ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​លេង​ឱ្យ​អស់ដៃ​ថែម​ទៀត​…​ឱ្យ​តែ​មន្ត្រី​ធ្មេច​ភ្នែក (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​លេខ​១​ប្រមាណ​ជិត​២០០​ម៉ែត្រគូប​ត្រូវ​បាន​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ​ភ្នំ​ព្រេច ទឹកដី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី រាល់ថ្ងៃ​ឆ្លងកាត់​ផ្លូវលំ​ឃុំ​រលួស​សែន​ជ័យ និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ រួច​ដឹក​បន្ត​តាម​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ…

ខេត្តមណ្ឌលគិរី ៖ ឈើ​លេខ​១​ប្រមាណ​ជិត​២០០​ម៉ែត្រគូប​ត្រូវ​បាន​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ​ភ្នំ​ព្រេច ទឹកដី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី រាល់ថ្ងៃ​ឆ្លងកាត់​ផ្លូវលំ​ឃុំ​រលួស​សែន​ជ័យ និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ រួច​ដឹក​បន្ត​តាម​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ស្រុក​ស្នូល នឹង​ច្រក​ស្រុក​មេ​ម៉ត់​ដោយ​មាន​ថៅកែ​ពីរ​នាក់​បងប្អូន​ឈ្មោះ​លី ភារ​ម្យ (​ជា​មន្ត្រី​យោធា​) នឹង​ឈ្មោះ លី ភា​រ៉ាត់ ជា​អ្នក​ទទួលខុសត្រូវ​។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា​«​រថយន្ត​ធុន​ប៉ា​កុង នឹង​អ៊ី​ហ្វា ចំនួន​១២​ទៅ​១៥​គ្រឿង បាន​ដឹកឈើ​ចេញពី​តំបន់​របៀង​នៃ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​រាល់ថ្ងៃ ដោយ​ក្នុង​មួយ​គ្រឿង​គេ​អាច​ផ្ទុក​ឈើ​ចាប់ពី​១០​ម៉ែត្រគូប​ទៅ​១៥​ម៉ែត្រគូប ដឹក​បន្តកន្ទុយ​គ្នា​ទាំង​ថ្ងៃ​យប់ រួច​យក​ទៅ​ទម្លាក់​នៅ​ចំណុច​ផ្លូវ​ដើម​ម៉ៃសាក់​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ដើម្បី​ឲ្យ​ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ដឹក​បន្ត​ទៅ​ព្រំដែន​តាម​របៀប​កណ្តៀ​ពួន​ដំបូង​»​។

សេចក្តីរាយការណ៍​បន្ត​ថា​«​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ថៅកែ​ដុះ​ស្នឹម​ខាងលើ បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​ជំនាញ​ពាក់​ព័​ន្ឋ​អើពើ​ឡើយ​ ។

ការ​ដឹក​ជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​ធុន​ធំ​នេះ បាន​បំផ្លាញ​ប្រ​ព័​ន្ឋ​ផ្លូវ​ធ្វើ​ដំណើរ​តែ​មួយ​គត់​របស់​ឃុំ​ស្រែ​ជិះ នឹង​ឃុំ​រលួស​មាន​ជ័យ បង្ក​​ការ​ក្តៅក្រហាយ​ដល់​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ ដោយ​ផ្លូវ​នឹង​ស្ពាន​មានការ​ខូចខាត​ធ្ងន់​ស្ទើរ​គ្រប់កន្លែង​»​។ ព័ត៌មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ