ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សេនីយ៍​ទោ​អាត់ ខែ​ម និង​សហការី​សួរសុខទុក្ខ​លោកស្រី​អភិបាលរង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍​ជា​ស្នងការ​រង​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ…

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍​ជា​ស្នងការ​រង​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​ថវិកា​មួយ​ចំនួន​រួម​ទាំង​ផ្លែ​ឈើ​១​កន្ត្រក ភេសជ្ជ​១​កន្ត្រក ទៅ​ជូន​លោក ស្រី ប៉ុក ណា​ឌី អភិបាល​បា​រង​ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន​មួយ ក្នុងស្រុក​មង្គល​បូ​រី ។

ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ក្នុង​ដំណើរ​បេស​សកម្មភាព​ទៅ​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ។ ដែល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បណ្តាល​ឲ្យ​លោកស្រី​អភិបាលរង​ខេត្ត​ប៉ៃលិន​ទទួលមរណភាព ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​ខេត្តកំពុងឆ្នាំង ចំណែក​លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ រង​របួសធ្ងន់ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស នៅ​គ្លីនិក​ឯកជន នៅ​ក្នុងស្រុក​មង្គល​បូ​រី ។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ថ្លែង​នា​ឱកាស​នោះ ក៏​បាន​ចូលរួម​សោកស្តាយ​នូវ​ហេតុការណ៍​ដែល​កើតឡើង​បណ្តាល​ឲ្យ​លោកស្រី សោម មុន្នី​រ័​ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន​ទទួលមរណភាព និង​លោកស្រី​ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ទទួល​រង​របួសធ្ងន់​ដែល​នេះ គឺជា​ឧប្បត្តិ​វ​ហេតុ​មួយ​ដែល​យើង​មើល​មិនឃើញ ។

នៅ​ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម បាន​មាន​ប្រសាសន៍​ថា ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​ប្រធាន​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ ។ ជាមួយ​គ្នា​នោះ​ដែរ ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ថវិកា​លើ​កា​ព្យាបាល​នេះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក​ជំទាវ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​តាម​រយៈ​លោក​ចំនួន​១.០០០.០០០​រៀល (​មួយ​លាន​)​រៀល ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ជូនពរ​សុំ​ឲ្យ​លោកស្រី​អភិបាលរង​ខេត្ត​ឆាប់​ជា​សះស្បើយ​ពី​ជម្ងឺ និង​ឆាប់​មាន​កម្លាំង​ពលំ​មាំមួន​ឡើង​វិញ ដើម្បី​បន្ត​កិច្ច​ការងារ​ក្នុង​ខេត្ត ។ នា​ឱកាស​នោះ​ដែរ លោកស្រី​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ដល់​លោក​ឧត្តមសេនីយ៍​ស្នងការ​ស្នងការ​រង​ដែល​ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ​មក​សួរសុខទុក្ខ និង​បាន​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​មក​ឧបត្ថម្ភ​ដល់​លោកស្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ