ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឃាត់​ឆែក​ស្រាប់តែ​ប្រទះ​ឃើញ​…​ក្រោម​កែបម៉ូតូ​សិស្ស

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ ២០១៨ កំលាំង​នគរបាល​ចរាចរ​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ ២០១៨ កំលាំង​នគរបាល​ចរាចរ​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក កៅ ជា នាយ​ផ្នែក​សណ្តាប់ធ្នាប់ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​នៅ​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៣-៣៤ លើ​ផ្លូវជាតិ​លេខ​៣១​ ស្ថិត​ក្នុងភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។

លុះដល់​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល ពេល​កំលាំង​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​នោះ ក៏​មានការ​សង្ស័យ​ទៅ​លើ​ម៉ូតូ​សិស្សសាលា​មួយ​គ្រឿង​ដែល​ជិះ​ឌុ​ប​គ្នា​៣​នាក់ ហើយ​នៅ​ពេល​កំលាំង​សមត្ថកិច្ច​កំពុង​ឃាត់​ម៉ូតូ​ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​មាន​សិស្ស​ម្នាក់​បាន​ចុះ​រត់ ដោយ​កំលាំង​សមត្ថកិច្ច​រត់​តាម​មិន​ទាន់​ក៏​បាន​គេចខ្លួន​បាត់ នៅ​សល់​តែ​សិស្ស​ពីរ​នាក់ និង​ម៉ូតូ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ​។

ប្រភព​បាន​បន្ត​ថា ឃើញ​សភាព​បែប​នេះ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏​ឆែកឆេរ​ម៉ូតូ​បាន​ប្រទះ ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​នៅ​ក្រោម​កែបម៉ូតូ​ចំនួន​៣​កញ្ចប់​តូច ។

ពេល​នោះ​កំលាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សិស្ស​ទាំង​ពីរ​នាក់ រួម​នឹង​វត្ថុ​តាង​តែ​ម្តង​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ជនសង្ស័យខ្លួន​ទាំង​២​នាក់​​ដែល​កំលាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ ម្នាក់​ឈ្មោះ​គិ​ន កែវ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស និង​ម្នាក់​ទៀត​ឈ្មោះ ច្រឹង ប៉ាវ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ។ ជនសង្ស័យ​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃ្លាំង​ខាងត្បូង ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពុងត្រាច ខេត្តកំពត ។

ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​កំលាំង​ត្រូវ​បាន​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ផ្នែក​សមត្ថកិច្ច​ជំនាញ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ