ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅមិននៅយកចំពាមបា.ញ់តា ចុងក្រោយជាប់ជង់​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​បាន​យក​ចំពាមកៅស៊ូ​បាញ់​ទៅ​លើ​បុរស​ម្នាក់​បណ្តាល​អោយរ​ងរ​បួស ហើយ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួនក្រោយ​ពេលកើតហេតុ​បាន​១ថ្ងៃ​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ល្ងាច​​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ ត្រពាំង​ព្រីង ឃុំ​ព្រៃ​អំពក…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​បាន​យក​ចំពាមកៅស៊ូ​បាញ់​ទៅ​លើ​បុរស​ម្នាក់​បណ្តាល​អោយរ​ងរ​បួស ហើយ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួនក្រោយ​ពេលកើតហេតុ​បាន​១ថ្ងៃ​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ល្ងាច​​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ ត្រពាំង​ព្រីង ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្ត​កែវ ។

លោក​វរ​សេនី​ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថោ​ង
ឡុ​ង ហៅ ណី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រពាំង​ព្រីង ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​យក​កាំបិត ដុំ​ថ្ម ដុំឥដ្ឋ​គប់ និង​យក​ចំពាមកៅស៊ូ​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​យ ណ​ន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បណ្ដាល​អោយរ​ងរ​បួស​ត្រង់​ចំណុច​សៀតផ្កា​មួយ​កន្លែង​បែក​ហូរ​ឈាម និង រង​របួស​មួយ​កន្លែង​ទៀត ជាំ​ហើម​កំភួនជើង​ខាងស្តាំ​ដោយសារ​ត្រូវ​នឹង​ដងកាំបិត បន្ទាប់​ពី​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​គិរីវង់ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា សម​ត្ថកិច្ច​បាន​​ឃាត់​ខ្លួន​ជនសង្ស័យ​ ហើយ​ត្រូវ​បាន​លោក​ព្រះរាជ​អា​ជ្ញ​អម​សាលាដំបូង ខេត្តតាកែវ ​ធ្វើការ​សាកសួរ​​នៅ​វេលា​ម៉ោង​២​និង​២៦​នាទី​រសៀល​​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ក​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​អោយរ​ងរ​បួស​ពិតប្រាកដ​មែន ​ដោយសារ​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះ​យូរ​មក​ហើយ ។

លោក​វរសេនីយ៍ឯក យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៨ ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ