ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​គូទំនាស់​បែរជា​ប៉ះ​ម៉ូតូ​ទំនង​…​ម្ចាស់​ទាន់​ស្ទុះ​រត់​ដេញ​ធាក់ និង​ស្រែក​ចោរ​ៗ​ផ្អើល​ពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ចាប់ខ្លួន​បាន​រួច​ប្រគល់​ជូន​នគរបាល ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​រួច ខណៈ​ពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ ដើរ​ស្វែងរក​សងសឹក​គូទំនាស់​ដែល​បាន​កាប់​ឲ្យ​របួស​ខ្នង ក្នុង​កន្លែង​ផឹកស៊ី​មួយ​កន្លែង ។ ប៉ុន្តែ​ពេល​នោះ​រក​មិនឃើញ​សោះ​បែរជា​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​ចោល​អត់​ដក​សោ​ចេញ​ទៅ​វិញ ហើយ​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​លួច​យក​ជិះ​ចេញ​តែ​ត្រូវ​ម្ចាស់​ទាន់​ទើប​ស្រែក​បង្ក​ការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ចាប់ខ្លួន​បាន​រួច​ប្រគល់​ជូន​នគរបាល ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​រួច ខណៈ​ពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ ដើរ​ស្វែងរក​សងសឹក​គូទំនាស់​ដែល​បាន​កាប់​ឲ្យ​របួស​ខ្នង ក្នុង​កន្លែង​ផឹកស៊ី​មួយ​កន្លែង ។

ប៉ុន្តែ​ពេល​នោះ​រក​មិនឃើញ​សោះ​បែរជា​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​ចោល​អត់​ដក​សោ​ចេញ​ទៅ​វិញ ហើយ​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​លួច​យក​ជិះ​ចេញ​តែ​ត្រូវ​ម្ចាស់​ទាន់​ទើប​ស្រែក​បង្ក​ការ​ភ្ញាក់ផ្អើល និង​ចាប់ខ្លួន​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង កែង​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ជាប់អន្ទាក់​នោះ ឈ្មោះ ពៅ សម្បត្តិ ហៅ​ធី អាយុ​២៩​ឆ្នាំ មុខរបរ កម្មករ​សិប្បកម្ម​ផលិត​នំ​បុ័ង ស្នាក់​នៅ​ម្ដុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សកែវ រាជធានី​ភ្នំពេញ ។​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រោលគោ ឃុំ​ទួល​ក្រសាំង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ចំណែក​បក្សពួក​ដែល​រត់គេច​ខ្លួន​ឈ្មោះ ខ្មៅ អ្នក​ទាំង​២​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ សេរី​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-0939 ។ ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ផូ គឹ​ម​ហាក់ អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ទឹកកក ស្នាក់​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បន្ទាប់​ពី​ដឹក​ទឹកកក​ដាក់​ឲ្យ​ម៉ូយ​រួច គាត់​បាន​យក​ម៉ូតូ​ទៅ​ចត​ទុក​នៅ​មុខ​ផ្ទះ ហើយ​ភ្លេច​ដក​សោ​ចេញ​បន្ទាប់​បាន​ដេក​សម្រាក និង​មើល​ទូរស័ព្ទ ។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​សម្លេង​ម៉ូតូ​ជិះ​ចេញ​ដោយ​មានការ​សង្ស័យ​ថា ជា​ម៉ូតូ​របស់​ខ្លួន​គាត់​ក៏​បាន​ក្រោក​ស្ទុះ​រត់​ចេញ​ទៅ​មើល និង​ដេញ​តាម​ធាក់​ផ្តួល​ព្រមទាំង​ស្រែ​កថា​«​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម​ធ្វើ​ឲ្យ​ជនសង្ស័យ​មានការ​ភ័យ​ស្លន់ស្លោរ និង​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា កាលពី​ជាង​២​អាទិត្យ​មុន ពួក​ខ្លួន​បាន​មាន​ទំនាស់​ជាមួយ​យុវជន​១​ក្រុម នៅ​នឹង​កន្លែង​ផឹកស៊ី​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​២ ។ ខណៈនោះ​ទំនាស់​បាន​ឈាន​ដល់​ការ​វាយតប់​គ្នា ហើយ​ខ្លួន​បាន​ចាញ់​ដៃ​ភាគី​ម្ខាង​ទៀត​ត្រូវ​គូទំនាស់​កាប់ បណ្ដាល​ឲ្យ​របួស​ខ្នង​ដេរ​ជា​ច្រើន​ថ្នេរ ។ លុះ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ ក៏​បាន​បបួល​គ្នា​តាម​ស្វែងរក​សងសឹក​ជន​ទាំងនោះ​វិញ ប៉ុន្តែ​រក​មិនឃើញ​សោះ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បែរជា​ប្រទះ​ឃើញ​ម៉ូតូ​របស់​អ្នក​ភូមិ​១​គ្រឿង​ចត​ទុក​ចោល​មិន​ដក​សោ​ទាញ​ចេញ​ជិះ​រត់​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ម្ចាស់​ចេញ​មក​ទាន់ និង​ចាប់ខ្លួន​បាន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ