ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់ម្នាក់នេះមិនធម្មតាទេ ជា​មុខ​សញ្ញាយ៉ាង​សកម្ម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១១ បាន​បន្ត​ជំរុញ​ការ​ស្រាវ ជ្រាវ​បង្ក្រាប​មុខសញ្ញា​យ៉ាង​សកម្ម​ពាក់ព័ន្ធ​ករណី​ជួញដូរ…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១១ បាន​បន្ត​ជំរុញ​ការ​ស្រាវ
ជ្រាវ​បង្ក្រាប​មុខសញ្ញា​យ៉ាង​សកម្ម​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​អធិការដ្ឋាន​ប៉ុស្តិ៍​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ស្ថិត​នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះ​ចក កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង ស្រី​ង៉ា ហៅ ស្រី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ សង្កាត​បឹង​សាឡា​ង ខណ្ឌទួលគោក មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ជួញដូរ​គ្រឿង
ញៀន​)​។

ចំណែក​វត្ថុ​តាង​ចាប់​យក​រួម​មាន​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​៧​កញ្ចប់ ២-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ​គ្រឿង ៣-​ឧបករណ៍​ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយ​ចំនួន ៤-​ថង់​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​៥-​ប្រាក់​ចំនួន​១៣​ម៉ឺនរៀល​​។

កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុង​ធ្វើការ​សាកសួរ ដើម្បី​​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ