ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ឈឺចាប់​ដែល​កញ្ញា​ទេព បូ​ព្រឹក្ស​ទទួល​…​បង្ហាញ​ការ​មិន​ឱ្យ​តម្លៃ​មនុស្ស​ស្រី​ទាល់តែ​សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ទាក់ទិន​លើ​ករណី​តារាចម្រៀង​ស្រី​ដ៏​ល្បី​ម្នាក់ ដែលត្រូវ​​​បាន​ខាង​បក្សពួក​កូន​ថៅកែ​ហាង​យីហោ «​សមុទ្រ​» ជះ​ស្រា​បៀ​ហើយ​គប់​កំប៉ុង មក​លើ​កញ្ញា​ទេព បូ​ព្រឹក្ស​ ខណៈ​នាង​កំពុង​ច្រៀង​នោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា ទាក់ទិន​លើ​ករណី​តារាចម្រៀង​ស្រី​ដ៏​ល្បី​ម្នាក់ ដែលត្រូវ​​​បាន​ខាង​បក្សពួក​កូន​ថៅកែ​ហាង​យីហោ «​សមុទ្រ​» ជះ​ស្រា​បៀ​ហើយ​គប់​កំប៉ុង មក​លើ​កញ្ញា​ទេព បូ​ព្រឹក្ស​ ខណៈ​នាង​កំពុង​ច្រៀង​នោះ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នេះ គឺ​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​នាង​នៅឡើយ បើ​ទោះបី​ពេល​កើតហេតុ​ភ្លាម​ៗ នាង​និយាយ​ថា នឹង​ដាក់​ពាក្យ​ប្តឹង​លើ​បុរស​បង្ក​នោះ​ក្តី ។ នេះ​បើ​យោង​តាម​នគរបាល​ខណ្ឌទួលគោក បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ នេះ ។

គួរ​បញ្ជាក់​ថា កញ្ញា​បូ​ព្រឹក្ស​មានការ​ឈឺចាប់​ខឹង​រហូត​នាង​យំ​ស្រែក​យ៉ាង​ខ្លាំង ដែល​ទ​ង្វើ​មិន​ឱ្យ​តម្លៃ​អ្នក​សិល្បៈ ជា​ពិសេស​គឺ​មិន​ឱ្យ​តម្លៃ​គាត់​ដែល​ជា​មនុស្ស​ស្រី​ម្នាក់ កើតឡើង​និង​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ហាង​នៅ​វេលា​ម៉ោង​០៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ស្ថិត​ក្នុង​ហាង​ផឹកស៊ី​យីហោ «​សមុទ្រ​» មា​នទី​តាំងនៅ​ខាងជើង​មន្ទីរពេទ្យ​កុមារ​ជាតិ លើ​ផ្លូវ​118 សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក​។

តាម​សម្តី​កញ្ញា ទេព បូ​ព្រឹក្ស បាន​និយាយ​ទាំង​ទឹកភ្នែក​ថា «​មុន​កើតហេតុ គឺ​ខាង​ក្រុមហ៊ុនស្រា​បៀរ​មួយ បាន​​អញ្ជើញ​គាត់ ឱ្យមក​ច្រៀង​នៅ​ក្នុង​ហាង​«​សមុទ្រ​» នៅ​វេលា​ម៉ោង​១០​យប់ ។ ប៉ុន្តែ​នាង​ជិះ​ម៉ូតូ​ចេញពី​ខន​សឺត​របស់​ហ្គែ​ន​ស្បឺត​នៅ​កោះ​ពេជ្រ មក​ដល់​ហាង​សមុទ្រ នៅ​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ។ គាត់​ត្រូវ​ច្រៀង​៦​បទ ហើយនឹង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កោះ​ពេជ្រ​វិញ ដើម្បី​ច្រៀង​បិទ​កម្មវិធី​របស់​ហ្គែ​ន​ស្បឺត ។

កញ្ញា​បន្ត​ថា ពេល​ដែល​គាត់​មក​ដល់ អ្នក​រៀបចំ​កម្មវិធី​រៀបចំ​ឱ្យ​គាត់​ឡើង​ច្រៀង​មុន ព្រោះ​គាត់​ត្រូវ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ខាង​កូន​របស់​ថៅកែ​ចង់​ចាប់ឆ្នោត​ផ្សងសំណាង​មុន ។ ខណៈ​ពេល​អ្នក​រៀបចំ​កម្មវិធី​ប្រកាស​ឈ្មោះ​គាត់​ឡើង​ច្រៀង​កំពុង​តែ​ច្រៀង ស្រាប់តែ​កូន​ថៅកែ​ហាង និង​បក្សពួក បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​ចំអក ហើយ​បាន​យក​ស្រា​ជះ​ទៅ​លើ​គាត់ រួច​ថែម​ទាំង​គប់​កំប៉ុង​ស្រា​បៀរ​ចំនួន​២​កំប៉ុង ទៅ​លើ​រូប​នាង​ទៀត​ធ្វើ​ឱ្យ​នាង​ខ្មាស់​គេ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ចំពោះ​ទ​ង្វើ​ទាំងនេះ ដែល​បាន​មើលងាយ​នាង​ជា​អ្នកចំរៀង ក៏​ដូច​ជា​មិន​អោយ​តម្លៃ​ស្ត្រី​ខ្មែរ​ទូទៅ ។

ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ នាង​បាន​សួរ​រក​មូលហេតុ តែ​ត្រូវ​ជន​បង្ក​គេចខ្លួន​បាត់ នៅ​សល់​តែ​ស្ត្រី​ជា​ថៅកែ​ហាង​ម្នាក់​ចេញ​មុខ​មក​សម្រួល​ដោយ​និយាយ​ថា «​បើ​មិន​ស្តាប់​គាត់​ទេ​ចុះ​ចេញពី​ហាង​គាត់ ដោយ​មិន​ទទួលខុសត្រូវ​» ។

ទោះជា​យ៉ាងណា កញ្ញា ទេព បូ​ព្រឹក្ស មិន​សុខចិត្ត​ទេ នាង​បាន​ឡាយ​វី​ដេ​អូ​ហ្វេ​ស​ប៊ុ​ក ទាមទារ​ឱ្យ​ជន​បង្ក​នោះ​ចេញ​មុខ​មក​ទទួលខុសត្រូវ និង​ធ្វើការ​សុំ​ទោស​នាង​ជា​ធារ​ណៈ ។ នូវ​ទ​ង្វើ​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​នាង​មើលងាយ​នាង​ជា​អ្នកចំរៀង ។

បន្ទាប់​ពី​កើតហេតុ មាន​វត្តមាន​ខាង​ឪពុក កញ្ញា​ទេព បូ​ព្រឹក្ស ក៏​ដូច​ជា​លោក​ដេ​វិត ចេញ​មុខ​មក​ដោះស្រាយ​ជំនួស​កញ្ញា ទេព បូ​ព្រឹក្ស សុំ​ឱ្យ​ខាង​អ្នកគ្រប់គ្រង​ហាង​បង្ហាញមុខ​ជន​បង្ក តែ​ខាង​អ្នកគ្រប់គ្រង​ហាង ថា​យក​លេស​ថា អត់​ស្គាល់​ព្រោះ​ជា​ភ្ញៀវ ហើយ​ខាង​ឪពុក​កញ្ញា​បាន​សុំ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព តែ​មិន​មាន​អ្វី​យក​ជា​ការ​បាន​ទេ ព្រោះ​សកម្មភាព​នៅ​ក្នុង​កាំ​មេ​រ៉ា​សុវត្ថិភាព​នោះ ត្រូវ​ខាង ហាង​លុប​ចោល​អស់ហើយ ។ ប្រភព​វីដេអូ​ដោយ ៖ R Studio

https://www.youtube.com/watch?v=rQD7WuUZ-7I&fbclid=IwAR3qCgZtA_ypi1cHgbYvGsngX0ZEBPlcRZgxSGEhv_jS9YPqujtxK6ZxUZM

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ