ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបជនសង្ស័យ​ម្នាក់ក្នុងសង្កាត់ផ្សារ​ថ្មី​​​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​របស់​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​របស់​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​៤៩ ក្រុម​៤៣ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​៣ ។

សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទ្រី​ង សំណាង ហៅ​អា​ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា មុខរបរ​មិន​ពិត (ជាអ្នក​​ជួញដូរ​គ្រឿងញៀន​)​។

វត្ថុ​តាង​ចាប់​យក​រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សា​ធាតុ​ញៀន ចំនួន​៣​កញ្ចប់ ២-​ឧបករណ៍​ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយ​ចំនួន ៣-​ថង់​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​៤-​ប្រាក់​ចំនួន​១២​ម៉ឺន​រៀល​។

កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុងធ្វើការ​សាកសួរ​ដើម្បី​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ