ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​សិរី​សោភ័ណ​អនុវត្ត​គម្រោង លើកកម្ពស់​អត្រា​ការងារ​ក្នុងស្រុក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សាលាក្រុង​សិរី​សោភ័ណ បាន​រៀបចំ​កិច្ចប្រជុំ ពិភាក្សា ដើម្បី​អនុវត្ត​គម្រោង លើកកម្ពស់​អត្រា​ការងារ​ក្នុងស្រុក ក្រោម​វត្តមាន លោក ជាម…

បន្ទាយ​មាន​ជ័យ ៖ សាលាក្រុង​សិរី​សោភ័ណ បាន​រៀបចំ​កិច្ចប្រជុំ ពិភាក្សា ដើម្បី​អនុវត្ត​គម្រោង លើកកម្ពស់​អត្រា​ការងារ​ក្នុងស្រុក ក្រោម​វត្តមាន លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សា​ក្រុង រួម​នឹង​អ្នក​ពាក់ព័ន្ធ​តំណាង​កម្មវិធី GIZ ចៅសង្កាត់ តំណាង​ក្រុមហ៊ុន សហគ្រាស សណ្ឋាគា បាន​ចូលរួម​នា​ព្រឹក​ថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ​២០១៨ ។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួយ​ដល់​និ​យោ​ជិ​ក​ក្នុង​ការ​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​កាតព្វកិច្ច និង​ការ​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​របស់​រដ្ឋបាល​ក្រុង ក៏​ដូច​ជា មជ្ឈមណ្ឌល​ការងារ ដើម្បី​ជម្រុញ​ទីផ្សារ​ក្នុងស្រុក មាន​ដូច​ជា ៖ និយោជក​ទទួល​ព័ត៌មាន​ច្បាស់លាស់​ស្តី​ពី​ការ​ផ្តល់​សេវា​កា​រារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដោយ​រដ្ឋបាល​ក្រុង និង​មជ្ឈមណ្ឌល​ការងារ​។ និយោជក​អាច​ពិភាក្សា និង​អាច​បង្ហាញ​ពី​ការ​លំបាក ឬ​កត្តា​ប្រឈម​នានា ការ​ជ្រើសរើស​កម្លាំង​ពលកម្ម ។ និយោជក​អាច​ផ្តល់​ព័ត៌មាន​អំពី​ឱកាស​ការងារ ឬ​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ដល់​រដ្ឋបាល​ក្រុង ឬ​ម​ឈ្ឈ​មណ្ឌល​ការងារ ដើម្បី​ចូល​រួស​ហ​កា​ផ្សព្វផ្សាយ​-​ជ្រើសរើស ។ ពង្រឹង​កិច្ចសហការ​កាន់តែ​ល្អ​ប្រសើរ​រវាង​ផ្នែក​ឯកជន​(​និយោជក​) និង​ផ្នែក​រដ្ឋ ។

លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សា​ក្រុង បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥ បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ​ដោយ​ចាត់​ទុក «​វិស័យ​ឯកជន​» គឺជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​តាម​រយៈ​គោលដៅ​យុទ្ធសាស្ត្រ​នេះ តម្រូវ​ឲ្យ​មានការ​ចូលរួម និង​សហការ​ពេញទំហឹង​រវាង​វិស័យ​រដ្ឋ និង​ឯកជន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ទីផ្សារ​ការងារ​ដែល​មាន​លក្ខណៈ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ។

ស្ថិត​ក្នុង​ស្មារតី​នៃ​ការ​អនុវត្ត​ស្រប​ទៅ​តាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ការ​ចូលរួម​របស់​ប្រជាជន​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ​នេះ រដ្ឋបាល​ក្រុង​សិរី​សោភ័ណ​បាន​ទទួល​គម្រោង «​លើកកម្ពស់​អត្រា​ការងារ​ក្នុងស្រុក​» មក​អនុវត្ត​ចាប់ពី​ចុងឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ដែល​គម្រោង​នេះ​មានការ​គាំទ្រ​ដោយ GIZ RED4 ជា​កម្មវិធី​មួយ​ដែល​មាន​ប្រភព​ថវិកា​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ប្រទេស​ស្វី​ស ដែល​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ថវិកា​សម្រាប់​អនុវត្ត​រួច​មក​ហើយ ។

លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង បាន​លើក​ឡើង​ថា ៖ គម្រោង​នេះ គឺ​សំដៅ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ការ​ចែករំលែក​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ៗ និង​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព ទីផ្សារ​ការងារ​ក្នុងស្រុក​យើង ឲ្យ​កាន់តែ​ប្រសើរ កាត់​បន្ថយ​ការ​ធ្វើ​ចំណាក់ស្រុក​ក្រៅប្រទេស​ដើម្បី​ស្វែងរក​ការងារ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ