ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើប២គ្រឿងកៀរគ្នា​ក្នុងសង្កាត់ទួលស្វាយព្រៃ…ទារ​សំណង​២​ម៉ឺន​ដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​ក្នុង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​ជ្រុល​ទៅ​កៀរ​ថយន្ត ​មួយគ្រឿង​ម៉ាករ៉េងរ៉ូវើ​ ដែល​ចត​លើ​ដងផ្លូវ​បណ្ដាល​រង​ការ​ខូចខាត​ទ្វារ​មុខ​ខាងឆ្វេង តែ​មិន​បណ្តាលអោយ​មាន ​គ្រោះថ្នាក់​ដល់​មនុស្សណាម្នាក់ឡើយ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​ក្នុង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​ជ្រុល​ទៅ​កៀរ​ថយន្ត ​មួយគ្រឿង​ម៉ាករ៉េងរ៉ូវើ​ ដែល​ចត​លើ​ដងផ្លូវ​បណ្ដាល​រង​ការ​ខូចខាត​ទ្វារ​មុខ​ខាងឆ្វេង តែ​មិន​បណ្តាលអោយ​មាន
​គ្រោះថ្នាក់​ដល់​មនុស្សណាម្នាក់ឡើយ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៩៣ ចំណុច​មុខ​ហាង​កាត់ដេ​ខេ​ធី​ម៉ូត​ ក្នុង​សង្កាត់​ទួល​ស្វាយ
ព្រៃ​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថ
យន្ត​ម៉ាក​រ៉េ​ហ្វ័​រ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២M-៩៧៣៥ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៩៣ ពី​ជើង​ទៅ​ត្បូង ​ខ​ណៈ​មក​ដល់​ចំណុ​ច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​​រថយន្ត​ម៉ាករ៉េងរ៉ូវើ​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AV-៣៣៣៧ ​ចត​តាម​ផ្លូវ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​អាយ​រង​ការ​ខូចខាត​ទ្វារ​មុខ​ខាងឆ្វេង កៀរ​ជាប់​នឹ​ង​រថយន្ត​បង្ក តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស ។

បន្តិច​ក្រោយមក ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ ហើយ​បានអោយ​ភាគី​ទាំង​ពីរ​សំរបសំរួល​គ្នា​ដោយ​ភាគី​ខាង​រថយន្តរ៉េងរ៉ូវើ​​ដែល​ចត​លើ​ដងផ្លូវ​ខុសច្បាប់ បែរជា​ទារ​សំណង​​ចំនួន​​២​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​ខាង​​ភាគី​រថយន្ត​រ៉េ​ហ្វ័​រ ​មិន​មាន​លុយ​សង​ទេ​ មាន​តែ​ពាក្យសុំ​ទោស​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ការ​ដោះស្រាយ​មិន​ត្រូវ​គ្នា​សមត្ថកិច្ច​ក៏​ទាក់ទង​ទៅ​ជំនាញ​ក្រុង​មក​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ច​រាចរណ៍​ស្នងកា​រាជធានី​ភ្នំពេញ​រង់​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ