ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុម​តន្ត្រី​ក្រឡាប់​ធ្លាក់​ជ្រោះ ស្លា.ប់​និង​របួស​ច្រើន​នាក់ (មានវីដេអូ)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​មនុស្ស​១១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ករណី​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​អន្ទង់អាំង ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៦១-៦២ ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​ជី​មា​ល…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​មនុស្ស​១១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ករណី​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​អន្ទង់អាំង ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៦១-៦២ ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៨ ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បានអោយ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់​នៅ​នឹង​កន្លែង​កើតហេតុ (​ក្នុង​នោះ​ស្រី​ចំនួន​២​នាក់​) និង​រង​របួសធ្ងន់​ចំនួន​៥​នាក់ (​ក្នុង​នោះ​ស្រី​ចំនួន​៣​នាក់​) និង​របួសស្រាល​ចំនួន​៦​នាក់ (​ក្នុង​នោះ​ស្រី​១​នាក់​) ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា រថយន្ត​រង​គ្រោះ ជា​រថយន្ត​ប្រភេទ​កូរ៉េ​២​តោន​កន្លះ ពណ៌​ស បើកបរ​ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ខេត្តកោះកុង ជា​រថយន្ត​ក្រុម​តន្ត្រី​ដើម្បី​ទៅ​ច្រៀង​ក្នុង​ពិធី​ម​ង្គ​ការ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង លុះ​មក​ដល់​ចំណុច​កើតហេតុ បណ្តាល​មក​ពី​អ្នកបើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ និង​បើកបរ​ក្នុង​ល្បឿន​លឿន ពេល​ចុះ​ចំណោត​ជាន់​ហ្វ្រាំង​មិន​ស៊ី ដាក់​លេខ​ទប់​មិន​ចូល ទើប​​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ជ្រោះ​តែ​ម្តង ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ