ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ទុះ​នៃ​ការ​គាំទ្រ​កើនឡើង Pezzo Pizza ភី​ហ្សា​ចំណិត​ល្បី​ពី​សឹ​ង្ហ​បុរី សម្ពោធ​សាខា​ថ្មី Pezzo Pizza សាខា​ទួល​គោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា​ត្រឹម​រយៈពេល​ខ្លី ហាង Pezzo Pizza ដែល​មាន​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​ហាង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​មាន​ផ្ដល់​សេវា​លក់​ភី​ហ្សា​ជា​ចំណិត ( Pizza…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា​ត្រឹម​រយៈពេល​ខ្លី ហាង Pezzo Pizza ដែល​មាន​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​ហាង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​មាន​ផ្ដល់​សេវា​លក់​ភី​ហ្សា​ជា​ចំណិត ( Pizza by the slice ) បាន​សម្ពោធ​សាខា​ថ្មី​ទី ២ Pezzo Pizza សាខា​ទួល​គោក (Pezzo Pizza Tuok Kok Outlet) កាលពី​ថ្ងៃ​ទី ២៤ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ។

​លោក តិច សំបូរ នាយក​ប្រតិបត្តិ​ហាង Pezzo Pizza បាន​ឲ្យ​ដឹង​ថា ហាង Pezzo Pizza ជា​ហាង​ភី​ហ្សា​លក់​ជា​ចំណិត​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា មាន​សាខា​ចំនួន ២ ដែល​សាខា​ទី​១ គឺ​មា​នទី​តាំង​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ហើយ​ក៏​បាន​ពង្រីក​សាខា​ទី ២ មាន​ទីតាំង​នៅផ្ទះ​លេខ ៤៦ Biz ផ្លូវ​លេខ ២៨៩ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជាប់​នឹង​ហាង Big Apple Dounts & Coffee សាខា​ទួល​គោក​) បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​របស់​ខ្លួន​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​លក់​ភី​ហ្សា​ជា​ចំណិត​ៗ ។

លោក តិច សំបូរ មាន​ប្រសាសន៍​បន្ត​ថា «​ខ្ញុំ​គិត​ថា​យើង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​អតិថិជន​របស់​យើង ព្រោះ​យើង​មាន​ផ្តល់​នូវ​ការ​លក់​ដ៏​ល្អ​មួយ គឺ​ការ​លក់​ភី​ហ្សា​ជា​ចំណិត​ៗ (By-slice concept) ដូច្នេះ​អតិថិជន​អាច​ទទួលទាន​ភី​ហ្សា​ជា​ចំណិត នៅ​ពេលវេលា​ណា​ក៏បាន​» ។

នៅ​ថ្ងៃ​បើក​សម្ពោធ​សាខា​ថ្មី Pezzo Pizza សាខា​ទួល​គោក (Pezzo Pizza Tuok Kok Outlet) អតិថិជន​ជា​ច្រើន​បាន​ភ្លក់​នូវ​រសជាតិ​ភី​ហ្សា​ចំណិត​ជា​ច្រើន​រសជាតិ ក៏​ដូច​ជា​ការ​រីករាយ​ជាមួយនឹង​ការ​ផ្តល់​ជូន​រង្វាន់​ជា​ច្រើន​ដល់​អតិថិជន​របស់​ខ្លួន​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ដោយសារ​តែ​កំណើន​នៃ​ការ​គាំទ្រ​​ពី​សំណាក់​អតិថិជន​គោល​ដៃ​របស់​ខ្លួន​គ្រប់​វ័យ​ដែល​ចូល​ចិត្ត​ទទួលទាន​ភី​ហ្សា នា​ឱកាស​សម្ពោធ​សាខា​​ថ្មី​ទី​២ នោះ ក្រុមហ៊ុន​ក៏​មាន​ផ្តល់​ជូន​ជា​ពិសេស​ដល់​អតិថិជន​នោះ គឺ​រាល់​ការ​ទិញ​ភី​ហ្សា ២ ចំណិត និង​មាន​ថែម​១ ចំណិត ចាប់ពី​ថ្ងៃ​ទី​២៤ – ៣១ ធ្នូ ២០១៨ ។

លោក តិច សំបូរ បន្ត​ថា «​យើង​ផ្ដល់​គំនិត​ថ្មី សម្រាប់​ការ​លក់​ភី​ហ្សា​ជា​ចំណិត ដែល​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​​សម្រាប់​អតិថិជន​គ្រប់​រូប អាច​មាន​លទ្ធភាព​ទិញ​ភី​ហ្សា​មក​ទទួលទាន​បាន​»​។ ក្រៅពី​ទស្សនៈទាន​នៃ​ការ​លក់ ភី​ហ្សា​ជា​ចំណិត​តូច​ៗ ក្រុមហ៊ុន​ក៏​មានការ​លក់​ក្នុង​បរិមាណ​ច្រើន ឆ្លើយ​តប​គ្រប់​តម្រូវការ​របស់​អតិថិជន​។

សូម​រម្លឹក​ថា ហាង Pezzo Pizza នេះ ត្រូវ​បាន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Star Food Enterprise Cambodia ដែល​បាន​បើកហាង Pezzo Pizza Cambodia ទី​១ នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ។ សម្រាប់​ម៉ាក​យីហោ Pezzo Pizza គឺ​មាន​ជាង​១២០​ហាង ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន សិង្ហ​បុរី និង​ថៃ​។

យ៉ាងណាមិញ បើ​តាម​ប្រសាសន៍​របស់​លោក តិច សំបូរ បាន​ឲ្យ​ដឹង​ថា សម្រាប់​ផែនការ​ឆ្នាំ​២០១៩ នេះ​ផង​ដែរ Pezzo Pizza នឹង​បន្ត​បើក​សាខា​នៅ​តំបន់​សំខាន់​ៗ​ជា​ច្រើន​ទៀត​នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ព្រោះ​ក្រុមហ៊ុន​កត់សម្គាល់​ឃើញ​ថា ហាង​ទំនើប​ៗ​ជា​ច្រើន (shopping malls) បាន​និង​កំពុង​បើក​ដំណើរការ​នៅ​កម្ពុជា ដូច្នេះ Pezzo Pizza នឹង​ពង្រីក​សាខា​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​របស់​អតិថិជន ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​បើក​សម្ពោធ​សាខា Pezzo TK អតិថិជន​ទទួល​បាន​នូវ​អំណោយ​ពិសេស​ៗ​ជា​ច្រើន សម្រាប់​ការ​ជាវ​នូវ​ភី​ហ្សា​ចំនួន ពីរ ចំណិត ។ អតិថិជន នឹង​ទទួល​បាន​នូវ​សំ​បុត Carnival Theme ដើម្បី​បើក​យក​អំណោយ​ពិសេស​ៗ​ទាំងនោះ ។ បន្ថែម​ពីលើ​នេះ សម្រាប់​អតិថិជន ១០០ នាក់​ដំបូង ទទួល​បាន​នូវ VIP Cards សម្រាប់​អំណោយ​ជា​ភី​ហ្សា​១ ចំណិត ឬ ៣ ចំណិត​ជាមួយនឹង​ស្លាប​មាន់​បំពង​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដែល​មាន​តម្លៃ​ស្មើនឹង ១១.៩៩ ដុល្លារ ជាដើម​។ កាន់តែ​រំភើប​ជាង​នេះ​ទៅ​ទៀត​នោះ អតិថិជន​ក៏​បាន​ជួប​អាយ​ដល​របស់​លោក​អ្នកផង​ដែរ ព្រោះ​តារា​សម្តែង​កំពុង​តែ​លេចធ្លោ លោក Dara និង​កញ្ញា Jimi ក៏​មាន​វត្តមាន​នា​ថ្ងៃ​បើក​សម្ពោធ Pezzo Pizza សាខា​ទួល​គោក (Pezzo Pizza Tuok Kok Outlet) និង​ថតរូប​ជាមួយ​ហ្វែ​ន​របស់​ពួក​គាត់​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ