ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប​ក្នុង​សង្កាត់​៣ផ្សេង​គ្នា ​ឃាត់ខ្លួន​ប្រុសស្រី​​ច្រើន​នាក់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ការពារ​និង​អន្តរាគមន៍ និង​កម្លាំង​មូលដ្ឋាន​ទាំង​៣​សង្កាត់​ផ្សេង​គ្នា ក្នុង​រយៈពេល​៣​ថ្ងៃ នោះ​ គឺ​សង្កាត់​សាលា​កំរើក សង្កាត់​ជ្រាវ និង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប…

ខេត្តសៀមរាប​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ការពារ​និង​អន្តរាគមន៍ និង​កម្លាំង​មូលដ្ឋាន​ទាំង​៣​សង្កាត់​ផ្សេង​គ្នា ក្នុង​រយៈពេល​៣​ថ្ងៃ នោះ​ គឺ​សង្កាត់​សាលា​កំរើក សង្កាត់​ជ្រាវ និង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​ចុះបង្ក្រាប​ករណី​រក្សា​ទុក​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឃាត់ខ្លួន​​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​១២​នាក់​យក​មក​សួរនាំ​នៅ​ការិយា
ល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​ច្បាប់​។

​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នោះ​ធ្វើ​ឡើង​ក្នុង​សង្កាត់​​ចំនួន​៣​ផ្សេង​គ្នា ក្នុង​ក្រុងសៀមរាប ​ខេត្ត​សៀមរាប ​កាលពី​​ថ្ងៃ​ទី​២២-២៣ និង​២៤ ខែ​ធ្នូ​ ឆ្នាំ ២០១៨  ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​នោះ ដោយ​មានការ​សហការ​គ្នា​ពី​កម្លាំង​ការិយាល័យ​ការពារ​និង​អន្តរាគមន៍ ក៏​ដូច​ជា កម្លាំង​មូលដ្ឋាន​ទាំង​៣​សង្កាត់ គឺ​សង្កាត់​សាលា​កំរើក សង្កាត់​ជ្រាវ និង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ទើប​កម្លាំង​ជំនាញ​​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​១២​នាក់​ ។

​ក្រោយ​ពេល​ឃាត់ខ្លួន​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​ ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក ចំនួន​២៤​កញ្ចប់ ស្មើនឹង​ទំងន់​២៧,៨​ក្រាម (​ថ្លឹង​ទាំង​សំបក​) ​ទូរស័ព្ទ​ដៃ​ចំនួន​១៣​គ្រឿង​ ​ដាវ​ដែក​ចំនួន​៤​ដើម និង​ជញ្ជីង​ថ្លឹង​១ ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​និង​សម្ភារៈ​មួយ​ចំនួន​ធំ​។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​
ប​ញ្ជូន​ទៅ​សាលាដំបូង នៅ​ថ្ងៃ​ទី​២៥​ខែធ្នូ ឆ្នាំ ២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ