ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រឿង​ពន្លះគ្នា​ត្រង់ផ្លូវ​បំបែកជា​៤ ស្លា.ប់​ម្នាក់​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ លើ​ផ្លូវ​បេតុង​មួយ​កន្លែង​(​ផ្លូវបំបែក​ជា​បួន​) មុខ​ហាង​ភោជនីយដ្ឋាន​តា​ឪ​២…

ខេត្តកំពត ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ លើ​ផ្លូវ​បេតុង​មួយ​កន្លែង​(​ផ្លូវបំបែក​ជា​បួន​) មុខ​ហាង​ភោជនីយដ្ឋាន​តា​ឪ​២ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។

សមត្ថកិច្ច​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-០៩២៧ អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១E-៤៧០៣ បើកបរ​ដោយ​ឈ្មោះ​ឈ​ន វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ចាន់ សីហា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ​។

សមត្ថកិច្ច​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថាៈ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៣៣០ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

សម​ត្ថិ​កិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ និង​វាស់វែង​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​។

ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​កំពត រង់ចាំ​ហៅ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ គ្រួសារ​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ