ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញពលរដ្ឋ​ខ្មែរនិងអ៊ិស្លាម​យកដោយខុសច្បាប់…តែគាត់​​ស៊ូស្លា.ប់​​​រស់នៅ​​​ទី​​នេះ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​និង​ស្នើ​ឱ្យបងប្អូន​ខ្មែរ​ និង​អ៊ិ​ស្លា​ម​ចំនួន​២១៦គ្រួសារ ចាក​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​ប៉ា​ស៊ី​ហ្វិ​កហ្គ្រែ​ន ក្រោយ​ពី​រក​ឃើញ​ថា ​ពួក​គាត់​ទាំងនោះ​បាន​រំលោភ​យក​ដី​ក្រុមហ៊ុន​ដោយ​ខុសច្បាប់​ចំនួន​៨០០​ហិ​កតា ។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​និង​ស្នើ​ឱ្យបងប្អូន​ខ្មែរ​ និង​អ៊ិ​ស្លា​ម​ចំនួន​២១៦គ្រួសារ ចាក​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​ប៉ា​ស៊ី​ហ្វិ​កហ្គ្រែ​ន ក្រោយ​ពី​រក​ឃើញ​ថា ​ពួក​គាត់​ទាំងនោះ​បាន​រំលោភ​យក​ដី​ក្រុមហ៊ុន​ដោយ​ខុសច្បាប់​ចំនួន​៨០០​ហិ​កតា ។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ នៅ​ភូមិសាស្ត្រ​ឃុំរ​យ៉ ស្រុក​កោះ​ញែក ។

លោក ថាវ អឿ​ង អភិបាលរង​ស្រុក​កោះ​ញែក ថ្លែង​ថា «​ក្រុមការងារ​ស្រុក​បាន​ចុះ​ទៅផ្សព្វផ្សាយ​ដល់​ពួក​គាត់​ជុំវិញ​បញ្ហា​ចូល​ទៅ​កាន់កាប់​ដី​ចំណុច​ខាងលើ​នោះ ជា​ដី​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដូច្នេះ​តម្រូវ​ឲ្យ​ពួក​គាត់​នាំ​គ្នា​ចាក​ចេញពី​ទីតាំង​នោះ វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ដើម​វិញ ចៀសវាង​ប្រឈម​នឹង​ផ្លូវច្បាប់​»។

លោក​អភិបាលរង​ស្រុក​បន្ត​ថា «​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ មិន​បាន​សុំ​ការ​អនុញ្ញាត​ណាមួយ​ពី​អាជ្ញាធរ​​​មូលដ្ឋាន ដើម្បី​មាន​សិទ្ធិ​ចូល​ទៅ​រស់នៅលើ​ដី​តំបន់​ខាងលើ​ឡើយ​…​ដោយ​ពួក​គាត់​អះអាង​ថា ដី​នោះ​មិន​មាន​ពាក់ព័ន្ធ​នឹង​អ្នក​ណា​ឡើយ ជា​ដី​ព្រៃ ទើប​សម្រេច​នាំ​គ្នា​កាប់​រុករាន​រស់នៅ​តែ​ម្តង​» ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ថាវ អឿ​ង ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ចាប់ដី​នោះ​ភាគច្រើន​មក​ពី​ខេត្តកំពង់​ចាម មាន​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​១២៧​គ្រួសារ ខ្មែរ​ចំនួន​៨៩​គ្រួសារ កំពុង​កាន់កាប់​ដី​ចំនួន​៨០០​ហិ​កតា​ក្នុង​ទំហំ​ផ្ទៃដី​របស់​ក្រុមហ៊ុន​ចំនួន​១​ម៉ឺន​ហិ​កតា ។

ដោយឡែក ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា «​ពួក​គាត់​មិន​អាច​ចាក​ចេញពី​ទី​នេះ​បាន​ឡើយ ស៊ូស្លាប់​រស់នៅ​ទី​នេះ ព្រោះ​តាំងពី​ពេល​ពួក​គាត់​ចូល​រស់នៅ​ដំបូង​រហូត​មក​ដល់​ពេល​នេះ​អស់​រយៈពេល​៣​ឆ្នាំ​ហើយ មិន​ដែល​ឃើញ​ក្រុមហ៊ុន​ចុះ​ទៅ​បោះ​ព្រំ​ដី​ថា​ជា​កម្មសិទ្ធិ​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ដែរ​…​អុ​ី​ចឹ​ង​ពួក​គាត់​នឹង​បន្ត​រស់នៅ​តំបន់​នេះ​» ។

ចំណែក​អាជ្ញាធរ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យរុះរើ​ចេញពី​ទីតាំង​នេះ ដោយ​ទុក​ពេល​រយៈពេល៣​ថ្ងៃ​ដើម្បី​ធ្វើការ​រុះរើ​ផ្ទះ​ដែល​បាន​សង់​ខុសច្បាប់​ដោយ​ខ្លួនឯង មុន​នឹង​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវច្បាប់ ។លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា «​ជា​គោលការណ៍​គឺ​អនុវត្ត​តាម​ច្បាប់ ដោយសារ​ថា​ដី​នៅ​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ក​ហ្គ្រែ​ន​នេះ​បាន​ចុះបញ្ជី​រួចរាល់​ហើយ ។

បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាលខេត្ត ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ ដោយ​ទុក​ពេល​ឱ្យ​ប្រជាពល​រដ្ឋ​រយៈពេល​៣​ថ្ងៃ​ដើម្បី​ធ្វើការ​រុះរើ​ផ្ទះសម្បែង​ហើយ​ចាក​ចេញពី​ទីតាំង​ដី​របស់​ក្រុមហ៊ុន​នេះ​» ។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទី​នេះ​ពុំ​មែន​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ឡើយ ដូច្នេះ​ក្រុម​ការងារ​នឹង​បន្ត​ការ​អនុវត្ត​បទបញ្ជា ក្រោយ​រយៈពេល​៣​ថ្ងៃ​ទៀត ។

ក្រុម​អ្នក​តាមដាន​លើ​បញ្ហា​បរិស្ថាន​និយាយ​ថា បញ្ហា​កាប់​រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ​បំផុត​នៅ​ខេត្តមណ្ឌលគិរី ដោយ​ដី​ព្រៃ​ខ្លះ​ត្រូវ​គេ​កាប់​រង្គាល​រាប់​ពាន់​ហិ​កតា ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ទាំង​៥​ក្នុង​ខេត្ត ។ ដោយសារ​សកម្មភាព​កាប់​ឈូស​ឆាយ​គ្មាន​លស់​មួយ​ថ្ងៃនេះ​ហើយ ទើប​ធ្វើ​ឲ្យ​ធនធានធម្មជាតិ​រង​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ