មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ជំរុញ​កសិករ​ធ្វើ​ស្រូវ​សែន​ក្រអូប​វិញ​ព្រោះ​កំពុង​ត្រូវប៉ាន់​ខ្លាំង


ខេត្តព្រៃវែង ៖ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​គេ​ពិនិត្យ​ឃើញ​ថា នៅ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​គឺ​កំពុង​ពេញ​និយម​ខ្លាំង​លើ​ប្រភេទ​ស្រូវ​សែន​ក្រអូប ហើយ​បានអោយ​តម្លៃ​ខ្ពស់​រហូត​ដល់ ១២០០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​ពេល​ដែល​តម្លៃ​ស្រូវ​អ៊ី​អ៊ែ​ធម្មតា លក់​បាន​ត្រឹមតែ​៧០០ ទៅ ៨០០​រៀល​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ថា ដោយ​យោង​លើ​កត្តា​តម្រូវការ​ទីផ្សារ និង​ដើម្បី​លើក​ស្ទួយ​កំរិតជីវភាព​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត លោក​បាន​ដាក់​ផែនការ​អោ​យម​ន្រី្ត​ជំនាញ​ក្រោម​ឱ​វាទ ចុះ​ទៅ​ផ្សព្វផ្សាយ និង​ជំរុញ​អោយ​បងប្អូន​ប្រជា​កសិករ នៅ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត ប្តូរ​មក​ធ្វើ​ស្រូវ​សែន​ក្រអូប​វិញ ព្រោះស្រូវ​នេះ​មាន​កំហាប់​សំណើម​តិច​ជាង​ស្រូវ​ដទៃ និង​មាន​ទំងន់​ធ្ងន់​ជាង​ស្រូវ​ប្រភេទ​ផ្សេង​ៗ​ទៀត ដែល​អាច​លក់​ចេញ​បាន​ប្រាក់​កំរៃ​ច្រើន ធ្វើ​អោយ​ជីវភាព​ប្រជា​កសិករ កាន់តែ​ប្រសើរ​ជាង​មុន ជាមួយ​គ្នា​នោះ ក៏​មាន​មន្ត្រី​ជំនាញ​កសិកម្ម​នៅ​ថ្នាក់​ឃុំ​និង​ស្រុក នៅ​ចាំ​ជួយ​ផ្តល់​ប្រឹក្សា និង​បច្ចេកទេស​ដល់​បងប្អូន​កសិករ នៅ​ពេល​ជួប​បញ្ហា​ផ្សេង​ៗ​ផង​ដែរ ។

បើ​យោង​តាម​ទិន្នន័យ​របស់​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧៨% នៅ​ទូ​ទាំង​ខេត្ត គឺជា​កសិករ​ដែល​ពឹងផ្អែក​លើ​មុខរបរ​កសិកម្ម នៅ​លើ​ផ្ទះ​ដី​ដាំ​ដុះ​សរុប​ជាង​៣៣​ម៉ឺន​ហិ​កតា ក្នុង​នោះ​ដំណាំ​ស្រូវ​រដូវវស្សា​មាន​ចំនួន​២៥​ម៉ឺន​ហិ​កតា ស្រូវប្រាំង​មាន​ចំនួន​៧៥០០០​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ចំនួន​១២,០០០​ហិ​កតា ៕

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ