ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះតោះ! រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​មហាលាភ​២០១៩​ នៅ​សាល​មហោស្រព NABA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នៅ​ក្នុង​កំពូល​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ចាប់ពី​ម៉ោង ១០ យប់ ថ្ងៃ​ទី ៣១ ធ្នូ នៅ​សាល​មហោស្រព​លំដាប់​ពិភពលោក…

រាជធានី​ភ្នំពេញ​ ៖ ​ត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នៅ​ក្នុង​កំពូល​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ចាប់ពី​ម៉ោង ១០ យប់ ថ្ងៃ​ទី ៣១ ធ្នូ នៅ​សាល​មហោស្រព​លំដាប់​ពិភពលោក NABA ដែល​ចូលរួម​សម្តែង​​​ដោយ​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហាអស្ចារ្យ​នេះ ចូលរួម​សម្តែង​ដោយ​កំពូល​ចម្រៀង លោក ព្រាប សុវត្ថិ, កញ្ញា ឱ​ក សុគន្ធ​កញ្ញា និង​តារាចម្រៀង​ដែល​ទើបនឹង​រះ កញ្ញា «​តី​» រួម​នឹង​ពិធីករ​ពេញ​និយម លោក យឹ​ម ណា​រ៉ា និង​កញ្ញា គង់ វង្ស​យ៉ា​ទី ព្រមទាំង​អ្នក​សម្តែង​អន្តរជាតិ​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍​ផង​ដែរ​។ អញ្ជើញ​មក​មុន បាន​កន្លែង​អង្គុយ​​ពិសេស​មុន​ដើម្បី​ទស្សនាការ​សម្តែង និង​ច្រៀង​នៅ​ក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វី​ដេ​អូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​នៅ​ក្នុង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី និង​ពិសា​ម្ហូប​ឈុត​ប្រពៃណី​ចិន​នៅ​ភោជនីយដ្ឋាន​ប្រណីត Hall of Golden Chimes ខណៈ​លោក​អ្នក​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ឱកាស​ឆ្លង​​ឆ្នាំ​នៅ​ខាងក្រៅ​។ ជម្រើស​មួយទៀត លោក​អ្នក​អាច​រីករាយ​ពិសា​ម្ហូប​ឈុត​ពិសេស​ពេល​ល្ងាច ៤ មុខ នៅ​ភោជនីយដ្ឋាន​ប្រណីត​បារាំង Le Gourmet ឬ​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ឬ Pangea ។

ណា​ហ្គា​វើ​ល​ដ៍ ក៏​ផ្តល់​ជូន​នូវ​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរ​បែប​ផង​ដែរ​ ក្នុង​ឱកាស​ស្វាគមន៍​ឆ្នាំ​មហា​សំណាង ២០១៩​។ រាំ​លេង​កម្សាន្ត​នៅ​ក្លឹ​បដា​លី​ន​ដា​លី​ន ឬ​នៅ F Club ។ ពិសេស លោក​អ្នក​អាច​កក់​បន្ទប់​ឯកជន​ខារ៉ាអូខេ​វី​អាយ​ភី​ប្រណីត​នៅ​ខារ៉ាអូខេ Club 88 ឬ Club 888 ក៏​បាន​។

កុំ​ភ្លេច​ខកខាន​ឱកាស​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​នៅ​សាល​មហោស្រព NABA ចាប់​ពី​ម៉ោង ៨ យប់ ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​ មុន​ការ​សម្តែង​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែធ្នូ​។ ការ​សម្តែង ៤៥ នាទី​ដ៏​ប្លែក និង​អស្ចារ្យ​សម្រាប់​គ្រប់​វ័យ រួម​ទាំង​កុមារ​ផង​ដែរ​នេះ មាន​ផ្តល់​ជូន​សំបុត្រ​ឥត​គិត​ថ្លៃ​នៅ​ណា​ហ្គា​វើ​ល​ដ៍​។

បន្ទាប់​ពី​ទស្សនាការ​សម្តែង​រួច ពុក​ម៉ែ ពូ​មីង ​និង​បងប្អូន​ទាំងអស់​អាច​មក​ពិសា​ប៊ុហ្វេ​បង្អែម​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​ភោជនីយដ្ឋាន 2Pangea ទល់មុខ​សាល​មហោស្រព NABA ។ ទទួលយក​នូវ​ភាព​សប្បាយ​រីករាយ​កម្រិត​កំពូល​រហូត​ដល់​ចុងខែ​ធ្នូ​ នៅ​ណា​ហ្គា​វើ​ល​ដ៍​៕​ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ