ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ប្រចណ្ឌ​អតីត​ប្តី​ដើម​មក​ផ្តាច់ជីវិត​គេ​…​សួរ​ថា​ធ្វើ​រួច​លោក​មាន​សេចក្តីសុខ​ឬ​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹង នាព្រឹកថ្ងៃទី​២៥ ធ្នូ នេះថា សាក​សព​បុរស​ជនជាតិ​​ចិន កំពុង​ ​តម្កល់​​​​នៅ​សាល​ត​ម្ក​ល់ស​ព​​ក្នុង​មន្ទី​ពេទ្យមិត្តភាព​ខ្មែរ-​សូ​វៀត ដើម្បី​ទំនាក់ទំនង​ខាង​ស្ថានទូត…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹង នាព្រឹកថ្ងៃទី​២៥ ធ្នូ នេះថា សាក​សព​បុរស​ជនជាតិ​​ចិន កំពុង​ ​តម្កល់​​​​នៅ​សាល​ត​ម្ក​ល់ស​ព​​ក្នុង​មន្ទី​ពេទ្យមិត្តភាព​ខ្មែរ-​សូ​វៀត ដើម្បី​ទំនាក់ទំនង​ខាង​ស្ថានទូត ។ ​រីឯ​​ស្ត្រី​ខ្មែរ​២​នាក់​​ម្តាយនិងកូន​ដែល​​រង​របួសធ្ងន់ ​​ល​កំពុង​ត្រូវបាន​សង្គ្រោះ​ ហើយជន​ដៃដល់​​កំពុងគេចខ្លួន គឺ​ត្រូវ​សមត្ថ​កិច្ច​​តាម​ស្វែង​រក​​​ផងដែរ ។

សេចក្តីរាយការណ៍បន្តថា ជន​បង្ក​ឈ្មោះ កុសល អាយុ​ជាង៣០​ឆ្នាំ ជា​​យោធា និងជាប្តីដើម​របស់ស្ត្រីរង​​គ្រោះ​ខាងលើ ។ តាម​សម្តី​​ស្ត្រី​ជា​​ម្តាយក្មេក​បាន​​បង្ហើប​ឱ្យ​ដឹង​​ថា ជន​បង្ក​និង​កូនស្រី​​​គាត់​លែងលះគ្នា​​៥ឆ្នាំ​​​មកហើយ​​​ ដោយ​សារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​​គ្នា ព្រោះ​តែ​ប្តី​ប្រចណ្ឌ​ពេក ។ ​ហើយ​​ជន​រង​គ្រោះ ជា​
ជន​ជាតិ​​ចិន​ និង​កូនស្រី​គាត់​ ទើបតែ​រាប់អាន​គ្នា​ជិត​ស្និទ្ធ​ិ មិន​​ទាន់​​បាន​រៀប​ការ​នៅឡើយ​ ។

គួររំលឹកថា ពួកគេ​ទាំងអស់​ គឺ​បានរងគ្រោះ​​​ខណៈ​​កំពុង​​តែ​អង្គុយ​​ហូប​ស៊ុបបូហ្វេ​មួយ​​​កន្លែង ក៏​​ត្រូវ​បុរស​ម្នាក់​ជា​ប្តី​ដើមយក​កាំបិត​ទៅ​ចាក់ប្រហារ​ទាំងកំរោល ​​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ​ហេតុការណ៍​នេះ បាន​​កើតឡើង​ កាលពី​វេលា​ម៉ោង​០៦​ និង​២០​នាទីយប់​ថ្ងៃ​ទី​២៤ ​ធ្នូ ​ស្ថិត​ក្នុងហាង​មាន​យីហោ Family BBQ buffet ផ្ទះ​លេខ​៧៩៣ ផ្លូវ​១០១ ​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ប្រភពឱ្យដឹងទៀតថា សាកសព​បុរស​រងគ្រោះ​ មាន​ឈ្មោះ SONG QINGJUN ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន ។ ចំណែក​ស្ត្រី​ត្រូវជា​ប្រពន្ធ​ឈ្មោះ គង់ សុ​ផា​រ៉ា រង​របួសធ្ងន់ និង​ម្នាក់​ទៀត​​ត្រូវជា​​ម្តាយបង្កើត​ ​។បើតាម​​​សម្តី​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ហាង​​ខាងលើ​​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​បុរស​ជា​ជនជាតិ​ចិន​​ម្នាក់​បាន​ជិះ​កង់​មួយ​គ្រឿង​​ចូល​ក្នុង​ហាង ។ លុះ​បន្តិច​ក្រោយមក ​​ឃើញ​ស្ត្រី​២​នាក់​ ត្រូវជា​ម្តាយ​និង​កូន ព្រមទាំង​​មាន​ក្មេង​ប្រុស​-ស្រី​​២​នាក់ បើក​​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័រ​​មួយ​គ្រឿង ​ចូល​មក​ហាង​ខាងលើ​ដែរ​ ហើយ​​​មក​អង្គុយ​​រួម​តុ​​ជាមួយ​​​បុរស​ជា​ជនជាតិ​ចិនដែលមកមុន​​ សរុប​មានគ្នា​​ចំនួន​៥​នាក់ ។

ខណៈ​​ពួក​គេ​កំពុង​ញុាំ​អាហារ​យ៉ាង​សប្បាយ អឺងកង ​​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ដែលគេដឹងថា​ ​ជា​ប្តី​ដើម​​​ស្ត្រី​រូប​នោះ​​បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង សំដៅ​ទៅ​រក​តុ​​ពួកគេ រួច​ហើយ​បាន​ទាញ​កូន​កាំ​បិត​​ពី​ក្នុង​កាបូប​ចាក់​ទៅ​លើ​បុរស​ចិន​​ជា​ច្រើន​កាំបិត បណ្តាលឱ្យ​​បុរស​ជនជាតិ​ចិន​​ដេក​ដួល​ក្នុង​ថ្លុកឈាម ។ ពេល​​នោះ ស្ត្រី​២​នាក់​​ត្រូវជាម្តាយ​និង​កូន ដែល​អង្គុយ​រួម​តុ​ជាមួយ បាន​ចូល​ទៅ​ជួ​យ ក៏​ត្រូវ​បាន​បុរស​រូប​នោះ​ចាក់ បណ្តាលឱ្យ​​រង​របួសធ្ងន់​២​នាក់​ថែម​ទៀត ។ នៅ​ពេល​ដែល​ចាក់​រួច​ហើយ ​ជនសង្ស័យ​បាន​ស្រែ​កថា «វា​ទាក់ទង​ប្រពន្ធ​​ខ្ញុំ» រួច​ហើយ​​បាន​រត់ឡើង​ទៅ​ជិះ​ម៉ូតូ​ម៉ាក pcx ពណ៌.​សមួយ​គ្រឿង​គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​​​បន្ត​ទៀត​ថា បន្ទាប់​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​ជន​រង​គ្រោះ​ជនជាតិ​ចិន ដែល
​រង​របួសធ្ងន់ និង​ស្ត្រី​ម្តាយ​និង​កូន​២​នាក់​ទៀត​ ហើយ​​ត្រូវ​បុគ្គលិក​នៅ​ក្នុង​ហាងបាន​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត តែ​អកុសល​ពេល​ទៅ​មន្ទីរពេទ្យ ជនជាតិ​ចិន​រូប​នោះ បាន​ដាច់ខ្យល់​ស្លាប់​បាត់​​ទៅ ចំនែក​ស្ត្រី​២​នាក់​ម្តាយ​និង​កូន​គ្រូពេទ្យ​កំពុងធ្វើការ​សង្គ្រោះ​ផង​ដែរ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ ​មាន​កម្លាំង​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ និង​ខ្លះ​ទៀត​ទៅ​មន្ទីរពេទ្យ ដើម្បី​សាកសួរ​ពី​ដំនើររឿង និង​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ់ កោសល​វិច័យ​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ​ផង​ដែរ ។

បើ​តាម​សម្តី​របស់​សមត្ថកិច្ច​សង្ស័យ​ថា ​មក​ពី​រឿងប្រចណ្ឌ ដោយសារ​ប្តី​ដើម ជា​អ្នក​ចាក់​សម្លាប់​ប្តី​ចុង ដែល​ជា​ជនជាតិ​ចិន ។ ទាក់ទង​នឹង​ករណី​នេះ​ដែរ​យើង​មិន​អាច​សុំ​ការ​សាកសួរ​ពី​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ទេ ព្រោះ​ពួក​គាត់​កំពុង​តែ​ស្ថិត​នៅ​ការ​សង្គ្រោះ​នៅឡើយ​ គ្រាន់តែ​ដឹង​តាម​ការ​បង្ហើប​របស់​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ជា​ប្តី​ដើម​បាន​លែងលះ​ជាមួយ​ប្រពន្ធ​មិន​ទាន់​ដាច់ស្រេច​ផង ប្រពន្ធ​បាន​យក​ជនជាតិ​ចិន​ជា​ប្តី​ក្រោយ​ទៀត ទើប​ធ្វើ​ឲ្យ មានការ​ប្រចណ្ឌ​ពី​ប្តី​ដើម​បែប​នេះ ។

https://www.facebook.com/KohSantepheapFireBuzz/videos/371298663623977/

អត្ថបទសរសេរ ដោយ