ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត​! បុរស​ម្នាក់​ត្រូវ​ដួល​ម៉ូតូ​អូស​ជិត​៣០​ម៉ែត្រ និង​ម្នាក់​ទៀត​បោក​ក្បាល​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ​ដួល​ម៉ូតូ​អូស​ជិត​៣០​ម៉ែត្រ ព្រមទាំង​ធ្វើ​អោយ​បុរស​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​ស្លាប់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ។ ចំណែក​ម្នាក់​ទៀត​ជា​អ្នក​ឌុ​បរង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ​ដួល​ម៉ូតូ​អូស​ជិត​៣០​ម៉ែត្រ ព្រមទាំង​ធ្វើ​អោយ​បុរស​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​ស្លាប់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ។ ចំណែក​ម្នាក់​ទៀត​ជា​អ្នក​ឌុ​បរង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ជិន រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត និង​ស្នាក់​នៅផ្ទះ​លេខ​៤៦០​អឺ​១ ផ្លូវ​១៨៦ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ជា​អ្នក​អង្គុយ​ខាងក្រោយ ។ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី សេរី​ឆ្នាំ​២០១៨ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GN – 9405 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ទាំង​ពីរ​នាក់​មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី សេរី​ឆ្នាំ​២០១៨ ពណ៌​ស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ហើយ​ណាមួយ​អ្នក​បើក​ម៉ូតូ​មិន​បន្ថយល្បឿន​ទើប​ធ្វើ​អោយ​ម៉ូតូ​ជ្រុល​ទៅ​ទាក់​ជាមួយ និង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ​ដួល​ម៉ូតូ​អូស​ជិត​៣០​ម៉ែត្រ ព្រមទាំង​ធ្វើ​អោយ​បុរស​អង្គុយ​ខាងក្រោយ​បោក​ក្បាល​ទៅ​និង​បង្កាន់ដៃស្ពាន​រយះ ហូរ​ឈាម​ពេញ​ផ្លូវ ។

ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល​ក្រោយ​ហូរ​ឈាម​សន្លប់​ស្តូក​ដូច​គ្នា ហើយ​ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​ហៅ​ពេទ្យ​លោកសង្ឃ តែ​ពេល​ទៅ​ដល់​មន្ទី​ពេទ្យ​ជន​រង​គ្រោះ​ដែល​អង្គុយ​ខាងក្រោយ​បាន​ដាច់ខ្យល់​ស្លាប់ ចំណែក​បុរស​ជា​អ្នក​ឌុ​ប​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះអោយ រថយន្ត​ដឹក​យក​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំនែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ទុក​ប្រគល់​អោយ​សាច់ញាតិ​មក​ទទួលយក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ