ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អើយ​ជីវិត! ក្មេង​ប្រុស​​តូច​​ត្រូវ​ដើរ​ដោយ​ដៃ​២​ទៅ​សាលារៀន

5 ឆ្នាំ មុន

AFP​ ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ជា​រឿង​គួរ​ឲ្យ​កោតសរសើរ​មួយ​សម្រាប់​ក្មេង​ប្រុស ​Mukhlis Abdul Holik អាយុ​៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ ពិការ​ជើង​រស់នៅ​ជ​មួយ​ម្ដាយ​ក្នុង​ខ្ទម​មួយ​នៅ​ខេត្ត​West Java…

AFP​ ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ជា​រឿង​គួរ​ឲ្យ​កោតសរសើរ​មួយ​សម្រាប់​ក្មេង​ប្រុស ​Mukhlis Abdul Holik អាយុ​៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ ពិការ​ជើង​រស់នៅ​ជ​មួយ​ម្ដាយ​ក្នុង​ខ្ទម​មួយ​នៅ​ខេត្ត​West Java ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប៉ុន្តែ​គេ​ត្រូវ​ដើរ​ដោយ​ដៃ​ទៅ​សាលា​រាល់ថ្ងៃ​នៅ​តាម​ផ្លូវ​លើ​ភ្នំ និង​មាន​ស្ពានឈើ ចាស់​ៗ​ជំនួស​ជើង នៅ​ពេល​ដើរ​ក៏​យក​ជើងទ្រ​មេឃ ។

ការ​តស៊ូ​របស់​ Holik ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​មានការ​ពេញចិត្ត ខណៈ​ពេល​ម្ដាយ​របស់​គេ​បង្ហើប​ឲ្យ​ដឹង​ថា ទោះបីជា​ផ្លូវ​ចោត និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ក៏​ដោយ ប៉ុន្តែ​គេ​នៅ​តែ​តស៊ូ​ខំ​ដើរ​ដោយ​ដៃ​ទៅ​សាលា​រៀន​រាល់ថ្ងៃ ។

ក្រោយ​ពី​ចុះ​ផ្សាយ​ផល​ពិបាក​រួច​មក ក្មេង​ប្រុស​ក៏​បាន​ជួប​លោក​ប្រធានាធិបតី Joko Widodo កាលពី​ថ្ងៃ​ទី​៣ ធ្នូ ២០១៨​ជា​ទិវា​របស់​ជន​ពិការ​អន្តរជាតិ ហើយ​លោក​ប្រធានាធិបតី​បាន​សួរ​ក្មេង​ប្រុស​ថា ចង់​បាន​អ្វី ? ប៉ុន្តែ​ចម្លើយ​របស់​គេ​ឆ្លើយ​ថា​ត្រូវការ​រៀន​ឲ្យ​ដល់​មហាវិទ្យាល័យ និង​មាន​សេចក្ដីសុខ​បំផុត​បាន​ជួប​លោក​ប្រធានាធិបតី​ដែល​ខ្លួន​ពេញចិត្ត ។ ក្រៅពី​នេះ​រូបគេ​បាន​បញ្ជាក់​ទៀត​ថា​ចង់​ក្លាយជា​អ្នក​ពន្លត់​អគ្គីភ័យ ជា​គ្រូពេទ្យ និង​ជា​អាកាសយានិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ