ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ព្រូសបុកប្រាវស្លា.ប់ភ្លាមមួយ​រំពេច

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណពី​សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា រថយន្ត​តាក់ស៊ី​ម៉ាក​ព្រូស​មួយ​គ្រឿង ​បាន​បើក ​បុក​អ្នក​​ជិះ​ម៉ូតូ​​បណ្ដាល​ឱ្យ​​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង​៣ និង៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណពី​សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា រថយន្ត​តាក់ស៊ី​ម៉ាក​ព្រូស​មួយ​គ្រឿង ​បាន​បើក
​បុក​អ្នក​​ជិះ​ម៉ូតូ​​បណ្ដាល​ឱ្យ​​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង​៣ និង៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​
ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ថ្នល់​បត់ ឃំ​ុប្ញស្សី​ក្រាំង ស្រុក​មោងប្ញស្សី រីឯ​អ្នក​បើក​រថយន្ត​បាន​រត់គេច​ខ្លួន​ទាំង​យប់ តែ​មាន​បន្សល់​លេខ​ទូរស័ព្ទ​បិទ​ពេញ​គូទ​​រថយន្ត ​។

សមត្ថ​កិ​ច្ខ​បានឱ្យ​ដឹង​ទៀត​ថា រថយន្ត​ម៉ាក​ព្រូស​បង្កហេតុ​នោះ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​2AO-​3796 អ្នក​បើក​របរ​មិន​ទាន់​ស្គាល់​អត្ត​អត្តសញ្ញាណ ព្រោះ​រត់គេច​ខ្លួន​ពេល​កើតហេតុ​ ។ ដោយឡែក​ អ្នក​ជិះ​ម៉ូតូ​ដែល​ត្រូវរ​ថយ​ន្ត​​នេះ​ បុក​ស្លាប់​ភ្លាម​ៗ​នោះ​ក៏​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ តែ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៌​ខ្មៅ ស៊េ​រី​ឆ្នាំ​២០០៣ គ្មាន​ស្លាក​លេខ​ទេ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិច ទៅ​កើត ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ជាមួយ​អ្នក​ជិះ​ម៉ូតូ​មក ​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់លាក់​ទេ ស្រាប់តែ​ដល់ចំណុច​​ខាងលើ​ ក៏​បាន​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពេញទំហឹង​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​ ។

សមត្ថ​កិ​ច្ខ​បាន​ប្រាប់​ថា ពេល​កើតហេតុ​ភ្លាម ម្ចាស់​រថយន្ត​នេះ​ បាន​ចុះ​រត់គេច​ខ្លួន​ទាំង​យប់​ចោល​រថយន្ត នៅ​កន្លែង​កើតហេតុ ដែល​មាន​លេខ​ទូរស័ព្ទ​បិទ​ពេញ​គូទ​​រថយន្ត​ ។ ទោះ​យ៉ាង​ណា សមត្ថកិច្ច​ចរាចរ​ណ៍​បាន​នាំ​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ រីឯ​សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់​ញាត​ឬ​ក្រុម​គ្រួសារ​ ដើម្បី​មក​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អត្ថបទសរសេរ ដោយ