ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ជា​ពន្លឺ​ប្រសើរ​ជាង​ពន្លឺ​ទាំងអស់​ក្នុង​លោក

5 ឆ្នាំ មុន

ព្រះ​សព្វញ្ញូ​ពុទ្ធ​ទ្រង់​សម្តែង​ថា ពន្លឺ​ក្នុង​លោកសន្និវាស​នេះ​មាន​តែ​៤​គត់ មិន​ដែល​មាន​ដល់​៥​ឡើយ គឺ​ពន្លឺព្រះអាទិត្យ​បំភ្លឺ​បាន​តែ​ក្នុង​ពេល​ថ្ងៃ ពន្លឺ​ព្រះ​ចន្ទ​បំភ្លឺ​បាន​តែ​ក្នុង​ពេល​យប់ ពន្លឺភ្លើង​បំភ្លឺ​បាន​តែ​ក្នុង​ទី​ងងឹត​ទោះបី​យប់​ឬ​ថ្ងៃ​តាម​គួរ​នឹង​ការ​បំភ្លឺ ។ ចំណែកឯ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គជា​ពន្លឺ​ប្រសើរ​បំផុត​ជាង​ពន្លឺ​ដ៏​វិសេស មាន​ដួងព្រះអាទិត្យ​ជាដើម ដែល​ជា​អ្នក​បំភ្លឺ​នោះ​ៗ​។…

ព្រះ​សព្វញ្ញូ​ពុទ្ធ​ទ្រង់​សម្តែង​ថា ពន្លឺ​ក្នុង​លោកសន្និវាស​នេះ​មាន​តែ​៤​គត់ មិន​ដែល​មាន​ដល់​៥​ឡើយ គឺ​ពន្លឺព្រះអាទិត្យ​បំភ្លឺ​បាន​តែ​ក្នុង​ពេល​ថ្ងៃ ពន្លឺ​ព្រះ​ចន្ទ​បំភ្លឺ​បាន​តែ​ក្នុង​ពេល​យប់ ពន្លឺភ្លើង​បំភ្លឺ​បាន​តែ​ក្នុង​ទី​ងងឹត​ទោះបី​យប់​ឬ​ថ្ងៃ​តាម​គួរ​នឹង​ការ​បំភ្លឺ ។

ចំណែកឯ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គជា​ពន្លឺ​ប្រសើរ​បំផុត​ជាង​ពន្លឺ​ដ៏​វិសេស មាន​ដួងព្រះអាទិត្យ​ជាដើម ដែល​ជា​អ្នក​បំភ្លឺ​នោះ​ៗ​។ ព្រោះថា​ព្រះ​បរម​សាស្តា​ជា​ម្ចាស់​ព្រះ​អង្គ មាន​ប្រាជ្ញា​ចាក់​ធ្លុះ​ក្នុង​លោកធាតុ​ទាំង​មួយ​ម៉ឺន​ចក្រ​វា​ឡ បំភ្លឺ​សត្វលោក​ឱ្យ​មានមុខ​ឆ្ពោះទៅ​កាន់​សុគតិភព រំលត់​នូវ​ទុក្ខ​ទាំងពួង ។

ដូចនេះ​បណ្តា​ពន្លឺ​ទាំង​៤​នោះ បើ​នឹង​ធៀប​គ្នា​សម្រាប់​ឱ្យ​ជា​ប្រយោជន៍​ពិតប្រាកដ ដល់​សព្វ​សត្វ​ទទួល​បាន​សេចក្តីសុខ​តែ​ម្យ៉ាង​នោះ​គឺ​មាន​តែ​ពន្លឺប្រាជ្ញា​តែ​មួយ​គត់​ទើប​ជា​ប្រយោជន៍​ដ៏​ពិតប្រាកដ ។