ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ​ណា​មី​នៅ​ឥណ្ឌូ​ណេស៊ីស្លា.ប់​ឡើង​ជាង​280​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេស៊ី ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​២៣​ ធ្នូ​ ថាមនុស្ស​ដល់​យ៉ាងតិច២៨១​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​ និង​ជាង១០០០​នាក់​រង​របួស ដោយសារ​ស៊ូ​ណា​មី​មកពី​ភ្នំភ្លើង វាយប្រហារ​ភ្លាម​ៗ​លើ​បណ្ដា​តំបន់កម្សាន្ត​មាត់សមុទ្រ នៅ​ច្រក​សមុទ្រ ​SONDE…

ប្រទេស​ឥណ្ឌូ​ណេស៊ី ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​២៣​ ធ្នូ​ ថាមនុស្ស​ដល់​យ៉ាងតិច២៨១​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​ និង​ជាង១០០០​នាក់​រង​របួស ដោយសារ​ស៊ូ​ណា​មី​មកពី​ភ្នំភ្លើង វាយប្រហារ​ភ្លាម​ៗ​លើ​បណ្ដា​តំបន់កម្សាន្ត​មាត់សមុទ្រ នៅ​ច្រក​សមុទ្រ ​SONDE ឥណ្ឌូ​ណេ​ស៊ី ​។ គេ​គិត​ថា​តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

យោង​តាម​លោក SUTOPO PURWO NUGROHO អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា អគារ​ជា​ច្រើន​រយ​ត្រូវ​រលក​យក្ស​នាំ​យក​ទៅ ពេល​វាយប្រហារ​លើ​តំបន់ឆ្នេរ​ខាងត្បូង​នៃ​កោះ​ស៊ូ​​ម៉ា​ត្រា ​និង​ចុង​ខាងលិច​នៃ​កោះ​ជ្វា នា​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​២២ ​ធ្នូ​។ រលក​យក្ស​កើត​មាន​បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង ANAK KRAKATOA​។ សហព័ន្ធ​អន្តរជាតិ​នៃ​កាក​បាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​វាយតម្លៃ​ថា រលក​ធំ​ៗ​មាន​កម្ពស់​រវាង​ពី​៣០​ទៅ​៩០​សង្ទីម៉ែត្រ​។

លោក ​NUGROHO​ និយាយ​ថា មនុស្ស​២៨១​នាក់​ស្លាប់ ជាង​១០០០​នាក់​រង​របួស​និង​៥៧​នាក់​បាត់​ខ្លួន​ ។ លោក​បញ្ជាក់​ថា​ចំនួន​នោះ​នឹង​បន្ត​កើនឡើង​ទៀត ព្រោះ​អាជ្ញាធរ​នៅ​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​មូលដ្ឋាន​មួយ​ចំនួន​ដែល​រង​ការ​ប៉ះពាល់​ដែរ​នៅឡើយ​ ។ យោង​តាម​អង្គការ​ OXFAM​ថា បណ្ដា​សហគមន៍​នៃ​កោះ​តូច​ៗ​នៅ​ច្រក​សមុទ្រ SONDE អាច​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​ស៊ូ​ណា​មី​ ។

លោក ​NUGROHO​ បន្ត​ថា អាជ្ញាធរ​នាគ្រា​ដំបូង​ប្រកាស​ថា រលក​ធំ​ៗ​ពុំ​មែន​ជា​ស៊ូ​ណា​មី​ទេ​តែ​ជា​ទឹកជោរ​ខ្លាំង​មួយ ហើយ​អំពាវនាវ​ដល់​ប្រជាជន​កុំ​ឲ្យ​ជ្រួលច្របល់​អី​។ នោះ​ជា​ការ​ខុសឆ្គង​ធំ​មួយ​ដែល​យើង​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ។

ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​ការ​រុករក​បណ្ដា​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោម​គំនរ​បាក់បែក​។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពីរ​លក​យក្ស​វាយប្រហារ​លើ​ការ​ប្រគំ​តន្ត្រី​មួយ នៅ​កណ្ដាលវាល​របស់​ក្រុម​ប៉ុប SEVENTEEN ។ បណ្ដា​សមាជិក​របស់​ក្រុម​នោះ​ត្រូវ​រលក​យក្ស​វាយប្រហារ​ចេញ​ក្រៅ​ឆាក​ ។

ស៊ូ​ណា​មី​បង្ក​ឡើង​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​ពិតជា​កម្រ​មាន​ណាស់​។ បណ្ដា​អ្នកជំនាញការ​និយាយ​ថា ខុស​ពីរ​លក​យក្ស​កើតមក​ពី​ការ​រញ្ជួយ​ដី រលក​យក្ស​នៅ​ក្បែរ​ភ្នំភ្លើង អាជ្ញា​ធរមាន​ពេល​តិច​បំផុត​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ