ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! អ្នក​ស្លា.ប់​ អ្នក​របួស​កាន់​តែឡើង​ខ្ពស់​ទៅៗហើយ… មហន្ត​រាយ​ស៊ូណាមី (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ​ថា មនុស្ស​ដល់​ជាង​២២០​នាក់​ហើយ​ត្រូវ​​បាន​ស្លាប់​ និង​ជា​ច្រើន​រយ​នាក់​រង​របួស ដោយសារ​ស៊ូ​ណា​មី​មក​ពី​ភ្នំភ្លើង វាយប្រហារ​ភ្លាម​ៗ​​លើ​បណ្ដា​តំបន់​កម្សាន្ត​មាត់សមុទ្រ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ​ថា មនុស្ស​ដល់​ជាង​២២០​នាក់​ហើយ​ត្រូវ​​បាន​ស្លាប់​ និង​ជា​ច្រើន​រយ​នាក់​រង​របួស ដោយសារ​ស៊ូ​ណា​មី​មក​ពី​ភ្នំភ្លើង វាយប្រហារ​ភ្លាម​ៗ​​លើ​បណ្ដា​តំបន់​កម្សាន្ត​មាត់សមុទ្រ នៅ​ច្រក​សមុទ្រ ​SONDE​ ឥណ្ឌូ​ណេ​ស៊ី។ គេ​គិត​ថា ​តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

យោង​តាម​លោក SUTOPO PURWO NUGROHO អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា អគារ​ជា​ច្រើន​រយ​ត្រូវ​រលក​យក្ស​នាំ​យក​ទៅ ពេល​វាយប្រហារ​លើ​តំបន់ឆ្នេរ​ខាងត្បូង​នៃ​កោះ​ស៊ូ​​ម៉ា​ត្រា ​និង​ចុង​ខាងលិច​នៃ​កោះ​ជ្វា នា​វេលា​ម៉ោង​២១​និង​៣០​នាទី​ ថ្ងៃ​ទី​២២ ខែ​​ធ្នូ​។ រលក​យក្ស​កើត​មាន​បន្ទាប់​​ពី​ការ​ផ្ទុះ​ភ្នំភ្លើង ANAK KRAKATOA​ ។ សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​​វាយតម្លៃ​ថា រលក​ធំ​ៗ​មាន​កម្ពស់​រវាង​ពី​៣០​ទៅ​៩០​សង្ទីម៉ែត្រ​។

លោក​ NUGROHO​ បាន​និយាយ​ថា មនុស្ស​២២២​នាក់​ស្លាប់ ៨៤៣​នាក់​រង​របួស​ និង​២៨​នាក់​ បាត់​ខ្លួន។ លោក​បញ្ជាក់​ថា ​ចំនួន​នោះ​នឹង​បន្ត​កើនឡើង​ទៀត ព្រោះ​អាជ្ញាធរ​នៅ​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​មូល​ដ្ឋាន​​មួយ​ចំនួន​ដែល​រង​ការ​ប៉ះពាល់​ដែរ​នៅឡើយ​។ យោង​តាម​អង្គការ ​OXFAM​ ថា បណ្ដា​សហគមន៍​នៃ​កោះ​តូច​ៗ​នៅ​ច្រក​សមុទ្រ SONDE អាច​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​ស៊ូ​ណា​មី​។

លោក​ NUGROHO ​បន្ត​ថា អាជ្ញាធរ​នាគ្រា​ដំបូង​ប្រកាស​ថា រលក​ធំ​ៗ​ពុំ​មែន​ជា​ស៊ូ​ណា​មី​ទេ​ តែ​ជា​ទឹក​ជោរ​​ខ្លាំង​មួយ ហើយ​អំពាវនាវ​ដល់​ប្រជាជន​កុំ​ឲ្យ​ជ្រួលច្របល់​អី​។ នោះ​ជា​ការ​ខុសឆ្គង​ធំ​មួយ​ដែល​យើង​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​។

ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​ការ​រុករក​បណ្ដា​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោម​គំនរ​បាក់បែក​។ បណ្ដា​​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ពីរ​លក​យក្ស​វាយប្រហារ​លើ​ការ​ប្រគំ​តន្ត្រី​មួយ នៅ​កណ្ដាល​វាល​របស់​ក្រុម​ប៉ុប SEVENTEEN ។ បណ្ដា​សមាជិក​របស់​ក្រុម​នោះ​ត្រូវ​រលក​យក្ស​វាយប្រហារ​ចេញ​ក្រៅ​ឆាក​។

ស៊ូ​ណា​មី​បង្ក​ឡើង​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​ពិតជា​កម្រ​មាន​ណាស់​។ បណ្ដា​អ្នក​ជំនាញការ​និយាយ​ថា ខុស​ពីរ​លក​យក្ស​កើតមក​ពី​ការ​រញ្ជួយ​ដី រលក​យក្ស​នៅ​ក្បែរ​ភ្នំភ្លើង អាជ្ញា​ធរមាន​ពេល​តិច​បំផុត​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ