ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ! តឺ​នុយ​ឯកសណ្ឋាន​ប៉ូលិស​ចូល​ដេក​ផ្ទះសំណាក់​ឃើញ​បន្ទប់​គេ​បើកទ្វារ​ស្រាប់តែ​…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ដែល​បាន​ក្លែងខ្លួន​ជា​សមត្ថកិច្ច​ចូល​សំរាក​ក្នុងផ្ទះ​សំណាក់ «​ចំប៉ី​ផ្សា​លើ​» ហើយ​បាន​បន្លំ​លួច​សម្ភារ​ភ្ញៀវ​ដែល​គេង​បន្ទប់​ក្បែ​គ្នា​ហើយ​បាន​លួច​ទៅ​លើ​ធនាគា ABA សាខា​ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ដែល​បាន​ក្លែងខ្លួន​ជា​សមត្ថកិច្ច​ចូល​សំរាក​ក្នុងផ្ទះ​សំណាក់ «​ចំប៉ី​ផ្សា​លើ​» ហើយ​បាន​បន្លំ​លួច​សម្ភារ​ភ្ញៀវ​ដែល​គេង​បន្ទប់​ក្បែ​គ្នា​ហើយ​បាន​លួច​ទៅ​លើ​ធនាគា ABA សាខា​ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​០០​នាទី ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ទោ លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ណ៏​ជាមួយ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០២​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ ។

លោក​វរ​សេនី​យ៏​ទោ លី សុខ​ហ៊ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ថ្លែង​បញ្ចា​ក់​ការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​យុវជន​សង្ស័យ​ខាងលើ​នេះ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​សំណាក់​យីហោ «​ចំប៉ី​ផ្សា​រលើ​» បាន​រាយ​ការ​ណ៏​មក​ថា មាន​យុវជន​ម្នាក់​ពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស​បាន​ចូល​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ហើយ​បាន​ធ្វើ​សកម្មភាព​បន្លំ​ចូល​ក្នុង​បន្ទប់​ភ្ញៀវ​ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ ដោយ​បាន​លួច​យក​សម្ភារ​មួយ​ចំនួន ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ថា ភ្ញៀវ​នៅ​ក្នុងផ្ទះ​សំណាក់​ទើប​ម្ចាស់​សំណាក់​បាន​ឆែក​កាមេរ៉ា​សុវត្ថិ​ភាព​ទើប​ដាក់​ការ​សង្ស័យ​ភ្ញៀវ​ដែល​ស្នាក់​នៅ​បន្ទប់​លេខ​១១​ជាន់​ទី​០២ បន្ទាប់​មក​បុគ្គលិក​ក៏​បាន​ទៅ​ហៅ​ទ្វា​យុវជន​សង្ស័យ ប៉ុន្តែ​ត្រូវ​បាន ជនសង្ស័យ​ប្រតាយប្រតប់​រត់​គេង​ខ្លួន​លោ​យ​ផ្លោះ​ដំបូល​ឆ្លង​មក​ចូល​ដំបូល​របស់​ធនាគា ABA ធ្វើ​មហាជន​ជា​ច្រើន​មានការ​ភ័ន្ត​ច្រឡំ​ថា មាន​ចោរ​ចូល​ក្នុ​ធនាគារ ABA ។

លោក​វរសេនីយ៍​បន្ត​ថា ក្រោយ​ពី​មាន​បទបញ្ជា​បន្ទាន់​ពី​លោក​ឧត្តម​សេនី​យ៏​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត និង​លោក ឧត្តម​សេនី​យ៏​ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​បាន​ហ​ការ​ណ៏​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០២ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​កើតហេតុ ដោយ​បាន​ធ្វើការ​ឆែកឆេរ រហូត​រក​ឃើញ​ជនសង្ស័យ​ដែល​ចូល​ទៅ​សម្ងំ​ក្នុង​ស៊ីទែន​ទឹក ។

ក្នុង​ការ​ឆែកឆេរ​របស់​សមត្ថកិច្ច​នេះ​ផង​ដែរ​សមត្ថកិច្ច​ក៏​បាន​ប្រទះ​ឃើញ​យុវជន​ម្នាក់ និង​ស្ត្រី​ម្នាក់​ផង​ដែរ​កំពុង​សេព​គ្រឿងញៀន​ក៏​បាន​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ជាមួយ​គ្នា​ផង​ដែរ ។

យុវជន​សង្ស័យ​ក្នុង​អំពើរ​ចោរកម្ម​នេះ​មានឈ្មោះ សេង វិ​ឆ័​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​រួម​ជាមួយ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រក​ឃើញ​រួម​មាន អាវធំ​ព​ណ៏​ខ្មៅ មាន​សរសេរ​ថា POLICE ម៉ូតូ​ពណ៌​ខ្លាញ់​ក្តាម គ្មាន​ផ្លា​ក​លេខ ចំនួន​១​គ្រឿង វិទ្យុទាក់ទង​ចំនួន​១ ស្បែកជើង​ក​វែង​ចំនួន​១ អាវ​ឯកសណ្ឋាន​ប៉ូលិស​គ្មាន​ស្លាក​ឈ្មោះ​មួយ​ឈុត ។

យោង​តាម​ចម្លើយ​សារភាព​របស់​យុវជន​សង្ស័យ បានអោយ​ដឹង​ថា ខ្លួន​ពិតជា​បាន​ចូល​លួច​យក​សម្ភារ​របស់​ភ្ញៀវ​ពិតប្រាកដ​មែន ដោយសារ​តែ​ឃើញ​ទ្វារ​បន្ទប់​របស់​ភ្ញៀវ​នោះ​បើកចំហរ ឯ​ចំពោះ​ឯកសណ្ឋាន​ប៉ូលិស​ខ្លួន​បាន​សុំ​ពី​ប៉ូ​លី​ស​ចូល​និវត្ត​ន៏​ដែល​គេ​ទុក​ចោល​ហើយដោយ​ខ្លួន​ស្រលាញ់​មុខងារ​ជា​ប៉ូលិស ទើប​យក​មក​ពាក់​បែប​នេះ​តែ​ម្តង​ទៅ ប៉ុន្តែ​ខ្លួន​ពុំ​បាន​ពាក់​ឈ្មោះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ