ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កក្រើក​ដី​ក្រុងព្រះសីហនុ​…​ករណី​ភាន់ច្រឡំ​មាន​ចោរលួច​លុយ​ក្នុង​ធនាគារ​ABA

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​បន្ទាប់​ពី​មាន​ដំណឹង​ថា ​មាន​ចោរ​ឡើង​តាម​ដំបូលផ្ទះ​សំណាក់​ចំប៉ី​ផ្សា​រលើ​ ចូល​លួច​លុយ​ក្នុង​ធនាគារ​ABA ដែល​នៅ​ជាប់​គ្នា​នោះ តែ​ការ​ពិត​ជន​នោះ​ព្យា​យាម​រត់គេច​ខ្លួន​ពី​ផ្ទះសំណាក់​ចំប៉ី​ផ្សា​រលើ ​ដែល​ខ្លួនបាន​បន្លំ​លួច​សម្ភារ​ភ្ញៀវ​ ដែល​ដេក​បន្ទប់​ក្បែរ​គ្នា…

ខេត្ត​ព្រះ​សីហ​នុ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​បន្ទាប់​ពី​មាន​ដំណឹង​ថា ​មាន​ចោរ​ឡើង​តាម​ដំបូលផ្ទះ​សំណាក់​ចំប៉ី​ផ្សា​រលើ​ ចូល​លួច​លុយ​ក្នុង​ធនាគារ​ABA ដែល​នៅ​ជាប់​គ្នា​នោះ តែ​ការ​ពិត​ជន​នោះ​ព្យា​យាម​រត់គេច​ខ្លួន​ពី​ផ្ទះសំណាក់​ចំប៉ី​ផ្សា​រលើ ​ដែល​ខ្លួនបាន​បន្លំ​លួច​សម្ភារ​ភ្ញៀវ​ ដែល​ដេក​បន្ទប់​ក្បែរ​គ្នា ហើយ​​បែក​ការណ៍ ។

ដោយសារ​តែ​កើតហេតុ​បែប​នេះ ទើប​សមត្ថកិច្ច​មាន​នគរបាល​ខេត្ត រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សរុប​ប្រមាណ​ជិត​៣០​នាក់ បាន​មក​ឡោម​ព័ទ្ធ​ជុំវិញ​ ធនាគារ​ABA និង​មួយ​ចំនួន​ចូល​​ធ្វើការ​ឆែកឆេរ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​​ភ្លាម​ៗ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ នៅ​ធនា​គារ​ABA ស្ថិត​នៅ​តាម​វិ​ថី​ឯករាជ្យ​ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​ត្រូវ​ចាប់ខ្លួន ជន​នេះ​បាន​ក្លែងខ្លួន​ជា​សមត្ថកិច្ច​ចូល​សម្រាកក្នុងផ្ទះ​សំណាក់​ចំប៉ី​​ផ្សា​រលើ ហើយ​បន្លំ​លួច​សម្ភារ​ភ្ញៀវ ​ដែល​សម្រាក​បន្ទប់​ក្បែរ​គ្នា ។

បន្ទាប់​មក ជន​នេះ​បាន​លួច​ចូល​ទៅ​ធនាគារ​ABA សាខា​ក្រុងព្រះសីហនុ​ ដែល​នៅ​ជាប់​គ្នា ស្ថិត​ក្នុងភូមិ សង្កាត់​ខាងលើ តែ​ក៏​ត្រូវ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លី សុខ​ហ៊ី នាយការិយាល័យ សហការ​ជា មួយ​នគរបាល​ប៉ុ​សិ៍្ត​សង្កាត់​លេខ​២ ធ្វើការ​ឃាត់ខ្លួន​បាន ។

លោក​វរសេនីយ៍ទោ លី សុខ​ហ៊ី ថ្លែង​ថា ការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​​ជនសង្ស័យ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​សំណាក់​យីហោ​ចំប៉ី​ផ្សា​រលើបាន​រាយការណ៍​មក​ថា មាន​ជន​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល បាន​ចូល​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ ហើយ​ធ្វើ​សកម្មភាព​បន្លំ​ចូល​ក្នុង​បន្ទប់​ភ្ញៀវ​ ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ដែរ​នោះ លួច​យក​សម្ភារ​មួយ​ចំនួន ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ថា ភ្ញៀវ​នៅ​ក្នុងផ្ទះសំណាក់​បាត់​សម្ភារ ទើប​ម្ចាស់ផ្ទះ​សំណាក់​ឆែកកាមេរ៉ា​សុវត្ថិភាព​ដឹង​ថា គឺ​ភ្ញៀវ​ដែល​ស្នាក់​នៅបន្ទប់​លេខ​១១​ជាន់​ទី​២​ជា​អ្នក​
លួច ។

នៅ​ពេលនោះ បុគ្គលិក​ក៏​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​ជនសង្ស័យស្នាក់ ប៉ុន្តែ​ត្រូវ​ជន​នេះ​ ប្រវាយប្រតប់​រត់គេច​ខ្លួន ដោយ​លោត​ផ្លោះ​ដំបូល​ឆ្លង មក​ដំបូល​របស់​ធនាគារ ABA ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មានការ​ភ័ន្ត​ច្រឡំ​ថា​មាន​ចោរ​ចូល​ក្នុង​ធនាគារ ABA ។

លោកនាយ​ការិយាល័យ​បន្ត​ថា ក្រោយ​ពី​មាន​បទបញ្ជា​បន្ទាន់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោកឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​​ផែន​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ស្រាល​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​២ បាន​ធ្វើការ​ឡោម​ព័​ទ្ឋ​ទីតាំង​កើតហេតុ ដោយ​ធ្វើការ​ឆែកឆេរ​រហូត​រក​ឃើញ​ជនសង្ស័យ​ដែល​ចូល​ទៅ​សម្ងំ​លាក់ខ្លួន​ក្នុង​ស៊ីទែន​ទឹក ។

ក្នុង​ការ​ឆែកឆេរ​នេះ សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជន​ម្នាក់​និង​ស្ត្រី​ម្នាក់​ផង​ដែរ កំពុង​សេព​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់ និង​បាន​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាមួយ​គ្នា ។ ជនសង្ស័យ​ក្នុង​អំពើ​ចោរ កម្ម​នេះ​ឈ្មោះ សេង វិ​ឆ័​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានទីលំនៅ​ឯ​រាជធានី​ភ្នំពេញ រួម​ជាមួយ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រក​ឃើញ​រួម​មាន អាវធំ​ពណ៌​ខ្មៅ មាន​ចារឹក​អក្សរ POLICE ម៉ូតូ​ពណ៌​ខ្លាញ់​ក្តាម​មួយ​គ្រឿង គ្មាន​ផ្លា​ក​លេខ អាយ​កូ​ម​១​គ្រឿង ស្បែកជើង​ក​វែង​ចំនួន​១ អាវ​ឯកសណ្ឋាន​នគរបាល​គ្មាន​ស្លាក​ឈ្មោះ​មួយ​សម្រាប់ ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា រូបគេ​ពិតជា​បាន​ចូល​លួច​យក​សម្ភារ​របស់​ភ្ញៀវ​ក្នុងផ្ទះ​សំណាក់​ប្រាកដ​មែន ដោយសារ​តែ​ឃើញ​ទ្វារ​បន្ទប់​របស់​ភ្ញៀវ​នោះ​បើកចំហ ។ឯ​ចំពោះ​ឯកសណ្ឋាន​នគរបាល​គឺ​រូបគេ​បាន​សុំ​ពី​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ដែល​គេ​ទុក​ចោល ហើយដោយ​ខ្លួន​ស្រឡាញ់​មុខងារ​ជា​នគរបាល ទើប​យក​មក​ពាក់​បែប​នេះ​ទៅ ប៉ុន្តែ​ពុំ​បាន​ពាក់​ស្លាក​ឈ្មោះ​ទេ ។

ចំណែក​ជន​ប្រុស​ស្រី​២​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ហេតុការណ៍​នេះ​ដែរ​គឺជា​មុខសញ្ញា​សេព​និង​ចែកចាយ​គ្រឿងញៀន ដែលម្នាក់​ឈ្មោះ លន់ ផា​ន់​នី ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុក​កំណើត​នៅ​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម និង​ម្នាក់​ទៀតឈ្មោះ លី ធី​ទៀង ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ជាមួយគ្នា និង​ជា​ជនជាតិ​វៀតណាម ។ ជន​ទាំង​២​នាក់ ក៏​ជា​មុខ​សញ្ញា​ដែល​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ