ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​អា​អិ​ច​ផ្តាច់​សង្ខារ​ឪពុក និង​កូន​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឪពុក និង​កូន​បាន​ទៅ​ដក់​មង​យក​ត្រី​មក​ធ្វើ​ម្ហូប តែ​អកុសល​បាន​ដើរ​ធ្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ​អា​អិ​ច បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​ត្រស់…

ខេត្តកណ្តាល ៖ ឪពុក និង​កូន​បាន​ទៅ​ដក់​មង​យក​ត្រី​មក​ធ្វើ​ម្ហូប តែ​អកុសល​បាន​ដើរ​ធ្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ​អា​អិ​ច បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​ទាំង​ពីរ​នាក់​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​ត្រស់ ក្នុង​រណ្តៅ​អា​អិ​ច ស្ថិត​ក្នុងភូមិ​ត្បូ​វត្ត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ លន់ លី​ហេង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​ត្រូវជា​ឪពុក និង​ម្នាក់​ទៀត​ឈ្មោះ ហេង លី​ហ៊​ន់ ភេទ​ស្រី អាយុ​៨​ឆ្នាំ ត្រូវជា​កូន ។ ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ត្បូង​វត្ត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ឈ្មោះ លន់ លី​ហេង ដែល​ត្រូវជា​ឪពុក​បាន​នាំ​កូនស្រី​ទៅ​ដាក់​មង​នៅ​ចំណុច​ទំនប់​ត្រស់ ភូមិ​ត្បូង​វត្ត លុះ​បាត់​ដំណឹង​យូរ​ពេក ប្រពន្ធ និង​បងប្អូន​បាន​នាំ​គ្នា​ទៅ​រក​ជន​រង​គ្រោះ​ទាំង​២​នាក់​នៅ​កន្លែង​ដាក់​មង តែ​រក​ពុំ​ឃើញ​សោះ ដោយ​មានការ​សង្ស័យ បងប្អូន​ក៏​នាំ​គ្នា​ចុះ​រក​ក្នុង​ទឹក​រណ្តៅ​អា​អិ​ច ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ទាំង​ពីរ​ឪពុក​និង​កូនស្រី​ស្លាប់​ក្នុង​ទឹក​យ៉ាង​អាណោចអាធ័ម ហើយ​ក៏​បាន​យក​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មក​ផ្ទះ ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំពោះ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​នេះ ក្រុម​គ្រួសារ​មិន​បានអោយ​សមត្ថកិច្ច​ធ្វើ​កោសល្យ​​វិ​ច្ឆ័​យ​អ្វី​ទេ ព្រោះ​គ្រួសារ​របស់​ជន​រង​គ្រោះ​ពុំ​មានការ​សង្ស័យ​លើ​អំពើ​ឃាតកម្ម​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ