ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​រាជ្យ​ទ្រង់​ព្រះ​ចៅ​អធិរាជ​ថា ​ពោរពេញ​ដោយ​សន្តិភាព

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ប៉ុន្មាន​ខែ​ទៀត​ដល់​ពេល​ដាក់រាជ្យ​របស់​ព្រះ​អង្គ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អា​គី​ហ៊ី​តូ​មាន​ព្រះរាជ​បន្ទូល​ថា ក្រោម​រាជ្យ​យ៉ាង​យូរ​របស់​ព្រះ​អង្គ ប្រទេស​ជប៉ុន​ពោរពេញ​ដោយ​សន្តិភាព តែ​ព្រះ​អង្គ​ទ្រង់​រំឭក​ទាំង​ក្ដុកក្ដួល​ពី​ការ​បាត់បង់​អាយុជីវិត​មនុស្ស​យ៉ាងច្រើន​ក្នុង​សង្គ្រាមលោក​លើក​ទី​២​។ ក្នុង​ព្រះរាជ​សុន្ទរកថា​មួយ​របស់​ព្រះ​អង្គ ថត​ទុក​មុន សម្រាប់​ពិធី​ចម្រើន​ព្រះ​ជន្ម​គ​ម្រា​ប់់​៨៥​ព្រះ​វស្សា​របស់​ព្រះ​អង្គ…

ប្រទេស​ជប៉ុន ៖ ប៉ុន្មាន​ខែ​ទៀត​ដល់​ពេល​ដាក់រាជ្យ​របស់​ព្រះ​អង្គ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អា​គី​ហ៊ី​តូ​មាន​ព្រះរាជ​បន្ទូល​ថា ក្រោម​រាជ្យ​យ៉ាង​យូរ​របស់​ព្រះ​អង្គ ប្រទេស​ជប៉ុន​ពោរពេញ​ដោយ​សន្តិភាព តែ​ព្រះ​អង្គ​ទ្រង់​រំឭក​ទាំង​ក្ដុកក្ដួល​ពី​ការ​បាត់បង់​អាយុជីវិត​មនុស្ស​យ៉ាងច្រើន​ក្នុង​សង្គ្រាមលោក​លើក​ទី​២​។

ក្នុង​ព្រះរាជ​សុន្ទរកថា​មួយ​របស់​ព្រះ​អង្គ ថត​ទុក​មុន សម្រាប់​ពិធី​ចម្រើន​ព្រះ​ជន្ម​គ​ម្រា​ប់់​៨៥​ព្រះ​វស្សា​របស់​ព្រះ​អង្គ ព្រះ​ចៅ​អធិរាជ​ក៏​សម្ដែង​ការ​គោរព​ចំពោះ​ប្រជាជន​ជប៉ុន​និង​ព្រះ​អធិរាជ​នី មី​ជី​កូ ដែល​តែង​ស្ថិត​នៅ​ក្បែរ​ព្រះ​អង្គ​ចាប់តាំងពី​៦០​ឆ្នាំ​មក​ហើយ​។

ក្នុង​ព្រះ​សូរសៀង​រាង​ញ័រ ព្រះ​អង្គ​រំឭក​ពី​មរតក​នៃ​ស​ង្ក្រា​ម​លោក​លើក​ទី​២ ព្រមទាំង​ពី​ការ​បាត់បង់​ជីវិត​មនុស្ស យ៉ាងច្រើន​ឥត​គណនា​ក្នុង​ជម្លោះ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​បិតា​ព្រះ​អង្គ ព្រះ​ចៅ​ហ៊ីរូ​ហ៊ី​តូ ដែល​ចូល​ព្រះ​ទិវង្គត​ក្នុង​ឆ្នាំ​១៩៨៩​។ ព្រះ​អង្គ​ក៏​គូសបញ្ជាក់​ដែរ​ពីសារ​សំខាន់​នៃ​ការ​អប់រំ​ប្រវត្តិសាស្ត្រ​ដល់​យុវជន​ជំនាន់​ក្រោយ​ៗ​។

ព្រះ​អង្គ​ក៏​មាន​ព្រះរាជ​បន្ទូល​ដែរ​ពី​សន្តិភាព​និង​ភាព​រុងរឿង​របស់​ជប៉ុន ក្រោយ​សង្គ្រាម​ដែល​កសាង​ដោយ​សារ​ពលី​កម្ម​យ៉ាងច្រើន​និង​ការ​ខិតខំ​ប្រឹងប្រែង​ពុំ​រា​ថយ​របស់​ប្រជាជន​ជប៉ុន និង​ការ​ផ្សព្វផ្សាយ​យ៉ាង​ត្រឹម​ត្រូវ​ពី​បណ្ដា​ផលវិបាក​នៃ​ប្រវត្តិសាស្ត្រ ដល់​មនុស្ស​ជំនាន់​ក្រោយ​កើត​ក្រោយ​សង្គ្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ