ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ធ្វើ​សមយុទ្ធ​នៅ​ឈូង​សមុទ្រ

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ ទូរទស្សន៍​អីុ​រ៉​ង់​រាយការណ៍​ថា កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​កាលពី​ថ្ងៃ​ទី​២២​ធ្នូ​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​។ ទូរទស្សន៍​នោះ​បាន​បង្ហាញ​រូបភាព​នានា​នៃ​កងរថក្រោះ​ហែល​ទឹក ធ្វើ​ចលនា​ឡើង​លើ​កោះ QESHM ពេល​សមយុទ្ធ​យោធា​នេះ ដែល​មានការ​ចូលរួម​របស់​បណ្ដា​នាវាចម្បាំង ឧទ្ធម្ភាគចក្រ…

ប្រទេស​អីុ​រ៉​ង់ ៖ ទូរទស្សន៍​អីុ​រ៉​ង់​រាយការណ៍​ថា កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​កាលពី​ថ្ងៃ​ទី​២២​ធ្នូ​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​។

ទូរទស្សន៍​នោះ​បាន​បង្ហាញ​រូបភាព​នានា​នៃ​កងរថក្រោះ​ហែល​ទឹក ធ្វើ​ចលនា​ឡើង​លើ​កោះ QESHM ពេល​សមយុទ្ធ​យោធា​នេះ ដែល​មានការ​ចូលរួម​របស់​បណ្ដា​នាវាចម្បាំង ឧទ្ធម្ភាគចក្រ យន្តហោះ​គ្មាន​មនុស្ស​បើក ឧបករណ៍​បាញ់​គ្រាប់​រុ​ក្កែ​ត​និង​កង​កុំម៉ង់ដូ​។

ឧត្ដមសេនីយ MOHAMMAD ALI JAFARI​ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​ថ្លែង​ថា យើង​ស​ង្ឈឹ​ម​ថា ដោយសារ​សមយុទ្ធ​នោះ​បណ្ដា​សត្រូវ​របស់​យើង​នឹង​យល់​ច្បាស់ ថា​តើ​យើង​អាច​ឆ្លើយ​តប​វិញ​បាន​របៀប​ណា ប្រសិនបើ​ពួក​គេ​ហាន​វាយប្រហារ​យើង ។

កោះ​QESHM ជា​កោះ​សំខាន់​បំផុត​មួយ​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ​ORMUZ​ជា​ច្រក​សមុទ្រ​តំណាង​ឲ្យ​១​ភាគ​៣​នៃ​ការ​ដឹក​ជញ្ជូន​ប្រេង​ឆ្លងកាត់​ទីនោះ​។ សមយុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ​ខណៈ​ដែល​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក JOHN C. STENNIS បាន​ទៅ​ដល់​តំបន់​សមុទ្រ​នោះ​កាលពី​ថ្ងៃ​ទី​២១​ធ្នូ ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក​និង​អីុ​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ