ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍…ហៅប៉ូលិសខ្មែរមកកាង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​​ជិះ​រថយន្តមួយគ្រឿង​​ម៉ាករ៉េងរ៉ូវើ​ បើកបោះពួយ​លឿន​ដូច​ហោះ ក៏​ទៅ​បុក​ម៉ូតូ​គ្រឿងកំពុង​​ឆ្លងកាត់​ទទឹង​ផ្លូវ បណ្តាល​អោយ​ខ្ទេចម៉ូតូ​​មួយ​កំណាត់​មុខ ពេលនោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ស្លៀកពាក់​ស៊ី​វិល មាន​សៀត​កាំភ្លើងខ្លី​នឹង​ចង្កេះ​តាំងខ្លួន​ជា​មន្ត្រី​មាន​អំណាច​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​មក​កាង បម្រុង​ឡាំប៉ា​អត់​សង​ជន​រង​គ្រោះ តែ​ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​មេ​របស់​ជន​រង​គ្រោះ​…

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​​ជិះ​រថយន្តមួយគ្រឿង​​ម៉ាករ៉េងរ៉ូវើ​ បើកបោះពួយ​លឿន​ដូច​ហោះ ក៏​ទៅ​បុក​ម៉ូតូ​គ្រឿងកំពុង​​ឆ្លងកាត់​ទទឹង​ផ្លូវ បណ្តាល​អោយ​ខ្ទេចម៉ូតូ​​មួយ​កំណាត់​មុខ ពេលនោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ស្លៀកពាក់​ស៊ី​វិល មាន​សៀត​កាំភ្លើងខ្លី​នឹង​ចង្កេះ​តាំងខ្លួន​ជា​មន្ត្រី​មាន​អំណាច​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​មក​កាង បម្រុង​ឡាំប៉ា​អត់​សង​ជន​រង​គ្រោះ តែ​ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​មេ​របស់​ជន​រង​គ្រោះ​ ទើប​ព្រម​សង៧០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ។

ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ នៅ​មុខ​ភោជនីយដ្ឋាន ម៉ឹង ម៉ឹង ផ្លូវ​ស​បិត​ កែង​នឹង​ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។

ជន​រង​គ្រោះ​សុំ​​មិន​បញ្ចេញ​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ាម៉ាហា ហ្វីណូ​ ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១BK-១៤៣៥ បាន​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ និង​បែក​ម៉ាស៊ីន​ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ ​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​រ៉េងរ៉ូវើ​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២2AD-៥៥៥៥ ​បើកបរ​ដោយ​ជនជាតិ​ចិន​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សបិត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​ចំណុ​ច​កើតហេតុ ស្រាប់តែ​មាន​ជនជាតិមួយក្រុម​ជិះ​រថយន្ត​​​មួយ​គ្រឿង​ម៉ាករ៉េងរ៉ូវើ​ខាងលើ​បើកបរ​​តាម​ផ្លូវ​បេតុង​យ៉ាង​លឿន​ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ឆ្លងកាត់​ទទឹង​ផ្លូវបំបែក​នៅ​តែ​មិន​ព្រម​បន្ថយល្បឿន​ទៀត​ ក៏​ជ្រុល​ទៅ​បុក​​ម៉ូតូ​​ពេញទំហឹង បណ្តាល​អោយ​ដួល​ម៉ូតូ តែ​សំណាងល្អ​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល ​ហើយ​រថយន្តបង្កបានរង​ការ​ខូចខាត​​ ចំណែក​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ​ទាំង
ស្រុង​។

បន្ទាប់​ពី​កើតហេតុ​ភាគី​ខាងរថយន្ត​បង្ក​បាន​អះអាង​ថា​នឹង​សងការ​ខូចខាត ហើយ​ក៏​ច​ចារ​គ្នា ភ្លាម​ៗនោះ​​ខាង​ភាគី​ម៉ូតូ​បាន​ទាមទារ​សំណងចំនួន​១០០០​ដុល្លារ ដើម្បី​ព្យាបាល​របួស ​និ​ង​ជួសជុល​ម៉ូតូ ព្រោះ​​ម៉ូតូ​ខ្ទេច​ស្ទើរ
តែ​ទាំងស្រុង​ទៅ​ហើយ ។

ភ្លាម​ៗ​ខាង​ជនជាតិ​ចិន​បាន​ទូរស័ព្ទ​ហៅ​បុរស​ម្នាក់​ជា​មន្ត្រី ជិះ​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​មាន​ទាំង​កាំភ្លើង​សៀត​នឹង​ចង្កេះ​ខោ​ទៀតផង​ ចេញ​មក​សួរ​ជន​រង​គ្រោះ​ថា​ទារ​សំណង​ប៉ុន្មាន? ជន​រង​គ្រោះនិយាយ​​ថា​១០០០​ដុល្លារ ភ្លាម​ៗ​ភាគី​តំណាង​អោយ​ជនជាតិ​ចិន​ឆ្លើយ​ថា​ប៉ុន្មាន​ក៏​មិន​សង​ដែរ ។

មួយសន្ទុះ​ក្រោយ​ដោយ​មានការ​ប្រកែក​គ្នា នឹង​មានការ​សម្របសម្រួល​ពី​តំណាងភាគី​ទាំង​សង​ខាង​​ចរ​ចា​គ្នា​ ទើប​ភាគី​ខាង​ជនជាតិ​ចិន​ព្រម​សង​សំណង​ទៅ​ខាងភាគី​អ្នកបើកបរម​៉ូតូ​​រង​គ្រោះ​ចំនួន​៧០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ