ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​សណ្តែកសៀង​ធ្លាក់​ចុះ ព្រោះ​ចិន​ទិញ​តិច​ជាង​ការ​គិត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ គណៈកម្មាធិការ​ពាណិជ្ជកម្ម Chicago បាន​ឲ្យ​ដឹង​ថា តម្លៃ​សណ្តែកសៀង​បាន​ធ្លាក់​ចុះ​បន្តិច បើ​ទោះជា​អតិថិជន​ចិន​ចាប់ផ្តើម​ទិញ​សណ្តែកសៀង ឡើង​វិញ​ក៏​ពិតមែន​។ តម្លៃ​សណ្តែកសៀង​សម្រាប់​ខែ​មិ​នា​បាន​ធ្លាក់​ចុះ ២.៧៥​សេន ឬ…

សហរដ្ឋអាមេរិក​៖ គណៈកម្មាធិការ​ពាណិជ្ជកម្ម Chicago បាន​ឲ្យ​ដឹង​ថា តម្លៃ​សណ្តែកសៀង​បាន​ធ្លាក់​ចុះ​បន្តិច បើ​ទោះជា​អតិថិជន​ចិន​ចាប់ផ្តើម​ទិញ​សណ្តែកសៀង ឡើង​វិញ​ក៏​ពិតមែន​។

តម្លៃ​សណ្តែកសៀង​សម្រាប់​ខែ​មិ​នា​បាន​ធ្លាក់​ចុះ ២.៧៥​សេន ឬ ០.៣១%​មក​ស្មើ ៨.៩​ដុល្លារ​ក្នុង​មួយ​តៅ​។ តម្លៃ​ស្បៀង​វិញ​បាន​ធ្លាក់​ចុះ ១៦​សេន ឬ​៣.០២%​មក​ស្មើ ៥.១៤​ដុល្លារ​ក្នុង​មួយ​តៅ ខណៈ​ដែល​តម្លៃ​ពោត​បាន​ធ្លាក់​ចុះ ៦.២៥​សេន ឬ ១.៦២% មក​ស្មើ ៣.៧៨៥​ដុល្លារ​ក្នុង​មួយ​តៅ​។

អ្នក​នាំ​ចេញ​ឯកជន​បាន​ប្រាប់​ដល់​ក្រសួង​កិ​សកម្ម​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​មក​ថា ពួក​គេ​បាន​លក់​ចេញ​សណ្តែកសៀង​ប្រមាណ ២០៤,០០០​តោន​គូប​ទៅ​កាន់​ប្រទេស​ចិន មុន​នឹង​នាំ​ចេញ​បាន ១.១៩៩​តោន​គូប​ទៀត​នៅ​ស​ប្តា​ហ៍​នេះ​។
ក្រសួងកសិកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ទិញ​សណ្តែកសៀង​ប្រមាណ ១.៤៣​លាន​តោន​គូប​ពី​សហរដ្ឋអាមេរិក​កាលពី​ស​ប្តា​ហ៍​មុន​។ អ្នក​តាមដាន​ទីផ្សារ​បាន​និយាយ​ដែរ​ថា​ពាណិជ្ជករ​គិត​ថា​ប្រទេស​ចិន​នឹង​ទិញ​សណ្តែកសៀង​បន្ថែម​។

សណ្តែកសៀង​របស់​គណៈកម្មាធិការ​ខាងលើ​បាន​ទទួល​រង​សម្ពាធ​ពី​ការ​ផ្គត់ផ្គង់​ពី​អា​មេ​រិ​ក​ខាងត្បូង​ផង​ដែរ​ដែល​ប៉ះពាល់​ដល់​ការ​ទិញ​ឡើង​វិញ​ពី​អតិថិជន​ចិន​។ ព្រោះតែ​មាន​អាកាសធាតុ​ល្អ​នៅ​អា​មេ​រិ​ក​ខាង​ជើង ប្រេ​ស៊ី​ល​ដែល​ជា​ប្រទេស​នាំ​ចេញ​សណ្តែកសៀង​ដ៏​ធំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​អតិថិជន​បរទេស​។

ក្រសួងកសិកម្ម​អា​មេ​រិ​ក​ព្យាករណ៍​ថា​ប្រទេស​ប្រេ​ស៊ី​ល​ប្រមូល​ទិន្នផល​សណ្តែកសៀង​បាន ១២២​លាន​តោន​គូប​នៅ​ខែធ្នូ ឬ​ច្រើន​ជាង​ខែវិច្ឆិកា​ដែល​ប្រមូល​បាន​តែ ១.៥​លាន​តោន គូប​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ