ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ក្រមាច់​ក្រ​មើម​សាឡា​ត់ ស្រី​ឡា​ង​រះ​នៅ​ក្នុង​ពិភព​សិល្បៈ​ដោយ​របៀប​ណា?

5 ឆ្នាំ មុន

កំពុង​តែ​ផ្ចង់អារម្មណ៍​ទន្ទេញ​ប៉ា​រ៉ូ​ល​សាច់​រឿង​តាម​ការ​ផ្តល់​ជូន​ពី​ផលិតករ និង​អ្នកដឹកនាំ ហើយ​ក្នុង​ដៃ​កាន់​ជាប់​នូវ​ក្រដាស​មួយ​សន្លឹក​អម​ជាមួយ​កាយវិការ​ដើរ​ចុះឡើង មុន​ចូល​ដល់​ប្លង់​សម្តែង ដែល​ទាំងនេះ​ជា​ការ​ទម្លាប់​មួយ​របស់​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង ក្នុង​នាម​ជា​តួ​សម្តែង​ដ៏​ល្បី​មួយ​រូប ។ ប៉ុន្តែ តើ​តារា​រូប​នេះ​រះ​ចេញពី​ណា​មក​ហើយ…

កំពុង​តែ​ផ្ចង់អារម្មណ៍​ទន្ទេញ​ប៉ា​រ៉ូ​ល​សាច់​រឿង​តាម​ការ​ផ្តល់​ជូន​ពី​ផលិតករ និង​អ្នកដឹកនាំ ហើយ​ក្នុង​ដៃ​កាន់​ជាប់​នូវ​ក្រដាស​មួយ​សន្លឹក​អម​ជាមួយ​កាយវិការ​ដើរ​ចុះឡើង មុន​ចូល​ដល់​ប្លង់​សម្តែង ដែល​ទាំងនេះ​ជា​ការ​ទម្លាប់​មួយ​របស់​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង ក្នុង​នាម​ជា​តួ​សម្តែង​ដ៏​ល្បី​មួយ​រូប ។

ប៉ុន្តែ តើ​តារា​រូប​នេះ​រះ​ចេញពី​ណា​មក​ហើយ ធ្វើ​ដូច​ម្តេច​បានជា​អាច​ល្បី​ដូច​សព្វ​ថ្ងៃនេះ ? ស្រី​ឡា​ង​ដែល​បច្ចុប្បន្ន​មាន​អាយុ​២៣​ឆ្នាំ បាន​និយាយ​ថា កញ្ញា​មានការ​ចូល​ចិត្ត​និស្ស័យ​ជាមួយ​សិល្បៈ​ណាស់ តែងតែ​ទំនេរ​នៅផ្ទះ​ហាត់រៀន​ធ្វើ​ទឹកមុខ​កាយវិការ​គ្រប់​ទម្រង់ តួអង្គ​ជា​ប្រចាំ​ដោយ​មិន​អោយ​អ្នក​ផ្ទះ​ដឹង​នោះ​ទេ ។ នាង​គ្មាន​ឱកាស​ចូល​មក​សម្តែង​សិល្បៈ​ពេញលេញ​ឡើយ កាលពី​៧​ទៅ​៨​ឆ្នាំ​មុន ព្រោះ​ខ្លាច​អ្នក​ផ្ទះ ។

កាល​នៅ​វ័យ​កុមារ​នាង​មិន​ខុស​ពី​កុមារ​ផ្សេង​ទៀត​ក្រៅពី​ទៅ​រៀន​ត្រឡប់​មក​វិញ​ធ្វើការ​ជួយ​ម្តាយ​ឪពុក​មួយ​ចំនួន​ដែរ ។ តារា​វ័យ​២៣​ឆ្នាំ បើ​និយាយ​ពី​សម្រស់​វិញ​ស្អាត​ប្លែក​ខុស​ពី​មុន​បាន​អះអាង​ទៀត​ថា រយៈពេល​៤​ឆ្នាំ​មក​ហើយ ដែល​នាង​ប្រឡូក​ក្នុង​សិល្បៈ​ដោយ​បោះ​ជំ​ហ៊ាន​ដំបូង​សម្តែង​ក្នុង​ផលិតកម្ម​ភូមិ​ពេជ្រ​ជាមួយ​នាយ​ចឺម ក្នុង​រឿង «​ខ្មោច​អា​សង្ហា​» ។ ក្រោយមក​ក៏ចូល​មក​ថត​ក្នុង​ផលិតកម្ម​អិ​ល​ឌី​មាន​ទាំង​រឿង​ភាគ និង​រឿង​ដុំ ។

នាង​ថា​«​នេះ​អាច​និយាយ​បាន​ថា ជា​ព្រេងវាសនា និង​ជា​ឱកាស​សម្រាប់​ចូល​សិល្បៈ​ហើយ​បើ​មិន​ទាន់​ល្បី​ណាស់ណា​ត្រឹម​មាន​គេ​ស្គាល់​កុំអោយ​តែ​ដូច​អំឡុង​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ៗ​គឺ​លំបាក​ណាស់​រកតែ​លុយ​ទិញ​ក្រេ​ម​ម្ស៉ៅ​របស់​ល្អ​ប្រើ​មិន​ចង់បាន​ផង​…» ។ សាឡា​ត់ ស្រី​ឡា​ង​ដែល​ធ្វើ​អោយ​ទស្សនិកជន​ទទួលស្គាល់​តាម​រយៈ​សាច់​រឿង​បែប​តួអង្គ​ក្រមិចក្រមើម​បានអោយ​ដឹង​ថា ភារៈកិច្ច​ដែល​នាង​ត្រូវ​តបស្នង​មក​វិញ គឺ​ឪពុក​ម្តាយ​បងប្អូន​បង្កើត​ដ្បិតតែ​ពី​មុន​បងប្អូន​ក្រុម​គ្រួសារ​មិនសូវ​គាំទ្រ​ក៏​នាង​ត្រូវ​តែ​ជួយ​ទ្រទ្រង់​កម្រិតជីវភាព​ប្រចាំ​ថ្ងៃ​ដែរ ដោយសារ​តែ​ផ្ទះ​របស់​នាង​ធ្លាប់​ឆេះ​រង​គ្រោះ​ដោយ​អគ្គិភ័យ ។ អ៊ីចឹង​ហើយ រឹតតែ​ធ្វើ​អោយ​នាង​ត្រូវ​ខំ​ខ្វែង​ដៃជើង​ជួយ​គ្នា​នៅ​ក្នុង​គ្រួសារ ដើម្បី​អោយ​ធូរ ។

ជាក់ស្តែង​រាល់​ថ្ងៃនេះ​នាង​ត្រូវ​ចំណាយ​ជា​ប្រចាំ​ថ្ងៃ​ជួយ​ដល់​ប្អូន​ៗ៣​ទៅ​៤​នាក់​ផ្តល់​លុយកាក់​ឲ្យ​រៀន​ជា​ប្រចាំ ព្រោះ​សុទ្ធតែ​អ្នក​នៅ​រៀន​ត្រឹម​ឌី​ប្លូ​ម ។ បើសិនជា​រក​លុយ​មិន​ទាន់​ទេ ខ្វះខាត​មិន​ខាន ។ ដូចនេះ​ហើយ​នាង​នៅ​តែ​គិត​ថា ចូល​សិល្បៈ គឺ​សំណាង​អាច​ធ្វើ​អោយ​គេ​ស្គាល់​បើ​មិន​ដូចនេះ​ទេ ពិតជា​ប្រឈម​ជីវភាព​ហើយ​នាង​នឹង​ស៊ូ​លំបាក​គ្រប់យ៉ាង ដើម្បី​អនាគត​ក្រុម​គ្រួសារ​ប្អូន​ៗ ។

អតីត​សិស្ស​វិទ្យាល័យ «​ជា​ស៊ី​ម​សាមគ្គី​» អំឡុង​ឆ្នាំ​២០១៤​រូប​នេះ​ថ្លែង​ទៀត​ថា ការ​បោះ​ជំ​ហ៊ាន​ចូល​សិល្បៈ​ពី​មុន​មាន​អ្នក​ហាម​ដោយសារ តែ​ប៉ា​ម៉ាក់​នាង​ខ្លាច​មាន​ពាក្យ​មិនល្អ​មក​លើ​តារា​ស្រី​ព្រោះ​មហាជន​ច្រើន​តែ​យល់​ថា នារី​សិល្បៈ​ចូល​សិល្បៈ​ដំបូង​អត់​លុយ​តែងខ្លួន​អត់​ឡាន​ជិះ បើ​ផ្លាស់​ប្តូរ​ឡូយឆាយ​ច្បាស់​ជា​យកប្តី​គេ ឬ​មាន​ថៅកែ​ចិញ្ចឹម ឬ​ស្រី​កំណាន់​របស់​លោក​ធំ​ណា​ម្នាក់ ។

ស្រី​ឡា​ង​និយាយ​ថា នាង​បាន​ព្យាយាម​គិត​ហើយ​កាន់តែ​គេច​ពី​ចំណុច​ទាំងនេះ ដើម្បី​ជំនះ​ពាក្យ​មាក់ងាយ ហើយ​រឿង​ពាក់ព័ន្ធ​ស្នេហា​នោះ​ក៏​នាង​មិន​បណ្តោយ​ខ្លួន​ទៅ​ប្រឡាក់​ប្រឡូក​ជាមួយ​បុរស​ណា​ឡើយ ទោះជា​សព្វ​ថ្ងៃនេះ​ចូល​ដល់​វ័យ​២៣​ឆ្នាំ​ល្មម​ពិចារណា​រឿង​ជីវិត​ផ្ទាល់ខ្លួន​បាន​ក៏​ដោយ ។ ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​៦​នាក់ កញ្ញា​តារា​សម្តែង​រូប​នេះ​បាន​តាំង​ជំហរ​ថា សេ្ន​ហា​នាង​បាន​ចាត់​ទុក​លើ​ពេលវេលា​កំណត់ បើ​អោយ​យក​ពេល​នេះ គឺ​ច្រានចោល​ព្រោះ​ក្នុង​ចិត្ត​មាន​តែ​គិត​បែប​ណា​ជួយ​អ្នក​ផ្ទះ​សិន​រឿង​ប្តី​ទុក​មួយ​ដុំ​បើ​ដល់​គូ​នាង​បាក់ចិត្ត​ដែរ​នោះ គឺ​នាង​នឹង​ពិចារណា​ក្នុង​ចិត្ត​មិន​ខាន ។

ទៅ​ពេល​ខាង​មុខ​នេះ​ស្រី​ឡា​ង​គ្រោង​ចូល​សិក្សា​នា​សាកលវិទ្យាល័យ​ណាមួយ​នៃ​ក្រុងភ្នំពេញ​ព្រោះ​ចាប់តាំងពី​ចប់​ថ្នាក់បាក់ឌុប​មក​នាង​បាន​ផ្អាក​ការ​រៀន​បន្ត ដើម្បី​ចុះ​មក​ជួយ​រក​ការងារ​សម្រួល​ដល់​គ្រួសារ​ដោយ​ចាប់​យក​សិល្បៈ ។ តាម​ផែនការ​ក្រៅពី​ប៉ង​លើ​ផ្នែក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ស្រី​ឡា​ង​ក៏​ចង់​បង្កើត​មុខរបរ​តាម​លទ្ធភាព ដូច​ជា ចង់​បើកហាង​លក់​ខោអាវ​បែប​យុវវ័យ និង​គ្រឿង​លម្អ​កាយ​ផ្សេង​ៗ ។ នាង​កំពុង​តែ​បង្កើន​ការ​សម្តែង​ឲ្យ​កាន់តែ​ខ្លាំង ព្រមទាំង​រំពឹង​ថា ទីផ្សារ​សិល្បៈ​នឹង​លូត​ស្ទុះ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ