ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដក​ច្បាប់​រៀប​ការ​ភេទ​ដូច​គ្នា

5 ឆ្នាំ មុន

«AP»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​រដ្ឋាភិបាល​ក្រុង​ឡា​ហា​វ៉ា​ន ប្រទេស​គុយ​បា​ បាន​ដក​ច្បាប់​រៀប​ការ​រវាង​មនុស្ស​ភេទ​ដូច​គ្នា​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី ។ កន្លង​មក​មាន​ក្រុម​អ្នកគាំទ្រ​លើ​ការ​រៀប​ការ​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​គុយ​បា បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ចាស់​«​ប្ដី​ប្រពន្ធ​ជា​បុរស​-​ស្ត្រី​» ទៅ​ជា «​សម្ព័ន្ធភាព​រវាង​មនុស្ស​២​នាក់…

«AP»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​រដ្ឋាភិបាល​ក្រុង​ឡា​ហា​វ៉ា​ន ប្រទេស​គុយ​បា​ បាន​ដក​ច្បាប់​រៀប​ការ​រវាង​មនុស្ស​ភេទ​ដូច​គ្នា​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី ។

កន្លង​មក​មាន​ក្រុម​អ្នកគាំទ្រ​លើ​ការ​រៀប​ការ​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​គុយ​បា បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ចាស់​«​ប្ដី​ប្រពន្ធ​ជា​បុរស​-​ស្ត្រី​» ទៅ​ជា «​សម្ព័ន្ធភាព​រវាង​មនុស្ស​២​នាក់ មាន​សិទ្ធិ​ស្មើគ្នា​រួម​ទាំង​មានការ​ទទួលខុសត្រូវ​» ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ២០១៨ ក្រុង​ឡា​ហា​វ៉ា​ន​បាន​ប្រកាស​លុប​ចោលការ​គាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ឬ​«​ខ្ទើយ​» ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី ។

ដោយសារ​តែ​ការ​តវ៉ា​របស់​ភាគី​ដែល​មិន​យល់​ស្រប បាន​អូស​បន្លាយពេល​ជា​ច្រើន​ខែ​រដ្ឋាភិបាល​ក៏​សម្រេច​ដក​សេចក្ដីព្រាងច្បាប់​ចេញ​។ រដ្ឋធម្មនុញ្ញ​ថ្មី​របស់​គុយ​បា​«Magna Carta» ចាត់​ទុក​ថា​ជា​លើក​ដំបូង​ដែល​បញ្ជាក់​ទទួលស្គាល់​ទ្រព្យ​ឯកជន ចាប់តាំងពី​សម័យ​សង្គ្រាម​សុ​ី​វិល​កន្លង​មក និង​កំណត់ពេល​ដាក់​ឲ្យ​ពលរដ្ឋ​សម្តែង​ការ​ទទួលស្គាល់​នៅ​ក្នុងឆ្នាំនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ