ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូន​បុណ្យ​ដោយ​ចិត្តមេត្តា​នឹង​បាន​ផល​ច្រើន

5 ឆ្នាំ មុន

ជូន​បុណ្យ​កុសល​ដល់​អ្នក​ដទៃ​គឺជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ក្នុង​សេចក្តី​ល្អ ដើម្បី​កុំឱ្យ​ចិត្ត​គិត​អ្វី​ៗ​បាន​តែ​ខ្លួនឯង មិន​រវល់​នឹង​អ្នក​ដទៃ ព្រោះ​អ្នក​ណា​ៗ​ក៏​គេ​ចង់បាន​សេចក្តីសុខ​ដូច​យើង​ដែរ​។ ការ​ជូន​បុណ្យ​កុសល​គឺ​ជូន​ដោយ​ចិត្តមេត្តា ដោយ​ចិត្ត​ទន់ភ្លន់ ដោយ​ចិត្ត​ស្មោះ ជូន​ដើម្បី​ឱ្យ​អ្នក​ដទៃ​បាន​បុណ្យ​ពិត​ៗ​ដោយ​ការ​អនុមោទនា បុគ្គល​អ្នក​ជូន​បុណ្យ​នោះ​នឹង​បាន​អានិសង្ស​ទ្វេ​ដង ។…

ជូន​បុណ្យ​កុសល​ដល់​អ្នក​ដទៃ​គឺជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ក្នុង​សេចក្តី​ល្អ ដើម្បី​កុំឱ្យ​ចិត្ត​គិត​អ្វី​ៗ​បាន​តែ​ខ្លួនឯង មិន​រវល់​នឹង​អ្នក​ដទៃ ព្រោះ​អ្នក​ណា​ៗ​ក៏​គេ​ចង់បាន​សេចក្តីសុខ​ដូច​យើង​ដែរ​។ ការ​ជូន​បុណ្យ​កុសល​គឺ​ជូន​ដោយ​ចិត្តមេត្តា ដោយ​ចិត្ត​ទន់ភ្លន់ ដោយ​ចិត្ត​ស្មោះ ជូន​ដើម្បី​ឱ្យ​អ្នក​ដទៃ​បាន​បុណ្យ​ពិត​ៗ​ដោយ​ការ​អនុមោទនា បុគ្គល​អ្នក​ជូន​បុណ្យ​នោះ​នឹង​បាន​អានិសង្ស​ទ្វេ​ដង ។

ឯ​អ្នក​អនុមោទនា​បុណ្យ​កុសល​ដែល​អ្នក​ដទៃ​បាន​ធ្វើ ឬ​បាន​ជូន​មក​ហើយ​នោះ ក៏​ជា​ការ​ប្រដៅ​ចិត្ត​មួយ​ផ្នែក​ដែរ កុំឱ្យ​ចិត្ត​រឹងរូស ប្រកាន់​ទិដ្ឋិ​មានះ លើកកម្ពស់​ខ្លួនឯង​ដូច​ដងទង់ គឺ​ធ្វើ​ឱ្យ​ចិត្ត​ទន់ភ្លន់​ស្ងប់ស្ងាត់ កម្ចាត់​ការ​ប្រកាន់ខ្លួន ចេះ​មើលឃើញ​បុណ្យ​កុសល​ជា​ធំ​។ ប្រដៅ​ទូន្មាន​ចិត្ត​ឱ្យ​ស្គាល់​គុណ​តម្លៃ​នៃ​សេចក្តី​ល្អ ចេះ​ជ្រះថ្លា​ក្នុង​បុណ្យ​កុសល​របស់​អ្នក​ដទៃ​ដែល​គេ​មានគុណ​ចំពោះ​ខ្លួន​យើង​ផង ចំពោះ​អ្នក​ដទៃ​ផង និង​ចំពោះ​សាសនា​ផង ។

ការ​ទូន្មាន​ចិត្ត​ឱ្យ​ដឹងគុណ​ក្នុង​សេចក្តី​ល្អ​របស់​អ្នក​ដទៃ កុំ​បំភ្លេច កុំ​លុប​បំបាត់​ចោល​នូវ​សេចក្តី​ល្អ របស់​គេ​គឺជា​ការ​ចាំបាច់​សម្រាប់​ជន​គ្រប់​រូប ព្រោះ​នាំ​ឱ្យ​ចិត្ត​កាន់តែ​យល់​ដល់​អំពើ​ល្អ​គ្រប់យ៉ាង ដោយ​មិន​ប្រកាន់​ឫកពា ចើងម៉ើង​ឆ្មើងឆ្មៃ មើលងាយ ឬ​ខឹង​ក្រោធ ជាមួយ​អ្នក​ដទៃ ។