ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ក្មេង​ស្រី​២​នាក់​ត្រូវ​បាន​លោត​ផ្លោង​ពី​ម៉ូតូ​មិនដឹង​ថា​គ្នា​ឈឺ​ប៉ុណ្ណា​ទេ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX – 300 មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2D- 2286 បាន​បុក​ម៉ូតូ​ម៉ាក​ហ្ស៊ូ​ម​មឺ​០១​គ្រឿង…

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX – 300 មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2D- 2286 បាន​បុក​ម៉ូតូ​ម៉ាក​ហ្ស៊ូ​ម​មឺ​០១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ចាម 1S-7339 ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​ចំហៀង​មុខ មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ធ្នូ ២០១៨ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ ផ្លោង​ចេញពី​ម៉ូតូ ហើយ​អ្នកបើកបរ​រថយន្ត​វិញ​បាន​រត់គេច​ខ្លួន​បាន​ចំងាយ​ប្រហែល​៣០០​ម៉ែត្រ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ជាប់​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ផ្លូវ​ក្រោយ​សាលាខេត្ត ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ផ្លូវ​បំ​បែប​ជា​បួន​នោះ​ស្រាប់តែ​បាន​បុក​ជាមួយនឹង​ម៉ូតូ​០១​គ្រឿង​ដែល​បាន​ជិះ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​លាន់​ប្រាវ​បណ្តាល​ឲ្យ​មនុស្ស​ស្រី​ចំនួន​០២​នាក់​បាន​ផ្លោង​ចេញពី​ម៉ូតូ ក្នុង​នោះ​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

សាក្សី​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បុក​រថយន្ត​បាន​ឈប់​នៅ​ត្រង់​កណ្តាលផ្លូវ​បំបែក​ជា​បួន ហើយ​បុរស​អ្នក​បើករថយន្ត​តាក់ស៊ី​បាន​បើកទ្វារ​រថយន្ត​ក៏​ប្រញាប់​រត់គេច តែ​មក​ដល់​ត្រង់​មុខ​សាលារៀន​បឋម​សិក្សា -​អនុ​វិទ្យាល័យ​ទួល​ថ្ម មាន​ចំងាយ​ប្រមាណ​៣០០​ម៉ែត្រ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​បាន​ដេញ​តាម​ពី​ខាងក្រោយ​ចាប់​ជាប់ ។ អ្នក​រង​គ្រោះ​ចំនួន​០២​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។ វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា ទីតាំង​ត្រង់​ចំណុច​នេះ​កន្លង​ធ្លាប់​មក​ត្រូវ​បាន​រថយន្ត​ទ្រុង​០១​គ្រឿង​បាន​បុក​ស្ត្រី​ម្នាក់​ស្លាប់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ ហើយ​ត្រង់នេះ​ត្រូវ​បាន​គេ​មើលឃើញ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ផង​ដែរ ។ នគរបាល​ចរាចរណ៍​ឲ្យ​ដឹង​ថា អ្នក​ដែល​រង​គ្រោះ​ចំនួន​០២​នាក់​នោះ​មាន​១- ប៉ុ​ល ស្រី​មុំ ភេទ​ស្រី អាយុ​១៥​ឆ្នាំ នៅ​ភូមិ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ( អ្នក​បើក​ម៉ូតូ​) របួសស្រាល និង​អ្នក​រួម​ដំណើរ​អង្គុយ​ពីក្រោយ​ឈ្មោះ សាត សូ​និ​ច ភេទ​ស្រី អាយុ​១៣​ឆ្នាំ នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​ឈ្មោះ ញិ​ល ឡេ​ង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។ មូលហេតុ​គ្រោះថ្នាក់​នេះ​ដោយសារ​តែ​រថយន្ត​មិន​គោរព​សិទ្ធ​អាទិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ