ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ជីវិត​ឱ្យទៅ​តាម​គន្លង​នៃ​សេចក្តី​ល្អ

5 ឆ្នាំ មុន

មនុស្ស​វិកលវិការ​មិន​គ្រប់លក្ខណៈ​ក៏​ពិតមែន តែ​គេ​ខ្លាច​អំពើ​បាប​អកុសល ធ្វើ​តែ​សេចក្តី​ល្អ ប្រព្រឹត្ត​សុចរិត ធ្វើ​ការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន រក្សាសីល​៥ ចាំ​សីល​៨​ជាដើម ហើយ​រស់នៅ​ជា​សុខ…

មនុស្ស​វិកលវិការ​មិន​គ្រប់លក្ខណៈ​ក៏​ពិតមែន តែ​គេ​ខ្លាច​អំពើ​បាប​អកុសល ធ្វើ​តែ​សេចក្តី​ល្អ ប្រព្រឹត្ត​សុចរិត ធ្វើ​ការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន រក្សាសីល​៥ ចាំ​សីល​៨​ជាដើម ហើយ​រស់នៅ​ជា​សុខ ជីវិត​របស់​បុគ្គល​នោះ​ឈ្មោះ​ថា រស់នៅ​ដោយ​ប្រាជ្ញា ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ ។

រីឯ​ជីវិត​អ្នកបួស​វិញ​បាន​ដល់​ការ​ប្រតិបត្តិ​តាម​កិច្ច​របស់​សង្ឃ គឺ​ធ្វើ​សីល​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ សង្រួម​ឥន្ទ្រិយ​ឱ្យ​មាំ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​ខ្ជាប់ខ្ជួន​ប៉ុណ្ណេះ​ជាដើម ជីវិត​របស់​បព្វជិត​នោះ​ឈ្មោះ​ថា​រស់នៅ​ដោយ​បញ្ញា ។

សេចក្តីនេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ថា ការ​រស់នៅ​ដោយ​ប្រាជ្ញា ទើប​ជា​ជីវិត​ប្រសើរ​បំផុត រស់នៅ​ដោយ​សិរី​សួស្តី ។