ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅទៅបង់ត្រី បែរ​ជា​ប្រទះឃើញជីតា​…យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​រាំង​គោក ក្បែរ​មាត់​អូរ​អញ្ចាញ ត្រូវ​បាន​​ចៅប្រុស​​ទៅ​បង់​ត្រី​ប្រទះ​ឃើញ​សព​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ…

​ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​ដើម​រាំង​គោក ក្បែរ​មាត់​អូរ​អញ្ចាញ ត្រូវ​បាន​​ចៅប្រុស​​ទៅ​បង់​ត្រី​ប្រទះ​ឃើញ​សព​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ី​ន គុយ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បន្ត​ថា បើ​តាម​ការ​រៀបរាប់​របស់​ឈ្មោះ ភ សៀម អាយុ​៥៤​ឆ្នាំ ត្រូវជា​ប្រពន្ធ ជន​រង​គ្រោះ​បាន​និ​យា​យ​ថា ប្ដី​របស់​គាត់​មាន​ជំងឺសរសៃប្រសាទ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ថ្ងៃ នៅ​ថ្ងៃ​កើតហេតុ ប្តី​របស់​គាត់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំងពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​២៣​ខែ ធ្នូ ឆ្នាំ​២០១៨ មិនឃើញ​មក​ផ្ទះ លុះដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ចៅប្រុសរបស់​​គាត់​ដែលមាន​អាយុ​១២​ឆ្នាំ ទៅ​បង់​ត្រី​ក៏​ប្រទះ​ឃើញ​សព​ជីតា​ចងក​នឹង​ក្រមា​ពណ៌​ស្វាយ​លា​យស​ចង​ភ្ជាប់​ទៅ​នឹង​ដើម​រាំង​គោក ក្បែរ​មាត់​អូរ រួច​ក៏​រត់​មក​ប្រាប់ ហើយ​គាត់​ក៏​បាន​រាយការណ៍​ប្រាប់​លោក​អនុ​ភូមិ និង​រក​អ្នក​ភូមិ​ជួយ​យក​សព​មក​ផ្ទះ ។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី បាន​បញ្ជាក់​ទៀត​ថា ឆ្លង​តាម​ត្រួតពិនិត្យ​របស់​គណៈកម្មការ​មាន​ជំនាញ​វិភាគ​និង​វិភាគ​កន្លែង​កើតហេតុ គ្រូពេទ្យ​មណ្ឌល​សុខភាព​ចូលរួម​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិ​ច័យលើ​ខ្លួនប្រាណ​សព រក​ឃើញ​ថា ពុំ​មាន​ស្លាក​ស្លា​ម​គួរ​អោយ​កត់សំគាល់​ទេ ក្រៅ​តែ​ស្លាកស្នាម​ក្រមា​រឹត​.​ក ដូច្នេះ​តាម​ការ​សន្និដ្ឋាន គឺ​ជន​រង​គ្រោះ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​ពិត​ប្រាក​មែន ពុំ​ទាក់ទិន​នឹង​ករណី​ឃាត​កម្ម​ឡើយ ហើយ​សព​ត្រូវ​បាន​ប្រគល់​ជូន​ល​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ