ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាលអន្តោប្រវេសន៍ និង​ប្តីចុះពីលើយន្តហោះប៊ិះអស់​ជាង​១ពាន់ដុល្លារ​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​២​នាក់​ប្ដី​បាន​សម្រេច​ រួច​បាន​​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​​ស្រែ​ក​«​ចោរ​ៗ»​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​​អ្នក​រត់​ម៉ូតូឌុប​ជា​ច្រើន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល​ និង​រត់គេច​ខ្លួន​ចូល​ក្នុង​ស្រះ​ទឹក​ក្នុង​វត្ត​តាំ​កសាង​ខាងត្បូង​បាត់​ស្រមោល​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​២​នាក់​ប្ដី​បាន​សម្រេច​ រួច​បាន​​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​​ស្រែ​ក​«​ចោរ​ៗ»​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​​អ្នក​រត់​ម៉ូតូឌុប​ជា​ច្រើន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល​ និង​រត់គេច​ខ្លួន​ចូល​ក្នុង​ស្រះ​ទឹក​ក្នុង​វត្ត​តាំ​កសាង​ខាងត្បូង​បាត់​ស្រមោល​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ដួង រស្មី ​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ ហើយ​នៅ​ក្នុងកាបូប​​របស់​​គាត់​​មាន​លុយ​ជាង​១​ពាន់​ដុល្លារ​ និង​ឯកសារ​មួយ​ចំនួន ​ព្រមទាំង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ផង​ដែរ ​ប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​បោះចោល​ និង​ត្រូវ​បាន​នគរបាល ​និង​ក្រុម​អ្នក​រត់​ឌុ​បយក​ប្រគល់​ឲ្យ​គាត់​​វិញ​ ឃើញ​តែ​លុយ ​និង​ឯកសារ​ប៉ុណ្ណោះ​ រីឯ​ទូរស័ព្ទ​បាត់​រក​មិនឃើញ​ឡើយ​ ។ ​ចំណែក​ជនសង្ស័យ​ម្នាក់​ខាងលើ​ស្លៀកពាក់​សុ​ី​វិល​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយហ្សុ៊យគីនិច ព​ណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៩ អត់​ស្លាក​លេខ​។

តាម​ប្រ​ភព​​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​ និង​ប្ដី​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ហើយ​ក្រោយ​ចុះ​ពី​យន្តហោះ​បាន​កាន់​កាបូប​ដើរ​ឆ្លងកាត់​ផ្លូវ​២​នាក់​ប្ដី​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ (​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចូល​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​)​ ​ស្រាប់តែ​ជនសង្ស័យម្នាក់​​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បាន​សម្រេច រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចូល​តាម​ច្រកវត្ត​តាំ​កសាង​ខាងត្បូង ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​សកម្មភាព​របស់​ជនសង្ស័យ​ត្រូវ​បាន​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ឃើញ​ គួប​ផ្សំ​ជាមួយ​សម្រែករបស់ជនរងគ្រោះស្រែក​​ថា​«​ចោរ​ៗ»​​​ផង​នោះ ទើប​អ្នក​រត់​ម៉ូតូឌុប​នាំ​គ្នា​ដេញ​តាម​ចាប់​​ជនសង្ស័យ​ខាងលើ ​លុះ​​ទៅ​ដល់​ក្នុង​វត្ត​តាំ​កសាង​ខាងត្បូង​ ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល​ ព្រមទាំង​បោះចោល​កាបូប​ដែ​ល​ឆក់​ពី​ស្ត្រី​រង​គ្រោះ​នោះ បន្ទាប់​មកជនសង្ស័យ​​បាន​រត់​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​ក្នុង​វត្ត​ខាងលើ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា ​ពេល​នោះ​ក្រុម​អ្នក​រត់​ឌុ​ប រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​ចំណុច​កើតហេតុ​នោះ​រយៈពេល​ជិត​២​ម៉ោង​ ប៉ុន្តែ​រក​មិនឃើញ​ជនសង្ស័យ​ឡើយ​ ​ទើប​នគរបាល​ និង​អ្នក​រត់​ឌុ​បយក​កាបូប​ដែល​ជនសង្ស័យ​បោះចោល​ប្រគល់​ជូន​​ស្ត្រី​រង​គ្រោះ​វិញ ប៉ុន្តែ​បាត់​ទូរស័ព្ទ​ដៃ​២​គ្រឿង នៅ​សល់​តែ​លុយជាង​​១​ពាន់​ដុល្លារ ​និង​ឯកសារ​មួ​ចំនួន​ប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ដែល​ជនសង្ស័យ​រត់​ចោល ព្រមទាំង​នាំស្ត្រី​រង​គ្រោះ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ស្រាវជ្រាវដើម្បីតាមរក​​ចាប់ខ្លួន​​ជនសង្ស័យ​ខាងលើ​មក​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ