ខេត្តតាកែវ ៖ ជនដៃដល់ដែលបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ក្មេងស្រីរងគ្រោះ នាពេលកន្លងទៅនេះ ក្រោយពីរត់គេចខ្លួនបានមួយរយៈនោះ ពេលនេះ ត្រូវនគរបាលចាប់ខ្លួនបានហើយ និងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតធ្ងន់ខេត្ត ដើម្បីកសាងសំណុំរឿង ។ ការចាប់ខ្លួនឃាតករដៃឆៅរំលោភសម្លាប់ក្មេងស្រីរងគ្រោះនេះ គឺកាលពីថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃប្បាសបានឲ្យដឹងថា ជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភរួចសម្លាប់ក្មេងស្រីរងគ្រោះ ហើយក៏បានរត់គេចខ្លួនអស់រយៈពេល២១ថ្ងៃ ។ លុះភ្លេចខ្លួនវិលត្រឡប់មកវិញ ក៏ត្រូវចាប់ខ្លួនបាននៅចំណុចខ្លោងទ្វារវត្តចំប៉ា ។ ជនដៃដល់រូបនេះឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិ ឃុំខាងលើ ។
គួររំលឹកថា កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ វេលាម៉ោង៣ និង៤៥នាទីរសៀល ជនដៃដល់បានចាប់រំលោភរួចសម្លាប់ក្មេងស្រីម្នាក់ឈ្មោះ ឆៃ លីកា អាយុ៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា រួចយកសពទៅបោះចោលក្នុងទឹកស្រះខាងលិចផ្ទះ ហើយរត់គេចខ្លួនបាត់ ។
ចែករំលែកព័តមាននេះ