ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ទាំង 5 ដែល​អ្នក​ត្រូវ​ដឹង​អំពី​… រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ Tan Chong Motor (Cambodia) Pty., Ltd. (“TCMC”) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល…

រាជធានី​ភ្នំពេញ ​៖ Tan Chong Motor (Cambodia) Pty., Ltd. (“TCMC”) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Nissan និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Tan Chong Motor Holdings Bhd. (​ម៉ា​ឡេ​ស៊ី​) នឹង​ដាក់​លក់​ជា​ផ្លូវការ​នូវ​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA នៅ​ក្នុង​កម្មវិធី​ដែល​នឹង​រៀបចំ​ឡើង​នៅ​ក្នុង ខែធ្នូ ខាង​មុខ​នេះ​។

យ៉ាងណាមិញ នេះ​គឺជា​មូលហេតុ​ទាំង 5 ដែល​អ្នក​ត្រូវ​ដឹង​អំពី​រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA៖

1) មិនមែន​ជា​រថយន្ត​ស្ប៉ត​ធម្មតា ​៖ អ្នក​ទាំងអស់​គ្នា​ប្រហែល​ធ្លាប់​បានឃើញ​រថយន្ត​ស្ប៉ត​ជា​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា​នៅ​លើ​ដងផ្លូវ ដែល​មួយ​ចំនួន​គឺជា​រថយន្ត​សម្រាប់​ការ​បើកបរ​ផ្លូវ​ឆ្ងាយ ហើយ​មួយ​ចំនួន​ទៀត​ជា​ប្រភេទ​រថយន្ត​ស្ប៉ត​ធុន​កណ្ដាល​ដែល​សំពីងសំពោង​ជាង និង​ធុន​ធ្ងន់​ជាង​។ ក្នុង​ចំណោម​ប្រភេទ​រថយន្ត​ទាំងនោះ យើង​បានដឹង​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ភាគច្រើន​កំពុង​ធ្វើ្​ការ​​ខិតខំ​កែ​ច្នៃ​ម៉ូត​ទំនើប​ៗ​ ដើម្បី​ធ្វើ​ឱ្យ​រថយន្ត​របស់​ខ្លួន​មានគុណ​ភាព​ខ្ពស់​ជាង​រថយន្ត​ដទៃ តែ​សម្រាប់​រថយន្ត Nissan គឺ​យើង​អនុវត្ត​របៀប​ផ្សេង​​ពី​នេះ​។ ម៉ាក​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​នេះ​ បង្កើត​នូវ​រចនា​បទ​ដែល​មាន​ប្រយោជន៍​ទាំង​​អស់​សម្រាប់​ការ​បើកបរ​នៅ​ផ្លូវ​ពិបាក និង​ផ្លូវ​ធម្មតា​។

របាំង​ខាង​មុខ​រថយន្ត​រចនា​ជា «​រាង​អក្សរ V» ដ៏​ពិសេស​ផ្ដល់​នូវ​រូបរាង​ដ៏​ស្រស់​ស្អាត​ពី​ខាង​មុខ និង​ចង្កៀង​ខាង​មុខ LED «រាង​កោង​ពិសេស​» ជាមួយនឹង​រូបរាង​គែម​ស្រួច​ដ៏​អស្ចារ្យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គែម​ដំបូល​ដ៏​​រលើបរលោង​បញ្ចេញ​រូបរាង​ចាប់ពី​គែម​ទ្វារ​ខាង​មុខ​ រហូត​ដល់​ផ្នែក​ខាងក្រោយ ដែល​អំ​ពូ​ល​ខាងក្រោយ​កាន់តែ​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​។ ទោះបី យ៉ា​ន់​កង់​អាលុយមីញ៉ូម​ទំហំ​18 អីុ​ញ ក៏​បន្ថែម​ភាព​ទាក់ទាញ​នៅ​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​ផង​ដែរ​!

2) ភាព​បត់បែន​គ្មាន​ដែន​កំណត់​ ៖ នៅ​ពេល​បើកបរ​អស់​ល្បឿន រថយន្ត Terra បង្ហាញ​នូវ​សក្ដានុពល​​ពេញ​ទំហឹង​។ ប្រព័ន្ធ 2.5L inline 4-cylinder DOHC Variable Turbocharger (VGS) with Intercooler, 7-speed Automatic Transmission with Manual Mode ផ្ដល់​នូវ​ល្បឿន និង​គុណភាព​បើកបរ​យ៉ាង​អស្ចារ្យ​ជាងគេ​នៅ​ក្នុង​ប្រភេទ​រថយន្ត​ដូច​គ្នា​។ ម៉ាស៊ីន​នៅ​តែ​បញ្ចេញ​ថាមពល​យ៉ាង​ពេញ​លេញ ​ទោះបី​អ្នក​កំពុង​បើកបរ​នៅ​លើ​ផ្លូវ​លាត ឬ​ផ្លូវ​ដី​រដិបរដុប ដោយសារ​តែ​កម្លាំង​ម៉ាស៊ីន 190 សេស និង​កម្លាំង​រមូល 450 Nm! ដូច្នេះ​លោក​អ្នក «​អាច​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​បាន​»​។

3) ប្រព័ន្ធ​បូម​ជ្រាយ និង​ប្រព័ន្ធ​ចាក់សោ 4WD-DIFF ៖ អ្នក​មិន​ខកចិត្ត​ឡើយ​ជាមួយនឹង​សាក់​ស៊ី​ប្រអប់​ស៊ុម​ពេញលេញ​បត់បែន​ដ៏​រឹង​មាំ​របស់​រថយន្ត Terra ប្រព័ន្ធ​បូម​ខាងក្រោម​មាន​រ៉ឺ​ស័​រ​ប្រាំ និងភ្លៅ​កង់​ខាង​ក្រោយ​ដំណើរការ​រួម​គ្នា​ ដើម្បី​ធានា​ថា​រថយន្ត​បញ្ចេញ​កម្លាំង ភាពរឹងមាំ ផ្ដល់​នូវ​ភាព​ងាយស្រួល និង​ផាសុកភាព​នៅ​ក្នុង​ការ​បើកបរ​។

ចំណុច​ដែល​ធ្វើ​ឱ្យ​រថយន្ត Terra មាន​លក្ខណៈ​ពិសេស​ជាង​រថយន្ត​របស់​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ គឺ​ដោយសារ​រថយន្ត​ប្រភេទ​នេះ ​ជា​រថយន្ត​ស្ប៉ត​ទំហំ​មធ្យម​បំពាក់​ដោយ​ប្រព័ន្ធ​ហ្វ្រាំង​គ្រប់គ្រង​ការ​រអិល​ទប់​ដោយ​​កង់​ទាំង 4 (ABLS) និង​ប្រព័ន្ធ ប៉ុង​ក្រោយ​ប្រទាក់​ជាប់​ដោយ​អេ​ឡិច​ត្រូ​និក (ELRD) នឹង​ដំណើរ​ការ​នៅ​ពេល​ចុច​លើ​ប៊ូ​តុង ដែល​ផ្ដល់​ចំណុច​ពិសេស​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​លំបាក ដោយ​ផ្ដល់​ថាមពល​ទៅ​កង់​ក្រោយ​ទាំង​ពីរ​ស្មើគ្នា ដើម្បី​ពង្រឹង​ការ​ចាប់​ហ្វ្រាំង និង​បន្តដំណើរ​ឆ្ពោះទៅ​មុខ ចំណែក​ប្រព័ន្ធ​ជំនួយ​ពេល​​ឡើង​ចំណោត (HSA) ជួយ​ការពារ​រថយន្ត​ពី​ការ​រអិល​ថយក្រោយ​ពីរ​-​បី​វិនាទី ដែល​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ល្មម​សម្រាប់​អ្នក​ប្ដូរ​ជើង​ពី​ឈ្នាន់​ហ្វ្រាំង​មក​ហ្គ៊ែ​រវិ​ញ និង​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត (HDC) ជួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​ល្បឿន​នៅ​ពេល​បើក​ចុះ​ចំណោត ដូច្នេះ​អ្នក​ចាំតែ​កាច់ចង្កូត​ប៉ុណ្ណោះ​។ តើ​អស្ចារ្យ​ទេ​ប៉ុណ្ណឹង?​!!!

4) ផ្ដល់​នូវ​ផាសុកភាព​យ៉ាង​អស្ចារ្យ​សម្រាប់​គ្រួសារ​ ៖ ដោយ​ល្អ​គ្មាន​គូ​ប្រៀប រថយន្ត Terra អាច​ផ្ដល់​កន្លែង​អង្គុយ​សម្រាប់​អ្នកដំណើរ​ទាំងអស់​ចំនួន​ប្រាំពីរ​នាក់ និង​មាន​បណ្ដោយ 4,885​ម​ម និង​ទទឹង 1,865​​ម​ម ពោល​គឺ​រថយន្ត Terra ប្រវែង​វែង​ជាង និង​ទូលាយ​ជាង​រថយន្ត​ស្ប៉ត​មួយ​ចំនួន​។ ទោះបី​យ៉ាង​ណា បញ្ហា​របស់​រថយន្ត​ស្ប៉ត​នៅ​លើ​ទីផ្សារ​ភាគច្រើន ​គឺ​ការ​ពិបាក​ចូល​អង្គុយ​នៅ​លើ​កៅអី​នៅ​ជួរ​ទី​បី ប៉ុន្តែ​រថយន្ត Nissan បាន​បង្កើត​នូវ​ដំណោះស្រាយ​ដ៏​ល្អ​ដែល​អ្នក​ជិះ​អាច​ចូល​អង្គុយ​យ៉ាង​ងាយស្រួល​បំផុត​។

ដោយ​មាន «​ប៊ូ​តុង​បញ្ជា​កៅអីអង្គុយ​ដែល​អាច​កាច់​បត់ និង​កាច់​ទម្លាក់​ដោយ​គ្រាន់​ចុច​តែ​ម្ដង» នៅ​ប្រអប់​ប្រឡោះ​កណ្ដាល​អ្នកបើកបរ កៅអី​ជួរ​ទី​ពីរ​បត់ និង​កាច់​ទម្លាក់​ដោយ​ស្វ័យប្រវត្តិ​។ អ្នកបើកបរ និង​អ្នក​ជិះ​នៅ​​ខាង​មុខ​មាន​កៅអីអង្គុយ​ខាង​មុខ​គ្មាន​ទំនាញ ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​ស្វ័យប្រវត្តិ​ទាំង​ពីរ​ផ្នែក ចំណែក​​អ្នក​ជិះ​ខាងក្រោយ​មាន​ស្លាប​ខ្យល់​ខាងក្រោយ និង​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​កៅអីអង្គុយ​ខាង​ក្រោយ​​ដែល​ផ្ដល់​នូវ​សីតុណ្ហភាព​ប្រកបដោយ​ផាសុកភាព​សម្រាប់​អ្នក​ជិះ​នៅ​កន្លែង​បើកបរ​ផ្សេង​ទៀត​។

ក្រៅពី​នេះ អ្នកដំណើរ​ជិះ​ខាងក្រោយ​មាន​ប្រព័ន្ធ​កម្សាន្ត​ខាងក្រោយ​ចំនួន​ពីរ (​អេ​ក្រង់​ភ្ជាប់​ក្បាល​កៅអី​ទំហំ 10.25 អីុញ​) និង​ថត​ដាក់​ដប​ទឹក​ចំនួន 14 ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​រយៈពេល​វែង​កាន់តែ​ប្រកបដោយ​ផាសុកភាព​។

5) បច្ចេកវិទ្យា INTELLIGENT MOBILITY របស់​រថយន្ត NISSAN ៖ ក្រៅពី​រូបរាង​ស្រស់​ស្អាត និង​ថាម​ពល​ដ៏​អស្ចារ្យ​របស់​រថយន្ត​ប្រភេទ​ស្ប៉ត យើង​ចង់​ទទួល​បាន​នូវ​ការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​។ ប្រព័ន្ធ Intelligent Mobility របស់​រថយន្ត Nissan គឺជា​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​​រចនា​ឡើង​ដើម្បី​ផ្ដល់​នូវ​សុវត្ថិភាព និង​ផាសុកភាព​សម្រាប់​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​

រថយន្ត Terra ផ្ដល់​នូវ​លក្ខណៈ​សុវត្ថិភាព​បច្ចេកវិទ្យា​ខ្ពស់​ដែល​ជួយ​ដល់​អ្នកបើកបរ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ទាំង​ក្នុង​ក្រុង និង​ក្នុង​ព្រៃ​ជនបទ​! រថយន្ត Terra មាន​បំពាក់​កូនសោ​វៃឆ្លាត (i-Key) ប៊ូ​តុង​ចុច​បញ្ឆេះ​​រថយន្ត សញ្ញា​ព្រមាន​ឲ្យ​ងាក​ចេញ​គំនូស​គន្លង​ផ្លូវ (LDW) ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​មាន​ចលនា (MOD) និង​ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​ឆ្លាត​វៃ (i-AVM) ដែល​ផ្ដល់​ឱ្យ​អ្នកបើកបរ​អាច​មើលរូប​ភាព​បាន 360 ដឺ​ក្រេ​ជុំវិញ​រថយន្ត​ដោយ​ងាយស្រួល​។ លក្ខណៈ​សុវត្ថិភាព​របស់​យើង​ រួម​មាន​ពោង​សុ​ត្ថិ​ភាព SRS ចំនួន 6 SRS (​អ្នកបើកបរ អ្នក​រួម​ដំណើរ ចំហៀង និងរ​បាំងវាំងនន​) សិន​ស័​រ​ ចត​រថយន្ត​ក្រោយ​ចំនួន 4 គ្រាប់ កាមេរ៉ា​មើល​ក្រោយ ប្រព័ន្ធ​ការពារ​ចោរលួច ដែល​មាន​ឧបករណ៍​ផ្ដល់​សញ្ញា VSS, មុខងារ​ភ្លើង​មុខ​, ប្រព័ន្ធ​ហ្វ្រាំង ABS, ហ្វ្រាំង​បែងចែក​កម្លាំង​អេ​ឡិច​ត្រូ​និក (EBD), ប្រព័ន្ធ​ជំនួយ​ហ្វ្រាំង (BA), ការ​គ្រប់គ្រង​រថយន្ដ​បែប​ឌី​ណា​មិ​ក (VDC), ប្រព័ន្ធ​សោ​សុវត្ថិភាព​កុមារ និង​តួ​រថយន្ត​ដ៏​រឹង​មាំ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​អតិថិជន​អញ្ជើញ​មក​កាន់​សូ​រូ​ម​តាំង​រថយន្ត Nissan និង​សូម​អញ្ជើញ​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​សម្ពោធ​រថយន្ត​ថ្មី​សន្លាង​ម៉ាក NISSAN TERRA​។

រាល់​ការ​កក់​រថយន្ត​ថ្មី​ដែល​ធ្វើ​ឡើង​សូ​រូ​ម​តាំង​រថយន្ត Nissan នៅ​មុន​កម្មវិធី​សម្ពោធ​នឹង​ទទួល​បាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស ហើយ​មាន​ពណ៌​ជា​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស ដូច​ជា​ពណ៌​ត្នោត ពណ៌​ទឹកប្រាក់ ពណ៌​​ទឹកមាស ពណ៌​ក្រហម ពណ៌​ខ្មៅ ពណ៌​ទឹកប៊ិច ពណ៌​ប្រាក់ និង​ពណ៌​ស​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត​ម៉ាក Nissan ទាំងអស់ សូម​បើក​មើល​វែ​ប​សាយ​របស់​ក្រុមហ៊ុន Nissan Cambodia៖ website at www.nissan.com.kh/ ឬ​បើក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Nissan Cambodia៖ www.facebook.com/CambodiaNissan .

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ