ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ព្រឹទ្ធសភា​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​របស់​តុលាការ​កំពូល​ក្នុង​ការ​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ ។ សេចក្តី​ស្នើ​ច្បាប់​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៦​រូប បាន​លើកដៃ​អនុម័ត​ទាំងស្រុង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ព្រឹទ្ធសភា​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បម្រាម​របស់​តុលាការ​កំពូល​ក្នុង​ការ​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ ។

សេចក្តី​ស្នើ​ច្បាប់​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៦​រូប បាន​លើកដៃ​អនុម័ត​ទាំងស្រុង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា លើក​ទី​២ នីតិកាល​ទី​៤ ព្រឹទ្ធសភា ក្រោម​អធិបតីភាព​សម្តេច វិ បុល សេនា​ភក្តី​សាយ ឈុំ ប្រធានរដ្ឋសភា ។

លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ក្រោយ​សម័យប្រជុំ​បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ដែល​ត្រូវ​ព្រឹទ្ធសភា​អនុម័ត​នេះ គឺ​មាន​គោលបំណង ដើម្បី​បើកផ្លូវ ឬ​ច្រក​ឲ្យ​អ្នកនយោបាយ​មាន​សិទ្ធិ​ធ្វើ​នយោបាយ ឬ​នីតិសម្បទា​ឡើង​វិញ ក្រោម​ផ្តល់​នីតិសម្បទា​ដោយ​ព្រះមហាក្សត្រ​តាម​ដំណើរ​ស្នើ​សុំ​របស់​សម្តេច​នាយក​រដ្ឋ​តាម​សំណើរ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក​បាន​បញ្ជាក់​ថា​«​ការ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​សុំ​ឲ្យ​កុំ​បកស្រាយ​យល់​ច្រឡំ គឺ​ផ្តល់​សិទ្ធិ​ដល់​អ្នកនយោបាយ​ណា​ដែល​គោរព​ច្បាប់​ហើយ​មិនមែន​ទាំងស្រុង​នោះ​ទេ ។ គឺ​ឲ្យ​បុគ្គល មួយ​ចំនួន​បាន​គោរព​ច្បាប់ ហើយ​មិន​ធ្វើ​សកម្មភាព​ណាមួយ​ផ្ទុយ​ពីសា​លា​ដីកា​របស់​តុលាការ កំពូល​គាត់​នឹង​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ ។ ដោយ​បង្ហាញ​ថា គាត់​ជា​ជន​ស្នេហា​ជាតិ គាត់​ចង់​ចូលរួម​ជួយ​ដល់​សង្គម​ជាតិ ដោយ​មិន​បាន​ធ្វើ​អ្វីមួយ​ប៉ះពាល់​ដល​សង្គម នេះ​សុំ​សូម បញ្ជាក់​អី​ញ្ចឹ​ង​!» ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​យក​សិទ្ធិ​ដែល​តុលាការ​កំពូល​ចេញ​សាលដីការ​ហាមឃាត់​មិន​ឲ្យ​នយោបាយ ប៉ុន្តែ​គាត់ នៅ​តែ​រឹង​ទន្ទឹង​ធ្វើ​នយោបាយ​នោះ ឬ​ធ្វើការ​អុកឡុក ឬ​ធ្វើ​ចលនា​នៅ​តាម​មូលដ្ឋាន​ខុស​នឹង​ច្បាប់ គឺ​យើង​មិន​អនុញ្ញាត​នោះ​ទេ ។

សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​)​ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​មួយ​) ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណ បក្សនយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទ​ទួ ល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម ឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី​តាម​សេច ក្តី ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ