ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ស្រេច​…​មុខ​អ្នក​ប៉ិន​គាស់​ទម្លុះ​លួច

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​​វេលា​​ម៉ោង ​៧​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​​​ករណី​គាស់​ទម្លុះ​ទម្លាយ​​តូប​​លក់​​ទូរស័ព្ទ…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​​វេលា​​ម៉ោង
​៧​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​​​ករណី​គាស់​ទម្លុះ​ទម្លាយ​​តូប​​លក់​​ទូរស័ព្ទ ​។

ជនសង្ស័យ​ឈ្មោះ​ចាន់ ផា​ន់​រ៉ូ​ត ភេទ​ប្រុស អាយុ​៣១ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ។ បើ​តាម​សមត្ថកិច្ច​ថា ជន​នេះ ​ត្រូវ​កម្លាំង​អន្តរា​គម​ន៍បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់
​ខ្លូ​ន​​បាន ក្រោយ​ពី​​ធ្វើ​សកម្មភាព​គាស់​​តូប​លួច​ទូរស័ព្ទ​​រ​​ប​ស់ជន​រង​គ្រោះ​​អស់​​ជា​ច្រើន​​គ្រឿង​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​នេះ​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ លឹ​ម សុធា​រី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​២៣​ ធ្នូ ស្ថិត​នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​​វត្ត​គរ ក្រុង​បាត់ដំបង ដោយ​ប្រមូល​យក​ទូរស័ព្ទ​ម៉ាក​ចម្រុះ​អស់​ចំនួន​២១​គ្រឿង ។ លុះ​២​ថ្ងៃក្រោយ​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ដកហូត​បាន​ទូរស័ព្ទ​បាន​មក​វិញ​ចំនួន​១៦​គ្រឿង និង​សម្ភារវត្ថុ​តាង​មួយ​ចំនួន​ទៀត​។

បើ​តាម​ការ​កត់សម្គាល់ បទល្មើស​អំពើ​ចោរកម្ម​ ហាក់​កំពុង​កម្រើក​ឡើង​​យ៉ាង​សកម្ម​មួយ​រយ​:​ចុង​ក្រោយ​នេះ នៅ​ក្នុង​ក្រុង​បាត់ដំបង បើ​ទោះជា​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​ខ្លះ​ៗ​ក្ដី​ ។ ជា​ពិសេស ​សកម្មភាព​ក្រុម​ចោរ​គាស់​ទម្លុះទម្លាយ​​លំនៅ​ឋាន​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នេះ​តែ​ម្ដង ដែល​កើត​មាន​ស្ទើរ​រាល់​យប់ ​និង​គ្រប់​ទីកន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង ​។

ដោយឡែក​ កម្លាំង​អធិការ​ក្រុង​បាត់ដំបង​​វិញ ហាក់​នៅ​ចន្លោះ​ប្រហោង​ ចំពោះ​វិធានការ​ទប់ស្កាត់​ ឬ​ការ​ស្រាវជ្រាវ​បង្ក្រាប​ជន​ប្រព្រឹត្ត​ ។ ស្ថិត​ក្នុង​ស្ថានភាព​នេះ បើ​តាម​ប្រភព​ពី​មន្ត្រី​មួយ​ចំនួន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន អធិការ​ក្រុង​បាត់ដំបង​ហាក់​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត ព្រោះ​កម្លាំង​អធិការ​ក្រុង មាន​តិច​ណាស់​ដដែល ​បាន​និង​កំពុង​បំពេញការងារ​រាល់ថ្ងៃ​។ ហើយ​បើ​ពិនិត្យ​ទៅ​លើ​កម្លាំង​នគរបាល នៅ​តាម​បណ្ដា​សង្កាត់​ទាំង​១០​នៅ​ក្នុង​ក្រុង ពេល​យប់​ស្ទើរតែ​គ្មាន​កម្លាំង​ធ្វើ​ការងារ​តែ​ម្ដង ឬមាន​កម្លាំង​ពី​ម្នាក់​ទៅ​២​នាក់​ប៉ុណ្ណោះ​ដែល​ធ្វើការ​ពេល​ថ្ងៃ​។ ដូច្នេះ​ហើយ​ទើប​ជនល្មើស​ធ្វើ​សកម្មភាព​ម៉ា​សេរី​ស្ទើរ​រាល់​យប់​៕

អត្ថបទសរសេរ ដោយ