ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ឡិច ចិ​ន្ត្រា កាក់កប​នឹងរបរ​រៀបចំ​កម្មវិធី​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​អេ​ឡិច ចិ​ន្ត្រា​បានជា​អ្នកសិល្បៈ បាន​បែកគំនិត​រក​សុ​ី​ផ្នែក​អាជីវកម្ម​ជួល​រៀបចំ​កម្មវិធី​សិល្បៈ​តាម​កម្មវិធី​មង្គលការ និង​កម្មវិធី​ជប់លៀង​ខួបកំណើត​ថែម​ទៀត ។ ក្រុម​របស់​លោក​ចិ​ន្ត្រា​ហាក់​មានការ​ទាក់ទាញ​ព្រោះ​ប្រមូល​ដោយ​តារាចម្រៀង​ល្បី ដូច្នេះ​ហើយរ​ដូ​ល​មង្គលការ​កាក់កប​ខ្លាំង​ណាស់ ។ ក្រុម…

រាជធានី​ភ្នំពេញ​៖ លោក​អេ​ឡិច ចិ​ន្ត្រា​បានជា​អ្នកសិល្បៈ បាន​បែកគំនិត​រក​សុ​ី​ផ្នែក​អាជីវកម្ម​ជួល​រៀបចំ​កម្មវិធី​សិល្បៈ​តាម​កម្មវិធី​មង្គលការ និង​កម្មវិធី​ជប់លៀង​ខួបកំណើត​ថែម​ទៀត ។ ក្រុម​របស់​លោក​ចិ​ន្ត្រា​ហាក់​មានការ​ទាក់ទាញ​ព្រោះ​ប្រមូល​ដោយ​តារាចម្រៀង​ល្បី ដូច្នេះ​ហើយរ​ដូ​ល​មង្គលការ​កាក់កប​ខ្លាំង​ណាស់ ។

ក្រុម Alex Entertaiment ប្រមូលផ្តុំ​ដោយ​តារាចម្រៀង​ប្រុស​-​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​នាក់ ជួបជុំ​គ្នា និង​បញ្ចេញស្នាដៃ​ចម្រៀង​សុទ្ធតែ​អ្នកមាន​ទេព​កោសល្យ សំឡេង​ពីរោះ បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ Alex Entertaiment រីក​សុសសាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អេ​ឡិច ចាន់​ត្រា រីកមុខ​ដូច​គ្រាប់​ជី ទទួល​ការងារ​ទាំង​ញញឹម​ស្រស់ស្រាយ រហូត​ពេល​ខ្លះ​ស្ទើរតែ​គ្មាន​កម្លាំង​ទៅ​ផង ព្រោះតែ​ការងារ ជាប់​ៗ​គ្នា គ្មាន​លស់​ថ្ងៃ ។

ក្នុង​រដូវ​មង្គលការ​សម្រាប់​ចុងឆ្នាំ​២០១៨ នេះ ក្រុម​តន្ត្រី​ដែល​រៀបចំ​ឡើង​ដោយ​តារាចម្រៀង​អេ​ឡិច ចិ​ន្ត្រា ទទួល​បានការ​កោតសរសើរ​មិន​ដាច​ពី​មាត់​ពី​អតិថិជន ដែល​ធ្លាប់តែ​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុម Alex Entertaiment សម្រាប់​ការ​ប្រគំ​តន្ត្រី រៀបចំ​ឆាក និង​ពិធីការ ផ្សេង​ៗ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​អេ​ឡិច ចិ​ន្ត្រា ឲ្យ​ដឹង​ថា មួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុមការងារ​របស់​លោក​ហាក់​មាន​សន្ទុះ​ជាង​មុខ​ខ្លាំង ព្រោះតែ​ការ​ផ្តល់​ទំនុកចិត្ត​ពី​អតិថិជន ដោយ​បាន​ផ្តល់​ឱកាស​ដល់​ក្រុមការងារ​របស់ Alex Entertaiment រៀបចំ​ក្នុង​ពិធី​មង្គល ផ្សេង​ៗ ។ អេ​ឡិច និយាយ​ថា «​ភ្ញៀវ​គាត់​សរសើរ​ថា ការ​រៀបចំ​ពិតជា​បាន​ល្អ ទាំង​ការ​សម្តែង ទាំង​អ្នកចម្រៀង និង​ប្រព័ន្ធ​សំឡេង គឺ​មាន​ភាពល្អ​មិន​ធ្វើ​ឲ្យ​ម្ចាស់​ដើមការ មានការ​ខកចិត្ត​ជាមួយនឹង​ក្រុម​តន្ត្រី អេ​ឡិច អុ​ី​ន​ធើ​ធេ​ន​មែន នោះ​ឡើយ ។

អ្វី​ដែល​សំខាន់​យើង​ត្រូវ​មាន​ភាព​ច្បាស់លាស់​ពេល​និយាយ​ការងារ​ត្រូវ​ជាមួយ​គេ ដោយ​ខ្ញុំ​នឹង​ត្រូវ​កំណត់​ពេល​ធ្វើការ​ដូច​ជា​មាន​ក្រុម​ភ្លេង តារាចម្រៀង ព្រមទាំង​ឈុត​សម្លៀក​បំពាក់​ជាដើម ។ ទាំង​ក្រុម​ភ្លេង​ព្រម​ទាំង​តារា​ដែល​យក​ការងារ​ខ្ញុំ​ហើយ​ត្រូវ​មក​ធ្វើការ​មិន​អាច​លើក​ពេល​ឡើយ ដោយសារ​តែ​មុន​នឹង​បាន​ក៏​យើង​ចរចារ​ប្រាក់​កម្រៃ​គ្នា​មុន​ដែរ ។

ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​បានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​របស់​អតិថិជន គ្រប់​ស្រទាប់វណ្ណៈ​ដែល​បាន​មក​រក​សេវា​តន្ត្រី​សម្រាប់​ពិធីជប់លៀង ឬ​ពិធី​មង្គលការ ។ នេះ​ជាម​ទ​នភា​ព​មួយ​ដែល​លោក​ទទួល​បាន ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះ ជា​ពិសេស​ឆ្នាំ​២០១៨ និង​២០១៩ នេះ​មាន​អ្នក​កក់​ជា​ច្រើន សម្រាប់​ក្រុម​តន្ត្រី Alex Entertaiment ទៅ​លេង​កំដរ​អារម្មណ៍​របស់​អ្នកគាំទ្រ ក្នុង​ពិធី ផ្សេង​ៗ»​។

អាជីព​សិល្បៈ​វិញ ថ្វី​ដ្បិត​ការងារ​ជំនួញ​មាន​ភាព​រវល់​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ប៉ុន្តែ​អេ​ឡិច ច​ន្ត្រា នៅ​តែ​ឆ្លៀតពេល​បង្ហាញខ្លួន​នៅ​តាម​ការ​ប្រគំ​តន្ត្រី​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ជា​ហូរហែ​ក្នុង​គោល​បំណង​មិន​ឲ្យ​ទស្សនិកជន​ភ្លេចមុខ ។ បើ​ទោះបី​ពេល​ខ្លះ​លោក​បា​នប​ដិ​សេ​ដ​មិន​ទទួល​សម្តែង​ខ្សែ​ភាព​យន្ត ព្រោះតែ​គ្មាន​ពេល​សម្រាប់​អ្នកដឹកនាំ​ថត ទើប​លោក​ភាគច្រើន​មិន​ទទួល​សម្តែង​ភាពយន្ត​ឡើយ ក្រោម​ហេតុផល​គ្មាន​ពេល​គ្រប់គ្រាន់ ។

ទាក់ទិន​នឹង​ការ​ប្រជែង​គ្នា​ចំពោះ​របរ​រៀបចំ​សិល្បៈ លោក​អេ​ឡិច ចិ​ន្ត្រា និយាយ​ថា​«​ខ្ញុំ​សូម​មិន​និយាយ​ប៉ះពាល់​ទៅ​អ្នក​ណា​ទេ​ព្រោះ​ក៏​ដឹង​ថា​មាន​អ្នកសិល្បៈ​យើង​គាត់​រៀបចំ​ដូច​ខ្ញុំ​ដែរ ។ អ្វី​ដែល​សំខាន់​យើង​រៀបចំ​តាម​ក្បួន​តិច​និ​ច​ដែល​មាន​ដើម្បី​គ្រប់គ្រង​របរ​ក្នុង​ដៃ​ឲ្យ​បាន​ប្រសើរ ។ លោក​អេ​ឡិច ច​ន្ត្រា នៅ​មិន​ទាន់​រក​ឃើញ​នារី​ណា​ត្រូវចិត្ត​ដើម្បី​រៀប​ការ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ