ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រព្រឹត្តទង្វើមិនល្អ​លើស្ត្រី៣នាក់​ ត្រូវ​ពលរដ្ឋក្របួច​បាន​​វាយទ្រមខ្លួន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​២​នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ តែ​ឆក់​មិន​បាន​សំរេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់ និង​វាយ​ទ្រម​ខ្លួន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ​ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​២​នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ តែ​ឆក់​មិន​បាន​សំរេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់ និង​វាយ​ទ្រម​ខ្លួន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ​ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង ៧​និង​២០​នាទី​យប់​ថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ​២០១៨ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ សំ ចាន់​ថា​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ដំ​ឡើង​ឆាក​តន្ត្រី​អក​កា​ដង់ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ ភូមិ​ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុក​ព្រៃ
ឈរ ខេត្តកំពង់ចាម​។ ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ ។

តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ឃាត់​បាន​ជនសង្ស័យ​ឆក់​ម្នាក់​រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​នឹង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ស្ត្រីជន​ជាតិចិន​ម្នាក់ និង ស្ដ្រីជន​ជាតិខ្មែរ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ ម៉ាក​ធូ​ដេ ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ អត់​មាន​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ស្ត្រីជន​ជាតិចិន​ខាងលើ តែ​ពុំ​បាន​សម្រេច ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​នាំ​គ្នា​វាយ​ឡើង​ទ្រម​ខ្លួន ហើយ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​យក​ជនសង្ស័យ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ការ​សាកសួរ​ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ពិតប្រាកដ​មែន ហើយ​ធ្លាប់​ធ្វើ​សកម្មភាព​បែប​នេះ​ជា​ច្រើន​ដង​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ