ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ផ្កាយ​រណប​យោធា​មួយ​ទៅ​អវកាស

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាំជ្រួច​មួយ​របស់​SPACEX ដែល​ផ្ទុក​ផ្កាយ​រណប​យោធា​អា​មេ​រិ​កមួយ ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​ចេញពី CAP CANAVERAL​រដ្ឋ​ផ្ល​រី​ដា​។ នោះ​ជា​ការ​បាញ់​បង្ហោះ​លើក​ដំបូង​របស់​ក្រុមហ៊ុន SPACEX នូវ​ផ្កាយ​រណប​ដែល​បំពេញបេសកកម្ម​អវកាស​ទាក់ទិន​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​។…

សហរដ្ឋអាមេរិក ៖ កាំជ្រួច​មួយ​របស់​SPACEX ដែល​ផ្ទុក​ផ្កាយ​រណប​យោធា​អា​មេ​រិ​កមួយ ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៣​ធ្នូ​ចេញពី CAP CANAVERAL​រដ្ឋ​ផ្ល​រី​ដា​។ នោះ​ជា​ការ​បាញ់​បង្ហោះ​លើក​ដំបូង​របស់​ក្រុមហ៊ុន SPACEX នូវ​ផ្កាយ​រណប​ដែល​បំពេញបេសកកម្ម​អវកាស​ទាក់ទិន​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​។

កាំជ្រួច FALCON 9 បាន​បញ្ជូន​ផ្កាយ​រណប​GPS​ផលិត​ដោយ​ក្រុមហ៊ុន LOCKHEED MARTIN បាន​ហោះ​ចេញពី​ជើង​ទម្រ នា​វេលា​ម៉ោង​៨​និង​៥១​នាទី​ម៉ោង​ក្នុងស្រុក​។ ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ ត្រូវ​បាន​ពន្យារពេល​៤​លើក រហូត​មក​ទល់​ពេល​នេះ មក​ពី​លក្ខខណ្ឌ​ឧតុនិយម​មិនល្អ​ព្រមទាំង​បញ្ហា​បច្ចេកទេស​។

ការ​បាញ់​បញ្ជូន​ផ្កាយ​រណប​យោធា​នេះ​កាលពី​ថ្ងៃ​ទី​២៣​ធ្នូ តំណាង​ឲ្យ​ជោគជ័យ​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​អវកាស​SPACEX របស់​លោក​ELON MUSK​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពេល​ច្រើន​ឆ្នាំ ដើម្បី​ឈរជើង​លើ​ទីផ្សារ​បាញ់​បង្ហោះ​បណ្ដា​មធ្យោបាយ​យោធា ទៅ​ទី​អវកាស ដែល​តែង​គ្របដណ្ដប់​ដោយ​ក្រុមហ៊ុន​LOCKHEED MARTIN៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ