ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ឃាតករ​អារ​.​ក​សម្លា.ប់​ស្ត្រី​ក្នុងផ្ទះ​ហើយ​… ស្តាប់​ចម្លើយ​សារភាព​ទើប​ដឹង (មានវីដេអូ)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្វាយរៀង ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង​។ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្វាយរៀង ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាល​ពី​ម៉ោង​១០​និង​២០​នាទី​ព្រឹក ក្នុង​ថ្ងៃ​ទី​២២ ធ្នូ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំ​យ៉ោ​ង ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា នៅ​ភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់​រោ​ទិ៍​មាន​មនុស្ស​ស្លាប់​ម្នាក់ ឈ្មោះ ចាប ប៉ាក​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​នៅផ្ទះ​។

លោកស្នងការ​រង​បន្ត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះភ្លាម​ កម្លាំង​ការិយាល័យ​ជំនាញ​ខេត្តចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ។ ក្រោយ​ពី​ការ​ពិនិត្យ​សន្និដ្ឋាន​ថា សព​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។ លុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​នាំ​ខ្លួន​ឈ្មោះ ទួ​ច នួ​ច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង ជា​មុខសញ្ញា​សង្ស័យ​យក​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​ខេត្ត​។

លោកស្នងការ​បន្ត​ទៀត​ថា ឆ្លងកាត់​ការ​សាកសួរ​អស់​មួយ​ម៉ោង​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​យក​​កាំបិត​អារ​.​ក​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន តែ​ខ្លួន​ពុំ​បាន​យក​សម្ភារៈ ឬ​ទ្រព្យសម្បត្តិ​អ្វី​ទេ ព្រោះ​យប់​ងងឹត​ពេក​។ រីឯ​កាំបិត​ធ្វើ​សកម្មភាព​នោះ​ខ្លួន​យក​ទៅ​បោះចោល​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​របស់​ខ្លួន​។ ហើយ​មូលហេតុ​ដែល​នាំ​ឱ្យ​សម្លាប់​ស្ត្រី​ខាងលើ ដោយសារ​ខ្លួន​ខឹង​នឹង​ជន​រង​គ្រោះ​ជេរ​ដៀល​ខ្លួន​កន្លង​មក​ធ្វើ​ឲ្យ​រួប​គេ​ក្តៅក្រហាយ ឈឺចាប់​ក៏​ចងគំនុំ​រហូត​អារ​.​ក​សម្លាប់​តែ​ម្តង​។

ហើយ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ​នេះ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​ច្បាប់​។ បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ជា​ឃាតក​រសម្លាប់​ស្ត្រី​វ័យ​ចំណាស់​នៅ​ស្រុក​កំពង់​រោ​ទ៌នោះ ​លោក​ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយ​រៀង បាន​​ចេញ​ដី​កា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ​ធ្នូ​នេះ​ហើយ។

គួរ​រំលឹក​ថា ៖ រន្ធត់​ណាស់​! ស្ត្រី​ម្នាក់​ត្រូវ​អារ​.​ក​សម្លាប់​ចោល​ក្នុង​ថ្លុកឈាម​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ