ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១​ឆ្នាំ​នៅ​តែ​មាន​ជិះ​បញ្ច្រាស​សួនច្បារ និង​រង្វង់​មូល​វិមាន​ឯករាជ្យ​ទោះបី​ចាំ​ស្ទាក់​ក៏​ដោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ គឺ​នៅ​សល់​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ គឺ​នៅ​សល់​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ មក​រា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ជា​ប្រចាំ ។

ដើម្បី​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់​ពី​មាន​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នោះ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទោះបីជា​មានការ​ដាក់​កម្លាំង​ប្រចាំការ​ចាំ​ស្ទាក់​ចាប់​រាល់ថ្ងៃ​ក្តី​ក៏​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស់ទិស​ចរាចរណ៍ និង​ចាប់​បាន​រាល់​ផង​ដែរ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​២២​យប់​កម្លាំង​បាន​ធ្វើការ​ឃាត់​យានយន្ត​សរុប​ចំនួន​១១​គ្រឿងក្នុង​នោះ​ម៉ូតូ​ចំនួន​៩​គ្រឿង រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​០២​គ្រឿង​ដោយ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើកា​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ