ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​ចូល​ទៅ​អា​រក​ដល់​ក្នុងផ្ទះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មន្ត្រី​យោធា​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ​ម្នាក់​បាន​យក​កាំបិត​មក​អា​រក ដើម្បី​ជម្រះ​គំនុំ​ចាស់ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​មើល​ទូរទស្សន៍ រួច​ជនសង្ស័យ​ចូល​មក​អាករ​ជន​រង​គ្រោះ​តែ​ម្តង រួច​ត្រូវ​បានកូន​នឹង​ប្រពន្ធ​ជន​រង​គ្រោះ​ចាប់ខ្លួន​ប្រគល់​មក​អោយ​ប៉ូលិស​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ចាត់ការ​បន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤…

ខេត្តតាកែវ ៖ មន្ត្រី​យោធា​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ​ម្នាក់​បាន​យក​កាំបិត​មក​អា​រក ដើម្បី​ជម្រះ​គំនុំ​ចាស់ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​មើល​ទូរទស្សន៍ រួច​ជនសង្ស័យ​ចូល​មក​អាករ​ជន​រង​គ្រោះ​តែ​ម្តង រួច​ត្រូវ​បានកូន​នឹង​ប្រពន្ធ​ជន​រង​គ្រោះ​ចាប់ខ្លួន​ប្រគល់​មក​អោយ​ប៉ូលិស​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ចាត់ការ​បន្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​២០​នាទី ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សង សា​រ៉ាត់ ហៅ​ឆិ​ច អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ល្វេ​ថ្មី ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​កសិករ ។ បើ​តាម​ប្រភព​ពី​អ្នក​ជិតខាង​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទើប​ចេញពី​ជក់​សារធាតុ​ញៀន​នៅ​ព្រៃ​ខាងកើត​ផ្ទះ ក៏​ដើរ​ចូល​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ទូច បញ្ញា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ផ្ទះ​ជិត​គ្នា មាន​មុខរបរ​មន្ត្រី​យោធា​សឹក​រង​តាកែវ ។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​កំពុង​អង្គុយ​លើ​កៅអី​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ​សុខ​ៗ ស្រាប់តែ​ជនសង្ស័យ​ទៅ​ផ្ទះ​របស់​គេ​យក​កាំបិត​កញ្ចែ​ត​ចូល​ទៅ​អា​រក ជន​រង​គ្រោះ​ឆៅ​ៗ ដោយ​ពុំ​ដឹងខ្លួន បណ្តាល​ឲ្យ​មាន​របួសធ្ងន់ នៅ​ត្រង់​ក​ផ្នែក​ខាង​មុខ​នឹង​របួស​ស្នាម​នៅ​ប្រអប់ដៃ​ឆ្វេង ។ ឃើញ​ដូច​នោះ​ឈ្មោះ ម៉ុ​ក សោភា ជា​ប្រពន្ធ និង​ឈ្មោះ ប៉ូ ពិសី ជា​កូនស្រី​បាន​ចូល​ទៅ​ជួយ​ចាប់ ជនសង្ស័យ​បានជា​មួយ និង​វត្ថុ​តាង​នៅ​ខាង​មុខ​ផ្ទះ ។

នៅ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​បញ្ជាក់​ថា រូបគេ​មាន​គំនុំ​ជាមួយ​ជន​រង​គ្រោះជា​យូរ​មក​ហើយដោយ​ជន​រង​គ្រោះ​ធ្វើអំពើ​ដាក់​គេ ។ ជា​លទ្ធផល​ជំនាញ​បាន​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជនសង្ស័យ ។

លោក​វរ​សេនី​ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​កម្រិត​ធ្ងន់​ខេត្ត​បានអោយ​ដឹង​ជនសង្ស័យ​ក្នុង​ករណី​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ