ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ជិះ​ម៉ូតូ​ឆក់​ខ្សែ.ក​ត្រូវ​អស់​លក្ខណ៍​នៅ​គីឡូ​ម៉ែត្រ​លេខ​៦

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​២​នាក់​ត្រូវ​ប្រជាពល​រដ្ឋ​រួម​ទាំង​សមត្ថ​កិច្ច​ប៉ុស្តិ៍​គីឡូ​ម៉ែត្រ​លេខ​៦ ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៣​ កុម្ភៈ ​បន្ទាប់​ពី​ជិះ​ម៉ូតូ​​ម៉ាក​ហុង​ដា C125 ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​ភ្នំពេញ 1U-5053 មួយ​​គ្រឿង​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​ប្លាទីន​ទំងន់​​៣​ជី ពី​អ្នក​ដំណើរ​​នៅ​​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ ។ នៅ​ពេល​ឃាត់​ខ្លួន​សមត្ថ​កិច្ច​ដក​ហូត​បាន​ខ្សែ.ក​ត្រឡប់​មក​វិញ

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​២​នាក់​ត្រូវ​ប្រជាពល​រដ្ឋ​រួម​ទាំង​សមត្ថ​កិច្ច​ប៉ុស្តិ៍​គីឡូ​ម៉ែត្រ​លេខ​៦ ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៣​ កុម្ភៈ ​បន្ទាប់​ពី​ជិះ​ម៉ូតូ​​ម៉ាក​ហុង​ដា C125 ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​ភ្នំពេញ 1U-5053 មួយ​​គ្រឿង​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ.ក​ប្លាទីន​ទំងន់​​៣​ជី ពី​អ្នក​ដំណើរ​​នៅ​​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ ។ នៅ​ពេល​ឃាត់​ខ្លួន​សមត្ថ​កិច្ច​ដក​ហូត​បាន​ខ្សែ.ក​ត្រឡប់​មក​វិញ ហើយ​ប្រជា​ពល​​រដ្ឋ​នាំ​គ្នា​​​ព្រួត​វាយ​​ឡើង​ទ្រម​ខ្លួន​ផង​ដែរ ។ ​ជន​សង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​១-ឈ្មោះ​​សេត ហា​ស្សាន់ ភេទ​ប្រុស អាយុ​១៦​​ឆ្នាំ ​២-ឈ្មោះ​​ឡោះ​ សាវី ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ អ្នក​ទាំង​​ពីរ​មាន​​លំនៅ​ភូមិ​២ សង្កាត់​​ច្រាំង​ចំរេះ​​ទី​១ ខណ្ឌ​ឫស្សី​កែវ ។

តាម​​​​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ទាំង​ពីរ​នាក់​ត្រូវ​​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ជាក់​​ស្តែង ​​បន្ទាប់​ពី​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា មួយ​គ្រឿង​ធ្វើ​សកម្ម​​ភាព​ឆក់​ខ្សែ.ក​​ប្លាទីន ទំងន់​៣​ជី ពីស្ត្រី​ម្នាក់ឈ្មោះ​ខន ដាលិស អាយុ​២២​ឆ្នាំ ​ជា​កម្ម​ករ​កាត់​ដេរ​​ មាន​ទី​លំនៅ​ភូមិ​ខ្វាង ​ឃុំ​ស្វាយ​ ស្រុក​សាម​គ្គី​មាន​ជ័យ ​ខេត្ត​កំពង់​ឆ្នាំង។ ​​​

ប្រភព​ដ​ដែល​​បន្ត​​ថា នៅ​មុន​ពេល​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​​បាន​ជិះ​ម៉ូតូ​​ម៉ាក​ហុង​ដា C125 ​ស៊េរី​២០០៨ ​ពណ៌​ខ្មៅ ឌុប​មិត្ត​ភក្តិ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​​ត្បូង​ទៅ​ជើង​​ ដោយ​គោល​បំណង​ទៅ​ផ្ទះ​​នៅ​ខេត្ត​កំពង់​ឆ្នាំង។ ​នៅ​ពេល​ធ្វើដំណើរ​​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​​ជន​សង្ស័យ​​ចំនួន​២​នាក់ ធ្វើ​ដំណើរ​មក​ស្រប​គ្នា​​ ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​​ខ្សែ.ក​ពី​ស្ត្រី​រង​គ្រោះ​​ដែល​​ជាអ្នក​ឌុប​តែ​ម្តង ។

​តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​​ពេល​ឆក់​ខ្សែ.ក​​បាន​សំរេច​ហើយ​​​ជន​ល្មើស​ព្យា​យាម​ជិះ​គេច​ខ្លួន​តែ​ម្ចាស់​ខ្សែ.ក​បាន​​ស្រែក​​​ឱ្យ​គេ​ជួយ ហើយ​បើក​ម៉ូតូ​ដេញ​តាម ។ ​ភ្លាម​នោះ​​ដោយ​មាន​ការ​អន្តរា​គមន៍​​ពីកំលាំង​ប៉ូលិស​​ល្បាត​​ផង​នោះ​ ​ក៏នាំ​គ្នា​ដេញ​​ចាប់​បាន​នៅ​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ព្រ​មទាំង​ដក​ហូត​បាន​ខ្សែ.ក​​​ត្រឡប់​មក​វិញ ។ ​បន្ទាប់​ពី​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​​ត្រូវ​ប្រជា​ពល​រដ្ឋ​​នាំ​គ្នា​​ស្វាគមន៍​​១​ដៃ ១​ជើង​ម្នាក់​​យ៉ាង​ដំណំ​ផង​ដែរ ៕