ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​កា.ប់​ឈើគ្រញូង​លើ​ដី​ថៃ​…​ត្រូវ​គេ​បា.ញ់ប្រហារ​យ៉ាង​ដូច្នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​ដែល ​ទើបត្រូវ​គេ​ទម្លាយ​ឱ្យ​​ដឹង ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ​ធ្នូ នេះ​ ​​​​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ រស់នៅ​ស្រុក​សំឡូត…

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​ដែល ​ទើបត្រូវ​គេ​ទម្លាយ​ឱ្យ​​ដឹង ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ​ធ្នូ នេះ​ ​​​​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ រស់នៅ​ស្រុក​សំឡូត ត្រូវ​កម្លាំង​ទាហាន​ថៃ​តាម​ស្ទាក់​បាញ់ប្រហារ​បណ្ដាល​ឲ្យ​រង​របួស​ជើង​ម្ខាង ខណ​:​បក្សពួក​២​នាក់​ទៀត​​បាន​រត់​រួចខ្លួន ពេល​ដែល​ពួក​គេ​នាំ​គ្នា​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​លួច​កាប់​ឈើ​​គ្រញូង​ក្នុង​ទឹកដី​ថៃ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​ថៃ​បាញ់​ឱ្យ​​របួស​នោះ ​ឈ្មោះ​ខាន់ សំណាង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ។ រីឯ​បក្សពួក​២​នាក់​ទៀត​ ដែល​រត់​រួច​ពី​ការ​បាញ់ប្រហារ​នោះ គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ តែ​ពួក​គេ​រស់នៅ​តំបន់​នោះ​ដែរ​ ។ បើ​តាម​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​មន្ត្រី​ព្រំដែន​ថា ពល​រដ្ឋ​ខ្មែរ​ទាំង​៣​នាក់​នេះ ត្រូវ​កម្លាំង​ទាហាន​ថៃ​ស្ទាក់​បាញ់ប្រហារ​តាំងពី​ពាក់កណ្ដាល​អ​ធ្រា​ត្រ​​ថ្ងៃ​ទី​២៣
​ធ្នូ ខណ​:​ពួក​គេ​លួច​ចូល​ទៅ​ស្វែងរក​កាប់​ឈើ​​គ្រញូងនៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ប​រ៉ៃ ខេត្ត​ត្រា​ត ប្រទេស​ថៃ
(​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​) ឈម​នឹង​ច្រករបៀង (​ចរិយា​ ឬ​សុខសាន្ត​) ដែល​ស្ថិត​ក្នុង​ឃុំ​តា​តោក ស្រុក​សំឡូត​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ក្រុម​ទា​​ហាន​ថៃ​ស្ទាក់​បាញ់ប្រហារ ពេល​ដែល​កំពុង​ស្វែងរក​កាប់​ឈើរ​គ្រញូង​នៅ​ក្នុង​ទឹកដី​ថៃ ត្រង់​ចំណុច​កើតហេតុ​នោះ​។

បើ​តាម​ការ​ស្រង់​សំដី​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​បក្សពួក​ច្រើន​នាក់​ ដែល​ឆ្លង​ដែន​ចូល​ដី​ថៃ ដើម្បី​ស្វែងរក​កាប់​ឈើ​​គ្រញូង​នេះ​។ ប៉ុន្តែ​ពួក​គេ​បាន​បែក​គ្នា ពេល​ចូល​ដល់​ក្នុង​ព្រៃ នៃ​ប្រទេស​ថៃ​។ ប្រភព​ដែល​ស្រង់​សំដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ពួក​ខ្លួន​៣​នាក់ ចូល​ដល់​ចំណុច​កើតហេតុ​នា​យប់​នោះ ក៏​ត្រូវ​ក្រុម​ទាហាន​ថៃ បើក​ការ​បាញ់ប្រហារ​មក​លើ​ពួក​គេ​តែ​ម្ដង​។ ពេល​នោះ​ពួក​គេ​បាន​រត់​បែក​គ្មា​ត្រឡប់​ចូល​មក​ដី​ខ្មែរ​វិញ ជាមួយនឹង​ការ​ត្រូវ​របួស​ជើង​ម្ខាង​។

គេ​នូវ​មិន​ទាន់​ដឹង​អំពី​ដំណោះស្រាយ​បែប​ណា​នៅឡើយ​ទេ ជា​វិញ​ការ​បាញ់ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ក្រុម​ទាហាន​ថៃ ខាងលើ​នេះ​។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា មន្ត្រី​ព្រំដែន និង​អាជ្ញាធរ​ដែនដី​បាន​ទ​ទូល​របាយ​ការ​ណ៏​នេះ​ហើយ តែ​ហាក់​គ្មាន​វិធានការ​ជាក់លាក់​លើ​សំណុំរឿង​នេះ​ទេ គឺ​បាន​ត្រិ​ម​តែ​សួរនាំ​ជន​រង​គ្រោះ​ត​ៗ​គ្នា​តែ​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ